ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 25, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង ក្រោម​អធិបតី​ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ប្រធានលទ្ធកម្មសាលាក្រុងព្រះសីហនុ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុងព្រះសីហនុ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសាលាក្រុងសាលាក្រុងព្រះសីហនុ ពិធីនេះ​បាន​ប្រារព្ធ​ឡើង​នា​ព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានបេ្តជ្ញាចិត្តខិតខំត្រង់ត្រាប់ និងអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដូចខាងក្រោម៖
-អនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាល ជាពិសេសតាមការណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
-ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេសទិសដៅ និងផែនការសកម្មភាពការងាររបស់រដ្ឋបាលក្រុង។
-ខិតខំយកចិត្តទុកដាក់ចូលរួមគ្រប់សកម្មភាពក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ បង្កើតសាមគ្គីភាពផ្ទៃក្នុង និងបង្កើនការទំនាក់ទំនងជាមួយបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តឱ្យបានល្អប្រសើរ។
-បំពេញភារកិច្ចផ្សេងៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំដែលបានប្រគល់ភារកិច្ចជូន ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង និងប្រកាសចូលកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ប្រធានលទ្ធកម្មសាលាក្រុងព្រះសីហនុ ប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺអនុលោមទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អនុក្រឹត្យស្ដីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ និងអនុក្រឹត្យលេខ២៦ អនក្រ.បកចុះថ្ងៃទី ២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី- ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងបំពេញនូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវលើការងារគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ ការតែងតាំង និងផ្លាស់ប្ដូរមុខតំណែង គឺជាច្បាប់ ជាគោលការណ៍ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវតែអនុវត្តស្របតាមច្បាប់លក្ខន្តិកៈនៃក្របខ័ណ្ឌនីមួយៗក្នុងមុខងារសាធារណៈ ។

លោក ម៉ាង ស៊ីណេត បានកោតសរសើររដ្ឋបាលក្រុងព្រះសីហនុ មន្ត្រីគ្រប់អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ ក្រុមប្រឹក្សាសង្កាត់ដែលកន្លងមក បានខិតខំរួមសាមគ្គីគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំគ្រប់គ្រងអនុវត្តការងារលើគ្រប់វិស័យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កំពុងរៀបចំកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ធានារ៉ាប់រងនូវភារកិច្ចស្នូលទាំងឡាយរបស់រដ្ឋបាលក្រុងព្រះសីហនុ លើការងារដឹកនាំក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ពង្រឹងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលជាប្រការដ៏សំខាន់ត្រូវធានាការងារសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេសយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ តាមតួនាទីភារកិច្ចឱ្យបានហ្មត់ចត់ ។ ត្រូវបន្តសហការសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយរវាងថ្នាក់លើ និងថ្នាក់ក្រោមនិងបណ្ដាមន្ទីរ អង្គភាពដៃគួរអភិវឌ្ឍន៍នានា។ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជ ការសម្របសម្រួលតាមដានការងារផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដើម្បីបង្កើនការជឿជាក់លើការដឹកនាំ។ ផ្សព្វផ្សាយចលនាមហាជនឱ្យមានស្មារតីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាពនៅក្នុងមូលដ្ឋានតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទធានាបានសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋាន។ ត្រូវមានគំនិតផ្ដួចផ្ដើមនិងមនសិការការងារខ្ពស់ប្រកបដោយតម្លាភាពគណនេយ្យភាព និងអភិបាលកិច្ចល្អ។ យកចិត្តទុកដាក់ការសម្របសម្រួលដោះស្រាយការងារប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យ ទិសដៅផែនការសកម្មភាពលើវិស័យដែលខ្លួនដឹកនាំច្បាស់លាស់ ត្រូវខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ ត្រូវសិក្សាស្វែងយល់ពីគោលការណ៍ ដើម្បីពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ធ្វើការចែករំលែកចំណេះដឹងដល់មន្ត្រីបន្តវេន និងពង្រឹងរបៀបរបបធ្វើការងារឱ្យស្របតាមច្បាប់មន្ត្រីរាជការស៊ីវិល និងសេចក្តីណែនាំនានាដែលកំណត់របស់ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ឬប្រទេសវៀតណាម ត្រូវរាយការណ៍មកក្រុង ស្រុក ដើម្បីយើងមានវិធានការយកពួកគាត់ធ្វើចក្តាឡីស័ក ១៤ថ្ងៃជាមុន ដើម្បីធានាថាសហគមន៍របស់យើងមិនមានការឆ្លងជំងឺកូវីដ១៩ ៕

ចែកចាយ235Tweet147

ទំនាក់ទំនងប្រកាស

មន្រ្តីនគបាលនិងទាហ៊ានការព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

មន្រ្តីនគបាលនិងទាហ៊ានការព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

ខែ​កុម្ភៈ 13, 2021
អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សណង់ និងសូរិយោដីខេត្តស្ទឹងត្រែង ត្រូវតុលាការចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ

អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សណង់ និងសូរិយោដីខេត្តស្ទឹងត្រែង ត្រូវតុលាការចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ

ខែ​កុម្ភៈ 9, 2021
លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ CNRO មាន​ប្រសាសន៍​ថា​ (បុគ្គល​ដែលរំលោភ​បំពាន​ដោយខុសច្បាប់​លើដី​ឆ្នេរសមុទ្ររបស់រដ្ឋ​ គួរតែ​ត្រូវមាន​វិធានការណ៍​តាមផ្លូវច្បាប់​)

លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ CNRO មាន​ប្រសាសន៍​ថា​ (បុគ្គល​ដែលរំលោភ​បំពាន​ដោយខុសច្បាប់​លើដី​ឆ្នេរសមុទ្ររបស់រដ្ឋ​ គួរតែ​ត្រូវមាន​វិធានការណ៍​តាមផ្លូវច្បាប់​)

ខែ​កុម្ភៈ 6, 2021
លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

ខែ​កុម្ភៈ 3, 2021

Discussion about this post

Recommended

ម្ចាស់រោងសិប្បកម្ម ដែលត្រូវភ្លើងឆេះអស់ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ

ម្ចាស់រោងសិប្បកម្ម ដែលត្រូវភ្លើងឆេះអស់ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ

ខែ​ឧសភា 7, 2020
ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង

ក្រុមហ៊ុន ឬទ្ធី ក្រានីត (ខេមបូឌា) ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង

ខែ​ឧសភា 20, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ