សន្តិសុខ

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន កងកម្លាំងទាំងបី ប្រភេទ ចូលរួមថែរក្សាសន្តិសុខសណ្តាប់ឆ្នាប់ជូនពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានល្អថែមទៀត

ខេត្តស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង
បានថ្លែងថា៖កងកម្លាំងទាំងអស់ត្រូវចូលរួមថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ខ្លួនឲ្យបានល្អប្រសើថែមទៀតនិងយចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអនុវឌ្ឍន៌គោលនយោបាយភូមិឃុំមានសុវត្ថភ។ក្រោយពីបោះឆ្នោតនិតិកាលអាណត្តិទី៦កងកម្លាំងទាំងអស់ក្តាប់ឲ្យបាននូវអំពើអនាចារដែលមាននៅក្នុងស្រុកភូមិរបស់ខ្លួនត្រូវរាយការណ៌ជូនថ្នាក់លើនិងលុបបំបាត់បងតូចបងធំនិងបញ្ហាគ្រឿងញៀននិងរឹតបន្តឹងនូវច្បាប់ចរាចរណ៌ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៌។

លោក ជំ ទាវ ម៉ែន សំអន បានថ្លែងបែបនេះនៅអធិការដ្ឋានស្រុករមាសហែកក្នុងពិធីនោះដែរលោកជំទាវបានថ្លែងអំណរអគុណដល់កងកម្លាំងទាំង៣ប្រភេទនៅស្រុករមាសហែកខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨នេះដោយមានការអញ្ជើញចូលរួមពីសម្នាក់កងកម្លាំងទាំបីប្រភេទប្រមាណជា២០០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងទាំអស់ផងដែរ។
លោកជំទាវបានថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងមូលដ្ឋាន​ក៏ដូចជាកិច្ចដំណើរការ ​នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណតិ្តទី៦ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណត្តិទី៦នេះរហូត១២៥អាសនៈ។
លោកជំទាវបានបន្តថា៖កងកម្លាំងទាំងអស់ត្រូវចូលរួមចុះមូលដ្ឋានឲ្យបានញឹកញប់ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋបន្តទៅទៀតដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវបានបន្តថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាល និងបន្តកការងារអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងបង្កើតរោងចក្រសហគ្រាសជាច្រើនទៀតនៅខេត្តស្វាយរៀង ដើម្បីឲ្យប្រជាពលរដ្ឋ មានការងារធ្វើកាត់បន្ថយភាពក្រីក្របង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។
លោកជំទាវបានបញ្ជាក់ថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានយកចឹត្តទុក្ខដាក់សំខាន់គឺ មនុស្ស ភ្លើង ផ្លូវ ទឹកទាំងនេះហើយជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៌ប្រទេសជាតិ៕ ដោយ៖(សោមសុនឌីណេ)

 

 

SHARE
RELATED POSTS
បុរសវ័យចំណាស់ម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅសំយ៉ាបផ្ទះ(មានវីដេអូ)
ជាង១ឆ្នាំចាប់ខ្លួនវិញដដែលករណីអារ.ក ប្លន់យកម៉ូតូបានសម្រេចគេចខ្លួន
កូនប្រុសបង្កើតអកតញ្ញូបែកថ្នាំ សម្លាប់ម្តាយខ្លូនឯងយ៉ាងព្រៃផ្សៃ…(មានវីដេអូ)

Leave Your Reply

*