ខេត្តព្រៃវែង៖ ប្រជាពលសម្ដែងការមិនសប្បាតចិត្ត គ្រាដែលក្នុងភូមិរបស់ពួកគាត់មានគេលេងល្បែងស៊ីងសង។
សង្វៀនជល់មាន់មួយកន្លែង ចូលតាមផ្លូវក្លោងទ្វារវត្តពោធិ៍លាស់ ចម្ងាយប្រហែល៥០០ម៉ែត្រ នៅលើដីវាលមួយកន្លែងជិតភូមិ ក្រោមដើមអំពិលជូរ ស្ថិតក្នុងភូមិពោធិ៍លាស់ ឃុំល្វា ស្រុកព្រះស្ដេចខេត្តព្រៃវែង។ ល្បីថា កងការពារភូមិជាអ្នកបើក។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបប្រាប់ថា លោក យ៉ុង អុន នាយប៉ុស្តិ៍រដ្ឋបាលល្វា បើកដៃឲ្យប្រជាការពារភូមិ បង្កើតសង្វៀនបក្សីកីឡាតែម្ដង ដោយមិនដឹងថា លោកអធិការ បានរួមចំណែកឬយ៉ាងណានោះទេ។ ពួកគាត់ បានដាក់ការសង្ស័យថា ប្រហែលជាសមត្ថកិច្ចចូលរួមចំណែក ឬក៏ខ្លាចអំណាចប្រជាការពារភូមិហេីយមេីលទៅបានជាបណ្ដែតបណ្ដោយឲ្យគេលេងល្បែង បានយ៉ាងរលូនដូច្នេះ។
ពាក់ព័ន្វករណីល្បែងសុីសងជល់មាន់ខាងលើនេះ លោក ជ័យ សេងហ៊ាង បានប្រាប់មកអង្គភាពសារព័ត៌មានយើង នៅថ្ងៃទី០៧ ខែមករាឆ្នាំ២០២១នេះថា លោកបានអោយកម្លាំងចុះទៅមើលហើយ។
បើទោះជាយ៉ាងណា បើមានល្បែងស៊ីសង អំពើចោរកម្ម លួច ឆក់ ប្លន់នឹងកើតមានឡើងជាក់ជាមិនខាន ។ ដូច្នេះ ភូមិ ឃុំ មានសវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ច្បាស់ជាសាបសូន្យ៕




Discussion about this post