ថ្ងៃ​សៅរ៍, ខែ​មេសា 17, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

លោកស្រី ហៀក ហ៊ីមុល្លី បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់សិលា

ខេត្តព្រះសីហនុ៖ ពិធីចែកអំណោយបានរៀបចំនៅសាលាស្រុកកំពង់សីលា ដោយលោកស្រី ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ដោយអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៣ គ្រួសារ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពិធីនេះ​ធ្វើឡើង​នារសៀលថ្ងៃសុក្រ ៣រោជ ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានរាយការណ៍អំពីសកម្មភាពគ្រួសារក្រីក្រក្នុងស្រុកកំពង់សីលាមានប្រជាពលរដ្ឋក្រ១. ចំនួន ៥៤៧គ្រួសារ និងក្រ.២ ចំនួន ៣៩៧គ្រួសារ ។ ហើយថ្ងៃនេះយើងធ្វើការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៣គ្រួសារ មកពីឃុំអូរបាក់រទេះមានចំនួន ៣៨គ្រួសារ ឃុំស្ទឹងឆាយ ៣៣គ្រួសារ ឃុំកំពង់សីលា ២៨គ្រួសារ និងឃុំចំការហ្លួង ៣៤គ្រួសារ ។

លោកស្រី ហៀក ហ៊ីមុល្លី អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត តែងតែគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា នេះជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃឆ្លងឆ្នាំសកល សូមបួងសួង និងពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេសជនរួមជាតិនៅទូទាំងប្រទេសឱ្យមានសុខភាពល្អ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសកល ២០២០-២០២១នេះ ។

លោកស្រី បានបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងមក ម្យ៉ាងទៀតប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអបអរសាទរយ៉ាងខ្លាំងនូវដំណក់ប្រេងលើកដំបូងនេះ ។ ការខិតខំប្រឹងប្រែងរបស់កម្ពុជា បន្តមកពីសម្តេចបរមរតនកោដ្ឋរហូត មកដល់បច្ចុប្បន្ន ។រាជរដ្ឋាភិបាលមានចក្ខុវិស័យត្រៀមប្រើប្រាស់ថវិកាទៅលើវិស័យអប់រំ វិស័យសុខាភិបាល ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ ។ តំណក់ប្រេងរបស់កម្ពុជាលើកទីមួយនេះ ជាកំណព្យទ្រព្យដ៍មហាសាលរបស់ជាតិទាំងមូល ។

លោកស្រី ហៀក ហ៊ីមុល្លី បានបន្តទៀតថាជំងឺកូវីដ- ១៩ មិនត្រូវបានបិទបញ្ចប់នូវទូទាំងសកលលោក ហើយខេត្តព្រះសីហនុ បានរកឃើញជំងឺកូវីដមុនគេ ដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់បានទាន់ពេលវេលាដូចជាព្រឹត្តិការ ៣វិច្ឆិកា ២៨វិច្ឆិកាត្រូវបានបិទបញ្ចប់នាពេលថ្មីនេះ ក៏ប៉ុន្តែកំពុងផ្ទុះនៅប្រទេសថៃ ហើយមានកម្មករខ្មែរវិលត្រឡប់មកពីប្រទេសថៃ រកឃើញមានវីរ៉ុសកូវីដ-១៩ រាជរដ្ឋាភិបាលក៍បានធ្វើការរិតបណ្តឹងនៅតាមច្រករបៀង ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវធ្វើចក្តាឡីស័ក ១៤ថ្ងៃ ជាមុនសិននៅតាមច្រករបៀង ទើបអនុញ្ញាតឱ្យចូលមកស្រុកកំណើតវិញ ។ ម្យ៉ាងទៀតកម្ពុជាមិនមានអ្នកជំងឺកូវីដណាម្នាក់បានស្លាប់នោះទេ ។ ព្រមទាំងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធា រណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថាសហគមន៍របស់យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ។

អំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ៥០,០០០រៀល ៕

ចែកចាយ234Tweet147

ទំនាក់ទំនងប្រកាស

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩

ខែ​មីនា 23, 2021
សប្បុរសជននៅរាជធានីភ្នំពេញ បានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគអ្នកធ្វើចត្តាឡីស័ក

សប្បុរសជននៅរាជធានីភ្នំពេញ បានផ្តល់សម្ភារៈគ្រឿងឧបភោគ បរិភោគអ្នកធ្វើចត្តាឡីស័ក

ខែ​មីនា 16, 2021
ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខែ​មីនា 10, 2021
ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខេត្តមណ្ឌលគិរីមិនមានករណីឆ្លងកូវីដ១៩នោះទេ ហើយរដ្ឋបាលខេត្តកំពុងបង្កើនវិធានការទប់ស្កាត់ទ្វេរដង

ខែ​មីនា 10, 2021

Discussion about this post

Recommended

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៑ុនសែន ផុស​ប្រកាសនូវ ដំណឹងសន្តិសុុខជាតិបន្ទាន់ មួយចំពោះក្រុមហ៑ុន GCG Asia Co., LTD ដែលបាន…

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៑ុនសែន ផុស​ប្រកាសនូវ ដំណឹងសន្តិសុុខជាតិបន្ទាន់ មួយចំពោះក្រុមហ៑ុន GCG Asia Co., LTD ដែលបាន…

ខែ​ឧសភា 17, 2019

ខែ​ឧសភា 8, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ
Uncategorized

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ខែ​មេសា 17, 2021
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ក្រសួងមហាផ្ទៃសម្រេចរៀបចំបណ្ដេញប៉ូលីសផ្កាយ ២ម្នាក់ចេញពីក្របខណ្ឌ និងបញ្ចូនទៅតុលាការ
Uncategorized

ក្រសួងមហាផ្ទៃសម្រេចរៀបចំបណ្ដេញប៉ូលីសផ្កាយ ២ម្នាក់ចេញពីក្របខណ្ឌ និងបញ្ចូនទៅតុលាការ

ខែ​មេសា 17, 2021
ចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

ប្រជាពលរដ្ឋ ស្នើរសុំឲ្យមានការដោះលែង បុរស២នាក់ ដែលនគរបាលស្រុកព្រៃនប់ បានចាប់ខ្លួននៅក្បែរផ្លូវល្បឿនលឿនឲ្យមានសេរីភាព
ព័ត៌មាន​ដីធ្លី​

ប្រជាពលរដ្ឋ ស្នើរសុំឲ្យមានការដោះលែង បុរស២នាក់ ដែលនគរបាលស្រុកព្រៃនប់ បានចាប់ខ្លួននៅក្បែរផ្លូវល្បឿនលឿនឲ្យមានសេរីភាព

ខែ​មេសា 15, 2021
ការអប់រំអំពីការថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ
Uncategorized

ការអប់រំអំពីការថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ

ខែ​មេសា 15, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក

ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ

ខែ​មេសា 17, 2021
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ខែ​មេសា 17, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ