ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 25, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខេត្តរតនគិរី ៖ បើទោះជាលោកនាយប៉ុស្តិ៍នគរបាលភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំយកទៅរួមភេទបានសម្រេច ជាករណីខុសច្បាប់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ រហូតដល់ពេលនេះជនសង្ស័យនៅតែមានសេរីភាពជាធម្មតា ហាក់បីដូចមិនមានរឿងអីសោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទីយប់ លោក ទួន មេសា បានលួងលោមក្មេងស្រីម្នាក់ឈ្មោះ ម.ល អាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី បានសម្រេច។ លុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ការពារអនិតិជន និងយេនឌ័រ នៃស្នងការនគរបាលខេត្ត ប៉ុន្តែត្រូវក្មេងស្រីរូបនោះ មកសុំដកពាក្យបណ្ដឹងវិញចំនួនបីដង ទើបការិយាល័យជំនាញយល់ព្រម។

បើតាមសំដីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នាងព្រមទៅសុំដកពាក្យនេះ បន្ទាប់ពីនាងបានព្រមព្រាងដោយស្ងាត់ៗ ជាមួយជនសង្ស័យឈ្មោះ ទួន មេសា ក្នុងទឹកប្រាក់ ៦លានរៀល ជាធ្នូនឹងការដកពាក្យបណ្ដឹងបញ្ចប់រឿង។
ពាក់ព័ន្ធករណីខាងលើនេះ លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីថា ក្នុងរឿងនេះ គេកំពុងអនុវត្តនិតិវិធីហើយ។ ដោយឡែកអ្នកស្រី កែវ ដាវី ស្នងការរង ផែនការងារ ប្រឆាំងការជួញ ការពារអនិតិជន និងយេនឌ័រ បានបញ្ជាក់ថា សំណុំរឿងនេះ អ្នកស្រីបានបញ្ជូនទៅតុលាការផុតពីដៃហើយ។ ក៏ប៉ុន្តែអ្នកស្រីបានបន្ថែមថា ជនណាដែលសេពសន្ទវៈជាមួយក្មេងស្រីអាយុក្រោម ១៥ឆ្នាំ ជននោះត្រូវផ្ដន់ទាទោស ជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំ ទៅ៧ឆ្នាំ បើទោះបីជាក្មេងស្រីនោះ ស្ម័គចិត្តយ៉ាងណាក៏ដោយ។

ជុំវិញករណីសំណុំរឿងខាងលើនេះ លោកលាង អ៊ូ តំណាងអយ្យការ បានចេញដីការបង្គាប់ឲ្យការិយាល័យនគបាលជំនាញ បញ្ជូនសំណុំរឿងមកតុលាការហើយ ក៏ប៉ុន្តែ លោកបានបញ្ជូនសំណុំរឿងនេះ ទៅលោកប្រធានព្រះរាជអាជ្ញា ហើយលោកប្រធាន ក៏បានបញ្ជូនឲ្យទៅលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង។ ចំណែកលោក រ៉ា បូរ៉ាន់ឌី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធតេឡេក្រាមថា អយ្យការកំពុងចាត់ការតាមនិតិវិធីហើយ។
បើទោះជាយ៉ាងណា ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជំពូកទី៦ មាត្រា៤២ ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង១៥ឆ្នាំ (ដប់ប្រាំ)ឆ្នាំ ជាអនីតិជន ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៥ឆ្នាំ(ប្រាំ)ឆ្នាំ ដល់១០ឆ្នាំ(ដប់)ឆ្នាំ។ មជ្ឈដ្ឋានមហាជនទូទៅបានលើកឡើងថា ច្បាប់នេះគេអនុវត្តតែប្រជាជន ហើយមន្ត្រីរាជការគេមិនអនុវត្តទេ ឬយ៉ាងណា។ រឺក៏លោក ទួន មេសា ជាមន្ត្រីនគរបាល ហើយមានខ្សែ មានខ្នងក្រាស់ទេដឹងទើប រហូតដល់ពេលនេះគាត់នៅមានសេរីភាពនៅឡើយ បើសិនជាប្រជាជនវិញម៉្លេះចូលក្នុង ពន្ធនាគារបាត់ហើយ៕ ដោយ ភួង ផុន

ចែកចាយ238Tweet149

ទំនាក់ទំនងប្រកាស

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ទីតាំងកត់ឆ្នោតវៀតណាមP9មានអ្វីពាក់ព័ន្ទជាមួយនិងអធិការខណ្ឌឫស្សីកែវបានជាមិនហ៊ានបង្ក្រាប

ខែ​កុម្ភៈ 22, 2021
ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធវែង១ដើម ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតអាវុធវែង១ដើម ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ខែ​កុម្ភៈ 8, 2021
ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ឃាត់ខ្លួន​មនុស្ស​ចំនួន​ ១០នាក់ ក្នុងនោះ​ក៏មាន​អតីត​ ឧត្ដមសេនីយ៍​ពាក់ផ្កាយ​ទៀតផង​

ខែ​កុម្ភៈ 3, 2021
ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ទីតាំងរោងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកជាំក្សាន្ត ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដកហូតវត្ថុតាង

ខែ​មករា 29, 2021

Discussion about this post

Recommended

ពលរដ្ឋបោះបង់ចោលមិនទទួលទានសាចជ្រូកប្រមាណជាង៩០%ក្រោយពីមានជម្ងឺឆ្លងជ្រូកអាព្រិចមកនៅក្នុងខេត្តស្វាយរៀង

ពលរដ្ឋបោះបង់ចោលមិនទទួលទានសាចជ្រូកប្រមាណជាង៩០%ក្រោយពីមានជម្ងឺឆ្លងជ្រូកអាព្រិចមកនៅក្នុងខេត្តស្វាយរៀង

ខែ​កក្កដា 18, 2019
សំណង់​កម្ពស់​ ៧ ជាន់​ទៅហើយ​មិនទាន់មានច្បាប់​អនុញ្ញាត​នៅឡើយ​

សំណង់​កម្ពស់​ ៧ ជាន់​ទៅហើយ​មិនទាន់មានច្បាប់​អនុញ្ញាត​នៅឡើយ​

ខែ​កក្កដា 3, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ