ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 25, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សណង់ និងសូរិយោដីខេត្តស្ទឹងត្រែង ត្រូវតុលាការចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ

ខេត្តរតនគិរី ៖ បន្ទាប់ពីឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សម្រេចតែងតាំង លោក លី ឧសភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តរតនគិរី ហើយបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាផ្លូវការកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តម ឆាន់ សុផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្រាប់តែនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង បានចុះហត្ថលេខា លើដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ សំណុំរឿងព្រហ្មទណ្ឌ លេខៈ ២២៧ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លេខៈ ៩៨៧ អ.យ/២០ ដោយចោទប្រកាន់លោក លី ឧសភា អតីតៈប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរីយោដី ខេត្តស្ទឹងត្រែង ពីបទក្លែងបន្លំឯកសារជាសាធារណៈ។

បើយោងតាមដីកាលេខ ៩៨៧ អ.យ/២០ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ របស់ លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បានឃើញមាត្រាលេខ៤៤ និងមាត្រា ១២៤ នៃក្រមនិតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខៈ នសរកម ០៨០៧-០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។ ក្រោយពីបានពិនិត្យឯកសារខាងលើនេះយល់ឃើញថា មានតម្រុយសន្មត់ ឈ្មោះ លី ឧសភា ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មុខរបរអតីតៈប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តរតនគិរី ជាប់ចោទពីបទ ក្លែងបន្លំឯកសារជាសាធារណៈ។

ក្នុងដីកាបានបញ្ជាក់ពីអង្គហេតុថា ស្មារតីកិច្ចប្រជុំ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ស្ដីពីការកាត់ឆ្វៀលដី ចេញពីតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថានរួចមក លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរីយោដីខេត្តស្ទឹងត្រែង រួមជាមួយមន្ទីរបរិស្ថាន បានចុះស្រាវជ្រាវអំពីករណីមិនប្រក្រតី នៃកាចេញប័ណ្ណ ប០១ ដីព្រៃរបស់រដ្ឋ(ក្នុងស្ថានភាពជាដីនៅព្រៃឈរ) ក្នុងទំហំរាប់សិបហិកតា និងច្រើនប័ណ្ណ ក្នុងភូមិសាស្ត្រដែលធ្លាប់ចេញប័ណ្ណ ប០១ ក្នុងស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។ ក្រោយចុះស្រាវជ្រាវឃើញថា មានចំនួនបីទីតាំង សរុបចំនួន៥២៨ហិកតា ស្មើនឹងចំនួន ៧៧ក្បាលដី ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងនោះទីតាំងទី១៖ មានចេញប័ណ្ណមិនប្រក្រតីចំនួន២៦៥ហិកតា មានចំនួន ៣៤ក្បាលដី(ស្មើ ៣៤ប័ណ្ណ) ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ផ្ទៃដីទាំងមូលមានស្ថានភាពជាដីព្រៃក្រាស់ ពុំមានចម្ការដំណាំអ្វីទេ និងស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ។

ប័ណ្ណកម្មសិទ្ធិនេះចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ដោយលោក លី ឧសភា។ ទីតាំងទី២៖ មានចេញប័ណ្ណមិនប្រក្រតីទំហុំ ៥៦ហិកតា ចំនួន ១១ក្បាលដី ស្មើនឹង ៣៤ប័ណ្ណ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង។ ស្ថានភាពឈ្មោះម្ចាស់ កម្មសិទ្ធករ រវាងទីតាំងទី១ និងទីតាំងទី២ ប័ណ្ណកម្មសិទ្ធិនេះចេញក្នុងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤។ ទីតាំងទី៣ ៖ មានផ្ទៃដីចេញប័ណ្ណមិនប្រក្រតីទំហំ ២០៧ហិកតា មានចំនួន៣២ក្បាលដី (ចេញប័ណ្ណចំនួន១៩ក្បាលដី) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ប័ណ្ណកម្មសិទ្ធិនេះ ចេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ដោយលោក លី ឧសភា។

សរុបសេចក្ដីទៅឃើញថា ៖ ស្ថានភាពឈ្មោះម្ចាស់កម្មសិទ្ធិ នៅលើប័ណ្ណរវាងទីតាំងទី១ ទីតាំងទី២ និងទីតាំងទី៣ មានឈ្មោះដូចគ្នាមួយចំនួន ហើយប័ណ្ណកម្មសិទ្ធិមិនទាន់មានចរន្តការនៅឡើយទេ។ ម្យ៉ាងទៀតក្រុមការងារចុះពិនិត្យ ឃើញឈ្មោះកម្មសិទ្ធករលើប័ណ្ណទាំងបីទីតាំង មានភាពប្រទាក់គ្នាគ្រប់ទីតាំង និងមានការបង់លេខក្បាលដី រៀបជាលំដាប់ស្វីត ត្រឹមត្រូវថែមទៀត។ ដូច្នេះទិន្នន័យក្បាលដីចំនួន ៧៧ក្បាលដី ដែលចេញដោយលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង បច្ចុប្បន្នជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តរតនគិរី គឺស្ថិតក្នុងដីគម្របព្រៃឈើរបស់រដ្ឋ ពិតប្រាកដមែន។

ខ្លឹមសារនៃដីការដដែលបានសង្កត់ធ្ងន់ថា អំពើខាងលើរបស់លោក លី ឧសភា ជាបទល្មើសក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិអន្លង់ជ្រៃ និងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ បទប្បញ្ញត្តិដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។

លោក លី ឧសភា ដែលបច្ចុប្បន្ន ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តរតនគិរី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅការិយាល័យរបស់លោកថា ករណីខាងលើនេះមិនពាក់ព័ន្ធនិងលោកទេ ពីព្រោះកាលចុះហត្ថនោះ លោកនៅជាអនុប្រធានមន្ទីរទេ ហើយករណីនេះក៏បានធ្វើរបាយការណ៍ជូនទៅក្រសួងរួចរាល់ហើយដែរ។

ដោយឡែកលោក ជេតខេមរា ព្រះរា
ជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះថា លោកមិនអាចនិយាយតាមទូរស័ព្ទបានទេ ក្នុងរឿងនេះ។ ប៉ុន្តែលោកបញ្ជាក់ថា បើទោះជាយ៉ាងណា តុលាការខេត្តស្ទឹងត្រែង បើកអង្កេតលើអង្គហេតុ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ លើលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តស្ទឹងត្រែង បច្ចុប្បន្ន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរីយោដី ខេត្តតនគិរី ពីបទក្លែងបន្លំឯកសារជាសាធារណៈ ប្រព្រឹត្តនៅភូមិអន្លង់ជ្រៃ និងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលាឆ្នាំ២០១៤ បទប្បញ្ញត្តិដែលចែងឱ្យផ្ដន្ទាទោស តាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕ ដោយ÷ ភួង ផុន

ចែកចាយ240Tweet150

ទំនាក់ទំនងប្រកាស

មន្រ្តីនគបាលនិងទាហ៊ានការព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

មន្រ្តីនគបាលនិងទាហ៊ានការព្រំដែនទាំងអស់ត្រូវអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

ខែ​កុម្ភៈ 13, 2021
ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង ក្រោម​អធិបតី​ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ

ប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាក្រុង ក្រោម​អធិបតី​ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ

ខែ​កុម្ភៈ 10, 2021
លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ CNRO មាន​ប្រសាសន៍​ថា​ (បុគ្គល​ដែលរំលោភ​បំពាន​ដោយខុសច្បាប់​លើដី​ឆ្នេរសមុទ្ររបស់រដ្ឋ​ គួរតែ​ត្រូវមាន​វិធានការណ៍​តាមផ្លូវច្បាប់​)

លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ CNRO មាន​ប្រសាសន៍​ថា​ (បុគ្គល​ដែលរំលោភ​បំពាន​ដោយខុសច្បាប់​លើដី​ឆ្នេរសមុទ្ររបស់រដ្ឋ​ គួរតែ​ត្រូវមាន​វិធានការណ៍​តាមផ្លូវច្បាប់​)

ខែ​កុម្ភៈ 6, 2021
លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

លោកជំទាវឧកញ៉ា សេង សុខុម នាំយកបច្ច័យប្រគេនព្រះសង្ឃកសាងវត្តនៅតំបន់ដាច់ស្រយាល

ខែ​កុម្ភៈ 3, 2021

Discussion about this post

Recommended

យុទ្ធនាការសំអាតសំរាមនៅទូទាំងក្រុងព្រះសីហនុ ដេីម្បីលេីកសោភ័ណភាពទីក្រុងទេសចរណ៍នាទីសនារតី

យុទ្ធនាការសំអាតសំរាមនៅទូទាំងក្រុងព្រះសីហនុ ដេីម្បីលេីកសោភ័ណភាពទីក្រុងទេសចរណ៍នាទីសនារតី

ខែ​កក្កដា 14, 2019
ប្រជាពលរដ្ឋ​កំពុង​សាទរ​ ឯកឧត្ដម​ គួច​ ចំរើន​ ដែល​អនុវត្ត​ទប់ស្កាត់​សំណង់​របស់លោក​ គិត ប៊ុន​

ប្រជាពលរដ្ឋ​កំពុង​សាទរ​ ឯកឧត្ដម​ គួច​ ចំរើន​ ដែល​អនុវត្ត​ទប់ស្កាត់​សំណង់​របស់លោក​ គិត ប៊ុន​

ខែ​កុម្ភៈ 29, 2020

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ