ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុបានឃាត់ខ្លួនមនុស្សចំនួន ១០ នាក់ នៅតំបន់ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដកហូតបានអាវុធខ្លី ១ដេីម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ (សូមបញ្ជាក់ថា ដើមចមពាក់ព័ន្ធទំនាស់ដីធ្លី)។
បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃទី២ កុម្ភ: កងរាជអាវុធហត្ថខេត្តដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការ និងបានឃាត់ខ្លួនឈ្មោះ កុយ ស៊ុន ជាអតីតឧត្ដមសេនីយ៍រួមទាំងមនុស្ស៩នាក់ទៀតនៅទីតាំងខាងលើ ព្រោះតែមានការប៉ះទង្គិចគ្នា បន្ទាប់ពីតុលាការបានចុះផ្សព្វផ្សាយដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ ៦០៤ ត.រ/២០ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម កោ វណ្ឌី ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុ ដោយយោងតាមមាត្រា ៥៣០ , ៥៣៩ និងមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីរដ្ឋប្បវេណី។
រហូតមកដល់ព្រឹកថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានយើងក៏បាននាំគ្នាទៅដល់បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំព័ត៌មានលំអិតជុំវិញនិងរឿងនេះ ប៉ុន្តែខាងកងរាជអាវុធហត្ថប្រាប់ថា កំពុងសាកសួរតាមនិតិវិធីមិនទាន់អាចផ្ដល់ព័ត៌មានលំអិតបាននោះទេ៕
(បញ្ហានេះព័ត៌មានលំអិតយើងនិងធ្វើការផ្សាយនៅពេលក្រោយ)









Discussion about this post