ថ្ងៃ​សៅរ៍, ខែ​មករា 23, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម សន្តិសុខ និង សង្គម

ករណីមេប៉ុស្តិ៍នគរបាលភូមិភិៈ ខ្សែអ្នកធំនៅក្នុងស្នងការរតនគិរី ល្បួងលួងលោមក្មេងស្រីជាអនិតិជន ចូលផ្ទះសំណាក់រួមភេទបានសម្រេច សំណុំរឿងចូលដល់តុលាការខេត្តហើយ

ខេត្តរតនគិរី៖ ប្រភពបានលើកឡើងថា សែស្រឡាយមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ដែលទើបឡើងតួរនាទីថ្មីតាមជើងខោ ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានល្បួងលួងលោមក្មេងស្រីអាយុ១៣ឆ្នាំ ទៅរួមភេទក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតបានសម្រេចនោះ ឥឡូវលឺដំណឹងថា បានដំណើរការចូលដល់ដៃព្រះរាជអាជ្ញាហើយ ។

បើយោងតាមការស្រាវជ្រាវស៊ើបអង្កេតករណីរំលោភសេពសន្ថវៈនេះគឺដោយមានពាក្យបណ្តឹងរបស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ រឿងហេតុ នៃពាក្យបណ្តឹងបានរាបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨;៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលក្មេងស្រី រងគ្រោះ ម.ល ទៅញាំអីនៅហាងម្លិៈ៧៧ ស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរី ហើយឈ្មោះ ម.ល នឹងឈ្មោះ ស្រី នាង ជាម្តាយមីង ក៏បានទៅជាមួយគ្នាផងដែរ ហើយ មីងនិងក្មួយបានជិៈម៉ូតូឌុបគ្នាទៅហាងម្លិៈ៧៧។ លុះមានការហូបចុកនៅហាងម្លិ:៧៧រួចហើយប្រហែលជាម៉ោង៩;៣០នាទីយប់ ឈ្មោះមេសា ក៏បានហៅក្មេងស្រីរងគ្រោះឡើងជិៈឡានរបស់ខ្លួន ដោយបបួលថា ទៅហូបបង្អែម ប៉ុន្តែជនកំហូចឈ្មោះមេសា នេះមិនបានដឹកក្មេងរងគ្រោះទៅហូបបង្អែមទេ គឺឈ្មោះ មេសា នេះ បានដឹកក្មេងស្រីរងគ្រោះទៅកាន់ផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងបានលុងតែម្តង ដើម្បីបំពេញតណ្ហារបស់ខ្លួន ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ នៃបណ្តឹងរបស់ក្មេងស្រីរងគ្រោះ អោយដឹងថា នៅពេលទៅដល់ផ្ទះសំណាក់ក្មេងស្រីរងគ្រោះមិនបានចុះពីលើឡានរបស់ជនកំហូច ឈ្មោះ មេសា នោះទេ ដោយឈ្មោះ មេសា នោះដើរចូលទៅបន្ទប់ផ្ទះសំណាក់មុន តែមិនឃើញក្មេងស្រីរងគ្រោះនោះចូលទៅតាមខ្លួន ជនកំហូចរូបនេះ ក៏បានដើរចេញមកក្រៅវិញទាញដៃក្មេងស្រីនោះ ចូលទៅក្នុងបន្ទប់ រហូតប្រព្រឹត្តបានសម្រេច ។

ដោយឡែកក្នុងរឿងនេះដែរត្រូវបានប្រភពពីមន្ត្រីនគរបាលដែលស្រលាញ់ភាពយុត្តិធម៌លួចបង្ហើបអោយដឹងថា ក្នុងរឿងនេះ ដោយមានការចរចារមិនក្រោមពីបីដង ពីជនសង្ស័យ រវាងក្រុមគ្រួសារក្មេងស្រីរងគ្រោះ ព្រមទាំងមានការសម្របសម្រួលពី មន្ត្រីនគរបាលថ្នាក់ធំគ្រាន់បើក្នុងស្នងការផងនោះ ទើបដោះស្រាយក្រៅប្រព័ន្ធច្បាប់ ដើម្បីបង់លុយជាការបញ្ចប់រឿង។ ក្នុងគោលបំណងលាក់បាំងខ្លាចព័ត៌មាននេះលេចឮចេញទៅក្រៅ ធ្វើអោយបាត់បង់កិត្តិយស មានទោសអស់តួរនាទី អស់ការងារ របស់ជនខិលខូចឈ្មោះ ទួន មេសា នេះ ។

ប៉ុន្តែឥឡូវរឿងនេះពិតជាទេវតាមានភ្នែកមែន គឺបានបែកធ្លាយដឹងដល់ ស្ថាប័នច្បាប់ហើយ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចេញដីកាអោយផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ បញ្ជូនសំណុំរឿងមកកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តនិតិវិធី ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំនេះ។ ដោយជនសង្ស័យឈ្មោះ មេសា មានតួរនាទីជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ហើយតួនាទីជានាយប៉ុស្តិ៍ទៀត ។ ដូច្នេះក្នុងរឿងនេះ គឺជាព័ត៌មានក្តៅមួយ នៅដើមឆ្នាំ២០២១ ដែលមជ្ឈដ្ឋានទូទៅ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខេត្តរតនគិរី ចង់ឃើញស្ថាប័នច្បាប់មានវិធានការប្រកបដោយយុត្តិធម៌ដាក់ទោសទណ្ឌទៅលើជនកំហូចដែលបានប្រព្រឹត្តនូវទង្វើរដែលសង្គមស្អប់ខ្ពើមមួយនេះ។ នៅក្នុងសំណុំរឿងមួយនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងលើកយកមកផ្សាយជូនជ្រាបបន្តទៀត ប្រសិនជាមានការវិវត្តនៅពេលក្រោយ ៕ ដោយ ភួង ផុន

ចែកចាយ240Tweet150

ទំនាក់ទំនងប្រកាស

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

Discussion about this post

Recommended

កូនប្រសារចង់ស៊ីដាច់ដីម្ដាយក្មេក សូម្បីបញ្ចុះសពម្ដាយក្មេកលើដីរបស់គាត់ ក៏កូនប្រសារមិនព្រមដែរ

ខែ​វិច្ឆិកា 30, 2020
ប្រជាពលរដ្ឋថា អាជ្ញាធរមូលដ្ឋាននាំគ្នាលក់ដីបំរ៉ុងរបស់រដ្ឋជាប់ចំណីអូរ ខាងក្រោមនិងខាងលើ អាងទំនប់បង្ហៀរទឹកអូររស្វាយ (ស្រះក្តុល) នៅឃុំស្រអែម

ខែ​សីហា 29, 2020

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ
សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ