សន្តិសុខ

កំពូលអ្នកលេងដាវសាមូរ៉ៃ ឥឡូវត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០០នាទី នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋានស្រុកអូរាំងឪបានចុះអនុវត្តន៍ដីកាបង្គាប់អោយនាំខ្លួន លេខ៧៦៨៦ ចុះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ របស់លោក ប៉ុក សុវណ្ណមុន្នី ចៅក្រមសើុបសួរ សាលាដំបូងខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ច្រឹកវ៉ាន់នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាប់ចោទពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោសប្រព្រឹត្តិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិ៥៤ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថាៈ ជនសង្ស័យឈ្មោះ ច្រឹក វ៉ាន់នី នេះតុលាការខេត្តត្បូងឃ្មុំឃុំខ្លួនរយៈពេល១៨ខែកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តិនៅភូមិចំការគរ ឃុំចក ស្រុកអូរាំងឪខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០១៥ តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ បាននិងកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕​ ដោយ៖(សារឿន)

 

 

SHARE
RELATED POSTS
ជិះម៉ូតូកណ្តាលអាធ្រាតងងឹតចូលឡានស្លាប់ យ៉ាងអណោចអាធម៍ ក្នុងថ្លុកឈាម
អាណោចអាធ័ម​ !! ចំនួនអ្នកភូមិពុលស្លាប់កើនឡើង១៣នាក់រងគ្រោះជាង២០០នាក់ គិតត្រឹមថ្ងៃទី៧ ឧសភា នេះ ចំនួនពលរដ្ឋនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី
សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​សង្ស័យ៣នាក់ ពាក់​ករណី​ជួញដូរ​ថ្នាំញៀន

Leave Your Reply

*