ឧត្ដរមានជ័យ៖ បទល្មើសព្រៃឈើនៅខេត្តឧត្តមជ័យនៅតែកើតឡើងជាបន្តបន្ទាប់ មិនថាដឹកជញ្ជូនតាមរថយន្ត ឬគោយន្តកន្ត្រៃនោះឡើយ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅវេលាម៉ោង ៤.៣០នាទីមានគោយន្តកន្ត្រៃដឹកជញ្ជូនធ្យូងយ៉ាងអាណាធិបតេយ្យចេញពីចំណុចភូមិអូរផាល ឃុំកូនក្រៀល ក្រុងសំរោង យកមកឡើងច្រកជាំស្រងាំ ដើម្បីឆ្លងដែនទៅលក់ឱ្យប្រទេសថៃ ដោយមិនមានច្បាប់អនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើនោះទេ។
បើតាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ការដឹកជញ្ជូនធ្យូងខុសច្បាប់នេះមានការឃុបឃិតជាប្រព័ន្ធជាមួយមន្ត្រីជំនាញផ្នែកខាងបង្ក្រាបរួចជាស្រេចទៅហើយ
ជាក់ស្តែងម្ចាស់ធ្យូងបាននិយាយប្រាប់ថា បានបង់លុយទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរួចអស់ទៅហើយទើបហ៊ានដឹក។
បើយោងតាមច្បាប់ ស្ដីពីរដ្ឋបាលព្រៃឈើ ជំពូកទី២ មាត្រា៧ រដ្ឋបាលព្រៃឈើត្រូវបំពេញនូវភារកិច្ចដូចតទៅ៖
ត្រង់ចំណុច ១-ធានាដល់ការគ្រប់គ្រងសម្បត្តិព្រៃឈើរអចិន្ត្រៃយ៍ប្រកបដោយនិរន្តរភាព ដោយដាក់បទបញ្ជារាល់សកម្មភាពព្រៃឈើ ។
ចំណុច ៤- រៀបចំ និងអនុវត្តផែនការគ្រប់គ្រងព្រៃឈើជាតិនៅថ្នាក់នីមួយៗ នៃរដ្ឋបាលព្រៃឈើ។
ចំណុច ៧-អភិវឌ្ឍ និងរនុវត្តកម្មវិធីស្រាវជ្រាវ ការពារនិងថែរក្សាធនធានព្រៃ និងសត្វព្រៃ។
និងចំណុច ៨- ចាត់វិធានការសមស្របដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបរាល់ការបំផ្លិចបំផ្លាញ
ព្រៃឈើ ភ្លើងឆេះព្រៃ និងការកាប់រានព្រៃឈើ ដោយធានាការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ រ័ត្ន ផល្លា
(ជុំវិញបញ្ហានេះ ភ្នាក់ងារព័ត៌មានមិនទាន់អាចសុំការបញ្ជាក់ពីជំនាញបាននៅឡើយ)



Discussion about this post