ភ្នំពេញ:ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងសង្កាត់ចាក់អង្រែលើ កំពុងតែបង្កភាពអសន្តិសុខដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់នោះដោយរាល់ថ្ងៃគេសង្កេតឃើញថាមានក្រុមក្មេងៗយុវវ័យទាំងប្រុសទាំងស្រីជាច្រើនចូលលេងទាំងយប់ទាំងថ្ងៃជាពិសេសគឺសំបូរទៅដោយក្រុមញៀនថ្នាំចូលលេង។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះមានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងសង្កាត់ចាក់លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានលើកឡើងថារាល់ថ្ងៃនេះពួកគាត់មានការភ័យខ្លាចចំពោះសន្តិសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ពួកគាត់ណាស់ព្រោះថាមិនថាពេលយប់ឬថ្ងៃនោះទេគឺតែងតែពួកក្រុមក្មេងស្ទាវនិងក្រុមញៀនថ្នាំចូលមកលេងហ្គេមបាញ់ត្រីនេះយ៉ាងគគ្រឹកគគ្រេងតែគេមិនដែលឃើញមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចុះមកបង្ក្រាបសោះឡើយ។
ប្រភពដដែលបានបន្តថាដោយឃើញថាមានការបើកលេងដោយសេរីបែបនេះហើយទើបពួកគាត់ដាក់ការសង្ស័យទៅលើសមត្ថកិច្ចមូលដ្ឋានថាប្រហែលជាត្រូវសំណែនឬក៏អាចមានភាគហ៊ុនជាមួយនឹងម្ចាស់ហ្គេមបាញ់ត្រីនេះហើយបានជាមិនរវល់អើពើបន្តិចសោះបែបនេះ។
ជុំវិញករណីល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានធ្វើការទំនាក់ទំនងទៅលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យដែរតែពេលទូរស័ព្ទទៅចូលហើយតែមិនលើកហើយក៏បានទាក់ទងតាមប្រព័ន្ធwhatappទៀតចូលមើលហើយតែមិនតប។
ដូច្នេះពួកគាត់សូមសំណូមពរដល់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យសូមមេត្តាចាត់វិធានការទៅលើទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះផងសូមកុំទុក្ខបណ្តែតបណ្តោយបែបនេះទៀតហើយក៏សូមអោយសមត្ថកិច្ចក្នុងខណ្ឌមានជ័យទាំងអស់មេត្តាគោរពនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃផងទាន៕
Discussion about this post