ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 25, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធវែង១ដើម ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ខេត្តរតនគិរី ៖ ជនសង្ស័យចំនួន២នាក់ និងអាវុធវែងមួយដើម ត្រូវបានកម្លាំងនគរបាលស្រុកលំផាត់ ខេត្តរតនគិរី ឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្ត បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ យកកាំភ្លើងទៅបង្កជំលោះដល់ផ្ទះជនរងគ្រោះ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទី យប់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២១ នៅចំណុចចំការក្រូចជនរងគ្រោះឈ្មោះ ឈាង ម៉ុងខេង ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ជនសង្ស័យទាំង ២នាក់ ម្នាក់មានឈ្មោះ ស៊ីម សុខនៅ ហៅខែម ភេទប្រុស អាយុ៣១ឆ្នាំ ជនជារិខ្មែរ មានលំនៅភួមិឃុំកើតហេតុខាងលើ និងម្នាក់ទៀតមានឈ្មោះ ខុម សាវេត ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។
បើយោងតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ ឈាង ម៉ុងខេង បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាយដោយចេតនា ពីព្រោះជនសង្ស័យឈ្មោះ ស៊ីម សុខនៅ ជាមេការធ្វើចំការរបស់លោកជាច្រើនឆ្នាំមកហើយ តែចំឡែកប៉ុន្មានខែចុងក្រោយនេះ ឈ្មោះ ស៊ីម សុខនៅ ហាក់មានចរិកច្រងេងច្រងាង និយាយមិនស្ដាប់លោកជាថៅកែសោះ។ លុះថ្ងៃកើតហេតុលោក ឈាង ម៉ុងខេង ជាម្ចាស់ចំការបានទូរស័ព្ទហៅឈ្មោះ ស៊ីម សុខនៅ ជាមេការឲ្យមកទូទាត់ប្រាក់បំណាច់ខែ ក្រោយពេលមេការរូបនេះ បានយកប្រាក់ពីលោកទៅចំណាយក្នុងការជួលកម្មករថែរទាំចំការកន្លងមកមួយខែ។ លុះដល់យប់ម៉ោង៧.០០នាទី ស្រាប់តែឃើញ ស៊ីម សុខនៅ ជាមេការរបស់លោក ជិះម៉ូតូគ្នា២នាក់ ជាមួយឈ្មោះ ខុម សាវេត ចូលមកនិយាយស្ដីខុសពីធម្មតា ដូច្នេះរូបគាត់ និងបងប្រុសបង្កើតម្នាក់មានការសង្ស័យ ក៏និយាយលួងលោមពន្យាពេល ដើម្បីផ្ដល់ដំណឹងជូនសមត្ថកិច្ចចុះមកអន្តរាគមន៍ គ្រានោះដែរលោក ឈាង ម៉ុងខេង ក៏មានការសង្ស័យបានដើរទៅមើលម៉ូតូឃើញមានកាំភ្លើងវែង១ដើមមិនស្គាល់ម៉ាក ដាក់អែបបណ្ដោយម៉ូតូ លោកក៏សម្រេចចិត្តស្ទុះទៅយកកាំភ្លើង ដើម្បីកុំឲ្យមានបញ្ហាកើតឡើង។ គ្រានោះជនសង្ស័យស្ទុះចូលប្រតាយប្រតប់ តែត្រូវបងប្រុសលោកយករណាយន្តមកគំរាមថា បើហ៊ានចូលអាញ់កាត់ គ្រានោះទើបជនសង្ស័យលែងចូលដណ្ដើមកាំភ្លើង។ ហើយកម្លាំងនគរបាលអធិការស្រុកលំផាត់ ក៏ចុះមកដល់ ហើយលោកក៏បានប្រគល់កាំភ្លើងវែង១ដើម បង់១ គ្រាប់៥គ្រាប់ ជូនសមត្ថកិច្ចក្នុងគ្រានោះតែម្ដង។ លោក ឈាង ម៉ុងខេង ជាជនរងគ្រោះបានបន្តថា គាត់បានសួរទៅជនសង្ស័យជាមិត្តភ័ ក្ដរបស់ឈ្មោះ ស៊ីម សុខនៅ គាត់ថា កាំភ្លើងនេះរបស់ពូគាត់ ជានគរបាល អធិការរងស្រុកលំផាត់។ លោក ឈាង ម៉ុងខេង បានបញ្ជាក់ថា ឈ្មោះ ស៊ីម សុខនៅ បានស្នាក់នៅមើលចំការឱ្យលោករយៈពេល ៥-៦ឆ្នាំមកហើយ តែបុគ្គលនេះមួយរយៈពេលក្រោយមក មិនប្រឹងប្រែងធ្វើការងារទេ ហើយគម្រាមបើកប្រាក់ខែឲ្យគ្រប់ចំនួន ជាក់ស្តែងនាំមិត្តភក្តិ និងអាវុធវែងមកគម្រាមដល់ចំការគាត់តែម្តង។ លោកបានបន្ថែមថា លោកមានការភ័យខ្លាចជនសង្ស័យលួចត្រឡប់មកវិញធ្វើឃាតគាត់ គ្រាដែលលោកឃើញសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅ ដោយទុកឲ្យជនសង្ស័យទាំង២នាក់ មានសេរីភាពជាធម្មតា។

ពាក់ព័ន្ធករណីនេះដែរ លោក កុល ថឺង អធិការនគរបាលស្រុកលំផាត់បានអោយដឹងថា ជនសង្ស័យរួមទាំងវត្ថុតាងកាំភ្លើង កម្លាំងរបស់លោកបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តហើយ ចំណែកកាំភ្លើងពិតជារបស់លោក អេង សារ៉ន អធិការរង នគរបាលស្រុកលំផាត់មែន។

ចំណែកលោក អេង សារ៉ន អធិការរងនគរបាលស្រុកលំផាត់បានឲ្យដឹងនៅថ្ងៃទី៧ នេះថា ឈ្មោះ ខុម សាវេត ពិតជាក្មួយប្រុសរបស់លោកមែន។ ចំពោះថាក្មួយរបស់លោក យកកាំភ្លើងទៅមានទំនាស់យ៉ាងណានោះលោកមិនដឹងទេ។ ហើយកាំភ្លើងនេះចាស់ទុកចោលកៀនជញ្ជាំងផ្ទះយូរណាស់មកហើយ មិនដឹងថាក្មួយរបស់លោកលួចយកទៅពីពេលណានោះទេ។
ប្រភពព័ត៌មានមួយបានខ្សឹបថា ជនសង្ស័យទាំង២នាក់ ករណីប៉ុនប៉ងមនុស្សឃាតកំពុងមានអ្នកអន្តរាគមន៍ ដើម្បីសម្របសម្រួលក្រៅប្រព័ន្ធច្បាប់ ដោយបង្វែរសាច់រឿងពីបទប៉ុនប៉ងមនុស្សឃាតមកបទប្រើប្រាស់អាវុធខុសច្បាប់វិញ៕ ដោយ ភួង ផុន

ចែកចាយ234Tweet147

ទំនាក់ទំនងប្រកាស

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ខែ​កុម្ភៈ 22, 2021
ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ខែ​កុម្ភៈ 3, 2021
ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ខែ​មករា 29, 2021
ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021

Discussion about this post

Recommended

តើខេត្តកែបពិតជាបែបនេះមែនទេ? ល្បីរាប់ឆ្នាំ​តែ​អាជ្ញាធរ​នៅ​តែ​ព្រងើយកន្តើយ​..??

តើខេត្តកែបពិតជាបែបនេះមែនទេ? ល្បីរាប់ឆ្នាំ​តែ​អាជ្ញាធរ​នៅ​តែ​ព្រងើយកន្តើយ​..??

ខែ​សីហា 25, 2020
លោក អ៊ុន ចាន់ដា ផ្គើនបទបញ្ជាសម្តេចក្រឡាហោម ទំនងត្រូវថ្នាំលោកសេន ឡាំ ទើបហ៊ានបើកដៃឲ្យក្រុមហ៊ុនក្លូអូវីន អាជ្រៀកឈើខុសច្បាប់បានយ៉ាងរលូន!

លោក អ៊ុន ចាន់ដា ផ្គើនបទបញ្ជាសម្តេចក្រឡាហោម ទំនងត្រូវថ្នាំលោកសេន ឡាំ ទើបហ៊ានបើកដៃឲ្យក្រុមហ៊ុនក្លូអូវីន អាជ្រៀកឈើខុសច្បាប់បានយ៉ាងរលូន!

ខែ​មេសា 28, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ