ថ្ងៃ​ព្រហស្បតិ៍, ខែ​កុម្ភៈ 25, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខេត្តព្រះសីហនុ៖ នៅចំណុចឃ្លងទ្រាក ស្ថិតក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ប្រជាពលរដ្ឋនិងលោកស្រី ខៃណារិន បានចោទប្រកាន់គ្នា រឿងដីធ្លី រហូតប្តឹងផ្តល់គ្នានៅសាលាដំបូងខេត្ត លើដីមិនទាន់មានប្លង់កម្មសិទ្ធិ ខណៈអាជ្ញាធរ បានប្រកាសដំបន់វិនិឆ្ឆ័យដើម្បីរៀបចំធ្វើប្លង់កម្មសិទ្ទិជូន ឲ្យពលរដ្ឋ។

ពលរដ្ឋខ្លះអះអាងថា ពួកគាត់ បានមករស់នៅទីនេះយូរឆ្នាំមកហើយ ដោយបានទិញដីធ្វើផ្ទះ ពីប្រជាពលរដ្ឋគ្នាឯង មិនមានអាជ្ញាធរដឹងឮទេ (ទិញតៗគ្នា) ស្រាប់តែនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បក្ខពួកកូនចៅលោកស្រី ខៃ ណារិន បានដាក់គ្រឿងចក្រមកជីកប្រឡាយធ្វើរបងហ៊ុំព័ទ្ធយកដី និងផ្ទះ បំផ្លាញដំណាំ ពួកគាត់ តែលោកស្រីខៃណារិនថាទេ។

ទាន់ទងនិងរឿងខាងលើនេះ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២១ លោក ផេង មីន មេឃុំកែវផុស និយាយថា សូមបដិសេធចំពោះក្រុមប្រជាពលរដ្ឋ អនាធិបតេយ្យ ដែលបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានោះខុសហើយ តាមពិតពួកគាត់មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំនេះទេ គឺពួកគាត់មកពីខាងក្រៅមករស់នៅលើដីគេ ដែលដីទាំងនោះភាគច្រើនសុទ្ធតែមានប័ណ្ណ ហើយកន្លងមកឃុំក៍បានទទួល ការប្ដឹងតវ៉ានេះដែរ ហើយឃុំបានប្រាប់គាត់ជាញយៗថា បើមានឯកសារអ្វីពាក់ព័ន្ធ សូមយកទៅដាក់នៅស្រុក ព្រោះរឿងនេះ វាហួសសមត្ថកិច្ចឃុំ។ ទន្ទឹមនឹងនោះ លោកមេឃុំ ក៍បានចុះទៅផ្ទាល់ដល់ទីតាំងខាងលើនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ ស្ដែង ប៉ុន្ដែក្រុមប្រជាពលរដ្ឋទាំងនោះ បានគម្រាមកំហែងគាត់ ហើយមិនស្ដាប់តាមការណែនាំទេ ហើយពួកគាត់នៅតែបន្ដ សាងសង់រោង ខ្ទម ឬផ្ទះលើដីនេះ រហូត ដល់មានការប៉ះទង្គិចហិង្សាបង្ករបួស្នាមជាមួយប្រជាពលរដ្ឋខាងភាគីលោកស្រី ខៃ ណារិន។

ចំពោះរឿងរ៉ាវខាងលើនេះ ភាគីលោកស្រី ខៃ ណារិន បានបដិសេធច្រានចោលតាមប្រព័ន្ធផ្សព្វផ្សាយមួយ ចំនួនតូច ថា អ្វីៗវាមិនពិតដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋអនាធិបតេយ្យ និងប្រព័ន្ធផ្សព្វផ្សយនោះឡើយ។ លោកស្រី ធ្លាប់បាន សរសេរលិខិតបំភ្លឺជាសាធារណៈ ដែលមានស្នាមផ្ដិតមេដៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បដិសេធពីការចុះផ្សាយព័ត៌មាន កន្លងមកថាមិនពិត និងមានភ្ជាប់ជាមួយនូវឯកសារផ្លូវការអំពីប្រវត្តិកាន់កាប់ដីទំនាស់នេះទៀតផង (មានលិខិតទិញលក់ មានអាជ្ញាធរឃុំដឹងឮ កាលពីមុនដីដំបន់នេះស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្រោយមកកាត់ចូលមកស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ)។ ផ្ទុយទៅវិញប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទិញដីពីជនអនាធិបតេយ្យកន្លងមកនេះ លោកស្រី បានដោះស្រាយផ្តល់ដីទំហំ ៥ គុណ ២០ ជូនក្រុមប្រជាពលរដ្ឋគ្រោះពិតប្រាកដ ហើយពួកគាត់ ស្ម័គចិត្ដរីករាយទទួលយក។

ចំណែកឯ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ថ្លែងឱ្យដឹងថា កន្លងមក ទីតាំងហ្នឹង ប្រជាជនទាំងអស់ហ្នឹង ត្រូវបានលោកស្រី ខៃ ណារិន ប្ដឹងមករដ្ឋបាលស្រុកថា មានប្រជាពលរដ្ឋអនាធិបតេយ្យ បានសាងសង់រោង ខ្ទម ឬផ្ទះលើដី របស់គាត់ ហើយរដ្ឋបាលស្រុក បានឱ្យក្រុមការងារចុះទៅឃាត់ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋយើង មិស្ដាប់ទេ នៅតែបន្ដការសាង សង់រោង ខ្ទម ឬផ្ទះ រហូតដល់មានការប៉ះទង្គិចគ្នារហូតមានរបួស្នាមខាងភាគីលោកស្រី ខៃ ណារិន ហើយបានរត់គេខខ្លួន ក្រោយមកត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនបង្ក និងមធ្យោបាយធ្វើដំណើរ។ ដោយឡែកខាងភាគីប្រជាពលរដ្ឋ ដែលថា បានប្ដឹងមកអាជ្ញាធរស្រុកនោះ គឺមិនមានទេ គឺគាត់ បានប្ដឹងទៅប៉ូលីលអធិការស្រុក តែកន្លងមកនេះ រដ្ឋបាលស្រុក ក៍បានទទួលទូរស័ព្ទ ដែលប្រជាពលរដ្ឋ បានប្ដឹងមកដែរ ហើយរដ្ឋបាលស្រុក បានណែនាំឱ្យគាត់ដាក់ពាក្យមក (លិខិតស្នាម ពក្យបណ្ដឹង មានឯកសារអ្វីសូមដាក់មកជាមួយ) ដើម្បីក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុកចុះពិនិត្យ និងដោះស្រាយ។

រីឯកលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកែវផុស បានឱ្យដឹងថា ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយលោកស្រី ខៃ ណារិន ខាងលើខ្លះមករស់នៅយូរមកហើយ និងខ្លះទៀតទើបមកតាំងទីលំនៅថ្មីៗ។ ប្រជាពលរដ្ឋខាងលើ ធ្លាប់ទូរស័ព្ទមកប្ដឹងនឹង លោកដែរពេលមានទំនាស់ជាមួយលោកស្រី ខៃ ណារិន ហើយលោកបានចង្អុលបង្ហាញថា ទាក់ទិននឹងវិវាទដីធ្លី សូមបងប្អូន ទៅប្ដឹងឃុំ និងស្រុកទើបត្រូវ ខាងកម្លាំងលោកចាំតែសហការជាមួយរដ្ឋបាលស្រុកទេ។

គួរបញ្ជាក់ផងដែរថា ទីតាំងដីមានទំនាស់ខាងលើ គឺអាចស្ថិតនៅជាដីគម្របព្រៃឈើនៅឡើយ ព្រោះពុំទាន់ឃើញមានឯកសារកាត់ ឆ្វៀលចេញពីដីសាធារណៈរបស់រដ្ឋទេ ប៉ុន្តែភាគីខាងលោកស្រី ខៃ ណារិន មានលិខិតប្រមូលទិញដីទំហំជាង ៥០ហិកតា ព្រមជាមួយនឹងលិខិតបញ្ជាក់កាន់កាប់ និងប្លង់ប៉េវេ(PV) តាំងពីឆ្នាំ២០០៥ ដោយឡែកគូភាគីប្រជាពលរដ្ឋ ពុំបានបង្ហាញ នូវឯកសារកាន់កាប់អ្វីទេ គ្រាន់តែអះអាងថាពួកគាត់បានទិញដីកំពុងមានទំនាស់ហ្នឹងតពីគេក្នុងអំឡុងឆ្នាំ២០០០ប្លាយមក៕ ដោយ៖ កូននាគខ្មៅ

ចែកចាយ241Tweet151

ទំនាក់ទំនងប្រកាស

របងថ្ម​ហ៊ុំព័ទ្ធ​ យ៉ាង​អានាធិបតេយ្យ​ ពី​សំណាក់​អ្នកមាន​លុយ​​មាន​អំណាច​ ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​របស់រដ្ឋ​ ធ្វើឲ្យ​មហាជន​កើតមាន​ចម្ងល់​

របងថ្ម​ហ៊ុំព័ទ្ធ​ យ៉ាង​អានាធិបតេយ្យ​ ពី​សំណាក់​អ្នកមាន​លុយ​​មាន​អំណាច​ ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​របស់រដ្ឋ​ ធ្វើឲ្យ​មហាជន​កើតមាន​ចម្ងល់​

ខែ​មករា 5, 2021
ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ត្រូវក្រុមជនខិលខូចយកបង្គោលទៅបោះយក​

ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ត្រូវក្រុមជនខិលខូចយកបង្គោលទៅបោះយក​

ខែ​មករា 2, 2021
វាយរបង​ ស័ង្កសី​ កម្ទេចចោល​រាបដល់ដី​ ដោយ​សារ​វិវាទ​ដីធ្លី​

វាយរបង​ ស័ង្កសី​ កម្ទេចចោល​រាបដល់ដី​ ដោយ​សារ​វិវាទ​ដីធ្លី​

ខែ​ធ្នូ 27, 2020
មហាជនកំពុងរង់ចាំមើលលទ្ធផលករណីហិង្សាកាលពីចុងសប្តាហ៍នៅឃុំអូរឧកញ៉ាហេង

មហាជនកំពុងរង់ចាំមើលលទ្ធផលករណីហិង្សាកាលពីចុងសប្តាហ៍នៅឃុំអូរឧកញ៉ាហេង

ខែ​ធ្នូ 24, 2020

Discussion about this post

Recommended

ពលរដ្ឋ​ ៥គ្រួសារ នៅ​តែ​បន្ត​ការ​ស្នើសុំ​ឲ្យ​ អគ្គនាយក​កំពង់ផែ​ ក្រុង​ព្រះសីហនុ​ មាន​ដំណោះស្រាយ​ ដីធ្លី​​ភូមិ​គគីរ​

ពលរដ្ឋ​ ៥គ្រួសារ នៅ​តែ​បន្ត​ការ​ស្នើសុំ​ឲ្យ​ អគ្គនាយក​កំពង់ផែ​ ក្រុង​ព្រះសីហនុ​ មាន​ដំណោះស្រាយ​ ដីធ្លី​​ភូមិ​គគីរ​

ខែ​វិច្ឆិកា 25, 2020
រថយន្ត​ដឹក​ដី​ទាំងយប់ស្លាកលេខ​ (ខេមរភូមិន្ទ) បុក​អ្នកជិះ​ម៉ូតូ​២នាក់ ស្លាប់និង​របួស​

រថយន្ត​ដឹក​ដី​ទាំងយប់ស្លាកលេខ​ (ខេមរភូមិន្ទ) បុក​អ្នកជិះ​ម៉ូតូ​២នាក់ ស្លាប់និង​របួស​

ខែ​មិថុនា 13, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

Uncategorized

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021
Uncategorized

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ចាងហ្វាងព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 24, 2021

ភ្នាក់ងារអង្គភាពសារព័ត៌មាន VD7NEWS ពិតប្រាកដមែន

ខែ​កុម្ភៈ 25, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ