អន្តរជាតិ

កម្លាំងកងរាជអាវុធហត្ថ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ សហការអនុវត្តដីកា ចាប់ខ្លួនជនជាតិថៃ ដែលប្លន់សម្លាប់មនុស្សរត់ចូលមក ប្រទេសកម្ពុជា

ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃសុក្រ ៥ រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងប៉ូលីសអាំងទ័រប៉ូលនៃប្រទេសថៃ បានចុះទៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អនុវត្តដីកាតុលាការនៃព្រះរាជាណាចក្រថៃ ​ចាប់ជនសង្ស័យជនជាតិថៃបានចំនួន ០២នាក់ (ប្រុស) :ពីបទឃាតកម្ម ប្លន់សម្លាប់លេីស្រ្តី​មួយនាក់ ជាជនជាតិថៃដូចគ្នាប្លន់យកទ្រព្យសម្បត្តិ ។ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងប្រទេសថៃ រួចគេចមកលាក់ខ្លួនជួលផ្ទះស្នាក់នៅ​ក្នុងភូមិ ឃុំខាងលេី កម្លាំងអាវុធហត្ថដកហូតបានម៉ូតូចំនួន ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនជាវត្ថុតាង ប្រគល់ឱ្យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស ។

 

 

SHARE
RELATED POSTS
ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ម្នាក់ ត្រូវបានក្រុមសង្គ្រោះរកឃើញហើយ..
រហូត​មកដល់​ពេលនេះ​នៅតែ​មាន​ មនុស្ស​សីុមនុស្ស​ ដែលត្រូវចាប់ខ្លួនបាន​…
ស្ត្រី​ជាប់ក្នុង​ជញ្ជាំងជួយសង្គ្រោះ អស់រយ:ពេល៦ម៉ោង…

Leave Your Reply

*