អន្តរជាតិ

អ្នក​លក់​ទំនិញ​ អនឡាញ​ ទទួលលុយ​គេហើយ​មួយ​សប្ដាហ៍​មិនផ្ញើ​ទំនិញ​ឲ្យ​ ចាក់ក​សម្លាប់​ច្រកក្នុង​កេះ​ក្រដាស​

រឿងរ៉ាវ​ដ៏​ល្បីល្បាញ​មួយ​នៅ​ (ប្រទេស​ឥណ្ឌូណេស៊ី​) បង្ក​ដោយស្ត្រី​ជា​ម្ចាស់​លក់​ផលិតផល​អនឡាញ​ម្នាក់​ (លក់​គ្រឿងអលង្ការ​) បាន​ទទួល​ការ​គម្មង់​ពី​អតិថិជន​របស់​ខ្លួន​នៅ​ខ្សែក​ ក្នុង​តម្លៃ​ ៤,២ លានរូពី​ (លុយ​ឥណ្ឌូណេស៊ី​) ហើយ​ក្នុង​អំឡុង​មួយ​សប្ដាហ៍មិនបានផ្ញើទំនិញនោះទៅឲ្យបុរសជាល្មើសនោះទេ ដោយ​លប់បំបាត់​កិច្ចសន្យា​ ទោះជា​ជនល្មើស​បាន​ទាយក​លុយ​ខ្លួន​មកវិញ​ក៏ព្រមបាន​សង​ ទើបធ្វើឲ្យ​ជនល្មើស​រូបនេះ​កើតជា​គំនុំ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ខេត្ត​សូម៉ាត្រា​ ភាគខាងជើង​ របស់​ប្រទេស​ឥណ្ឌូណេស៊ី​។ ប៉ូលិស​ល្បាត​បាន​ប្រាប់ថា​ គេឃើញ​ម៉ូតូ​បុរស​ម្នាក់​នេះ​ ក្នុង​អំឡុង​ម៉ោង​ ១និង៣០នាទីយប់ បាន​ដឹក​កេះ​ក្រដាស​នេះ​ ហើយ​ប្រទះឃើញ​ដៃ​មនុស្ស​ដែល​លេចចេញ​ បន្ទាប់មក​បាន​ដេញតាម​និងហៅ​សួរ​ តែ​ជនល្មើស​បានឈប់ម៉ូតូ​ហើយ​រត់គេចខ្លួនភ្លាមៗ​។ ក្រោយ​ពី​បើកមើល​គឺ​សាកសព​ស្ត្រី​រងគ្រោះ​​វ័យក្មេង​ម្នាក់​ឈ្មោះ​ Karina អាយុ​ ២១ឆ្នាំ ជាម្ចាស់ហាង​ខ្នាតតូច​លក់​គ្រឿងអលង្ការ​ ទើប​ប្រមាញ់​រហូត​ចាប់បាន​ជនសង្ស័យ​រូបនេះ​។

នៅ​យប់​កើតហេតុ​បើតាម​ចម្លើយសារភាពនិង ភស្តុតាង​លិខិត​លក់ទិញ​ បានឲ្យដឹង​ថា​ ស្ត្រី​រងគ្រោះ​ជា​អ្នក​ទំនិញ​អនឡាញ​ ហើយ​បាន​បោក​ជនសង្ស័យ​ទើប​ឈានដល់​ការ​សម្លាប់ដោយកាំបិតចាក់បំពង់ករ ជនសង្ស័យ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​ជា​បណ្ដោះ​អាសន្ន​ហើយ​ នេះ​បើតាមប៉ូលិស​ខេត្ត​សូម៉ាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី​៕ ដោយ៖ អ៊ង​ នី 

 

SHARE
RELATED POSTS
ស្ត្រី​ជាប់ក្នុង​ជញ្ជាំងជួយសង្គ្រោះ អស់រយ:ពេល៦ម៉ោង…
ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ..
ពេលនេះ ក្រុម​សង្គ្រោះ​ដែល​ធ្លាប់ជួយ​ដល់​ក្រុម​កីឡាករ​វ័យក្មេង​ថៃ បានមក​ជួយសង្គ្រោះ​នៅ​ឡាវ​ទៀតហើយ​…

Leave Your Reply

*