ផ្សេងៗ

បុរស​ ៩៩.៩ ភាគរយ​ អាច​ប្ដូរជីវិត​ចំពោះ​រឿងមួយនេះ​ ចុះ​ហេតុអ្វី​ បុរស​ម្នាក់នេះ​សុខចិត្ត​សំងំ​យកសុខ​..???

ប្រទេស​ចិន៖ ប៉ូលិសបានចាប់ខ្លួនសន្តិសុខម្នាក់យកទៅឃុំខ្លួនបន្ទាប់ពីប្ដីស្ត្រីរងគ្រោះចោទថា បានចាប់រំលោភនិងវាយដំប្រពន្ធរបស់លោក ដែលលោកក៏បានលាក់ខ្លួននៅក្នុងបន្ទប់ក្បែរនោះដែរ។ ស្ត្រីដែលបានយំនៅក្នុងដៃរបស់ស្វាមីនាង បានរៀបរាប់​និង​សួរស្វាមីថា ហេតុអ្វីបានជាស្វាមីមិនធ្វើអ្វីមួយបញ្ឈប់ឧក្រិដ្ឋកម្មលើនាងដូច្នេះ? បុរសនោះសារភាពថាគាត់«ខ្លាចនឹងមានផលវិបាកកាន់តែអាក្រក់ជាងនេះលើនាង»ប្រសិនបើគាត់ព្យាយាមធ្វើអន្តរាគមន៍ជួយឬហៅទៅប៉ូលីសនោះ។ ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សន្តិសុខ​រូបនេះ​រំលោភ​រហូត​បាន​សម្រេច​ទាំងនាង​ខំស្រែកហៅ​ស្វាមី​ឲ្យជួយ​នាងនោះ​។

យោងតាមពាក្យបណ្តឹងរបស់សមាជិកគ្រួសារជនសង្ស័យបានចោទប្រកាន់តបវិញថា ក្នុង​ករណី​នេះដូចជា​មាន​អាថ៌កំបាំង​មួយ​រវាង​ប្ដី​ស្ត្រី​រងគ្រោះ​និង​ស្ត្រី​រងគ្រោះ​ផ្ទាល់​ និង​បាន​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែម​ ព្រោះ​ថា​ ជនសង្ស័យ​មិនបាន​គំរាមកំហែង​ទេ​។

ក្រុមហ៊ុនសន្តិសុខបានបដិសេធទំនាក់ទំនងជាមួយនឹងបទឧក្រិដ្ឋនេះដោយបន្ថែមថាជនសង្ស័យមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុននោះទេហើយថាគាត់ត្រូវបានដកចេញជាច្រើនថ្ងៃមកហើយ។

ប៉ូលិសនៅតែកំពុងដំណើរការសំណុំរឿងនេះ ព្រោះអ្នកទាំង​៣នៅតែស្ថិតក្នុងការ ស៊ើបអង្កេត​ដោយ​សង្ស័យ​ជា​ទំនាស់​ក្នុងគ្រួសារ​ហើយ​បាន​បើកដៃ​ឲ្យ​មាន​ករណី​ចាប់រំលោភនេះ​កើតឡើង​។ សូមបញ្ជាក់ថា​ ហេតុការណ៍​នេះបានកើតឡើងនៅ​ប្រទេស​ចិន​៕ ដោយ៖ អ៊ង​ នី​

 

SHARE
RELATED POSTS
កីឡា​ករ​ថៃបាន​ហៅ​កីឡា​កម្ពុជា​ចំនួន​៤រូប ឥឡូវ​ឯកឧត្តម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរបាន​បកស្រាយ​….
លោកតា​និង​លោក​យាយ​ សុំត្រឹម​កំដរ​ក្នុង​ជីវិត​ចុងក្រោយ​របស់​គាត់​ទាំង២នាក់​ គ្មាន​កូនចៅ​និងគេទេ​…កំពុង​ក្អកធ្លាក់ឈាម​
ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ

Leave Your Reply

*