អន្តរជាតិ

មែនចោរ​លំលំទេ​ ជិះ​សុទ្ធតែ​រថយន្ត​ Honda Mobilio Red សេរីថ្មី​ លួច​ស្ករស​ ១គីឡូ

ឥណ្ឌូណេស៊ី៖ ថ្ងៃទី​ ៥ ខែកញ្ញា​ ២០១៨នេះ នៅម៉ោង ០៨និង២០នាទីព្រឹក ប៉ូលិស​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ជា​ចោរកម្ម​ ចូលលួច​ ស្ករស១គីឡូ​ ប្រេងឆា​១ដប កាហ្វេ​១កញ្ចប់ ម្សៅមី​១កញ្ចប់ ពេល​យប់​ ជិះ​សុទ្ធតែ​រថយន្ត​ទំនើប​ម៉ាក​ Honda Mobilio Red ស្លាកលេខ​ BP 1029 JD ដើម្បី​តែលួច​ របស់របរ​បន្តិចបន្តួច​នេះ​ ពីក្នុង​ហាង​មួយ​កន្លែងឈ្មោះ​ tiban របស់​ប្រទេស​ឥណ្ឌូណេស៊ី​។

ម្ចាស់​ហាង​បាន​និយាយ​ថា​ គាត់តែងតែ​បាត់បង់​របស់របរ​ជា​ញឹកញាប់​ គាត់​បាន​សម្រេចចិត្ត​តំឡើង​ កាមេរ៉ា​ CCTV (កាមេរ៉ា​សុវត្ថិភាព​) ក៏បានឃើញ​ស្ត្រី​ឈ្មោះ​ M.G អាយុ ៣៥ ឆ្នាំ រូបនេះ​ជិះ​សុទ្ធតែ​រថយន្ត​មកលួច​ ទើបរាយការណ៍​ទៅ​ប៉ូលិស​ដើម្បី​ឃាត់ខ្លួន​ នៅម៉ោង​៨ជាងព្រឹក។ ប៉ូលិស​កំពុង​សាកសួរ​និង​អាច​ឃុំខ្លួន​តាម​វត្ថុតាង​ ៕

SHARE
RELATED POSTS
Trump មើលឃើញថាក្រុមអ៊ីស្លាម ដែលជាក្រុមអ៊ីស្លាមនិយម កំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល
អ្នក​លក់​ទំនិញ​ អនឡាញ​ ទទួលលុយ​គេហើយ​មួយ​សប្ដាហ៍​មិនផ្ញើ​ទំនិញ​ឲ្យ​ ចាក់ក​សម្លាប់​ច្រកក្នុង​កេះ​ក្រដាស​
បុគ្គលិកកាសុីណូម្នាក់ពាក់ព័ន្ធនឹងការនាំគ្រឿងញៀនឆ្លងដែនសមត្ថកិច្ថៃឃាត់ខ្លួន

Leave Your Reply

*