សន្តិសុខ

ប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្រគល់ប្រាក់សមាគមន៍ដែលជាប្រាក់បេឡាមរណៈសង្រ្គោះ ជូនគ្រួសារសពនិវត្តន៍ជនពលីចំនួន ០២ គ្រួសារ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅឃុំទន្លូង និងឃុំទ្រៀក ….!

ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រ.ហ ០៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស ២០១៨ វេលាម៉ោង ១៤ និង ៣០ នាទីព្រឹក លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកមេមត់ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្រគល់ប្រាក់សមាគមន៍អតីតយុទ្ធជនកម្ពុជា ជាប្រាក់បេឡាមរណៈសង្រ្គោះចំនួន ៨.០០០.០០០ ៛ (ប្រាំបីលានរៀល) ឲ្យទៅតំណាងសពគ្រួសារនិវត្តន៍ជនពលីចំនួន ០២ គ្រួសារ ។

កម្មវិធីប្រគល់នូវប្រាក់សមាគមន៍អតីតយុទ្ធជនកម្ពុជាចំនួន ៨.០០០.០០០ ៛ (ប្រាំបីលានរៀល) ដែលប្រាក់បេឡាមរណៈសង្រ្គោះនេះ គឺមានតំណាងគ្រួសារសពម្នាក់ មកទទួលប្រាក់នោះមាន ៖
១.លោក ស្មាន កៃ អាយុ ៤៣ ឆ្នាំ បានទទួលប្រាក់ ៤.០០០.០០០៛ (បួនលានរៀល) ត្រូវជាកូនបង្កើតសពឈ្មោះ ម៉ាត់ ខ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិស្លាភ្នំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ) ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី ២២ ខែមេសា គ.ស ២០១៨ ។
២.លោកស្រី សាំ សារុំ អាយុ ៥១ ឆ្នាំ បានទទួលប្រាក់ ៤.០០០.០០០៛ (បួនលានរៀល) ត្រូវជាកូនបង្កើតសពឈ្មោះ ផៃ ហូ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាពដោយរោគាពាធ កាលពីថ្ងៃទី ១៥ ខែ មិថុនា គ.ស ២០១៨ ។

ក្នុងការប្រគល់ថវិការសមាគមអតីតយុទ្ធជនកម្ពុជានោះ គឺមានការចូលរួមពីលោកវរសេនីយ៍ទោ រ័ត្ន ចាន់សារ៉ាត អធិការរងទទួលផែនសេនាធិការ , លោកវរសេនីយ៍ទោ ជាន តាំងឡេង មេបញ្ជាការផ្នែកសឹករងស្រុកមេមត់ , លោកអនុសេនីយ៍ឯក ម៉ី ម៉េងឈឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមេមត់ , លោកស្រី ហេង វណ្ណា ប្រធានការិយាល័យសង្គមកិច្ច និងអតីតយុទ្ធជនស្រុកមេមត់ , លោកស្រី ឆាំង ចាន់ធា អនុប្រធានការិយាល័យសង្គមកិច្ច និងអតីតយុទ្ធជនស្រុកមេមត់ , លោកអនុសេនីយ៍ទោ ហង្ស សុវណ្ណមេសា នាយរងផ្នែកសេនាធិការដ្ឋានស្រុកមេមត់ , លោកអនុសេនីយ៍ឯក ប៉េះ ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង , លោកអនុសេនីយ៍ទោ វេង ភារម្យ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក ។

ក្នុងឱកាសនោះផងដែរក្រុមគ្រួសារសពបានថ្លែងអំណរគុណ និងគោរពជូនពរដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារអតីតយុទ្ធជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គលនាពេលអនាគត៕ ដោយ៖(សារឿន)

 

 

SHARE
RELATED POSTS
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យអស់១០ខ្នង
មន្ត្រីយោធាផឹកស៊ីស្រវឹងអស់សាច់ក្លែម យកគ្រាប់កាំភ្លើងមកបាញ់ក្លែមចំនួន៤៨គ្រាប់​ ចៃដន្យ​ត្រូវ​ពលរដ្ឋ​ម្នាក់​
អគ្គីភ័យ​ឆាបឆេះ លំនៅឋាន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃឈរ

Leave Your Reply

*