ថ្ងៃ​សៅរ៍, ខែ​មករា 23, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម Uncategorized

មេបញ្ជាការរងប៉េអឹមខេត្តកំពត ប្រតិកម្មនឹងការចុះផ្សាយថា លោករំលោភយកដីពលរដ្ឋ

ខេត្តកំពត៖ បន្ទាប់ពីមានការចុះផ្សាយ តាមបណ្តាសារព័ត៌មានមួយចំនួន អំពីរឿងទំនាស់ដីធ្លី ដែលចោទមេបញ្ជាការរង កងរាជអាវុធហត្ថមួយរូបថា បានរំលោភយកដីពលរដ្ឋ នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ស្រាប់តែនៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ដែលរងការចោទប្រកាន់ពីពលរដ្ឋ បានចេញមុខបកស្រាយថា ពលរដ្ឋដែលហៅអ្នកសារព័ត៌មានមកផ្សាយនោះ គឺផ្សាយមិនពិត បំផ្លើស និយាយតែម្ខាង ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់លោក ដែលជាកងកម្លាំងយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកមិនបានជាប់ពាក់ព័ន្ធសោះ។

លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត បានបញ្ជាក់ប្រាប់មហាជន តាមបណ្តាញសារព័ត៌មានថា កាលពីពេលថ្មីៗ មានបុគ្គលម្នាក់ឈ្មោះ កែម មុន្នីវណ្ណ បានចោទប្រកាន់មកលើរូបលោក និងមិត្តភក្តិផ្សេងទៀត ថាបានប្រើអំណាច មករំលោភយកដី និងបានកាប់បំផ្លាញដំណាំ ព្រមទាំងបោះបង្គោលព័ទ្ធយកដីពលរដ្ឋជាដើម ខណៈដែលការចោទប្រកាន់នេះ មិនពិតដូចការលើកឡើងនោះឡើយ ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់លោក យ៉ាងធ្ងន់ធ្ងរ ពីព្រោះដីនោះមិនមែនជា របស់លោកទៀតទេ ហើយលោកមិនបានដុតព្រៃ កាប់បំផ្លាញដំណាំ ឬក៏បោះបង្គោលអ្វីដែរ ដីនេះលោកបានលក់ ទៅឲ្យម្ចាស់ផ្សេងទៀតតាំងពីយូរមកហើយ សកម្មភាពដែលបានកើតឡើងលើដី មិនមែនជាទង្វើរបស់លោកទេ។ លោក សែម សឿន បានបញ្ជាក់បន្ថែមថា លោកបានទិញដីខាងលើចូលហ៊ុនគ្នា នៅឆ្នាំ២០០៨ សរុបបានទំហំជាង១០ហិចតា ពីពលរដ្ឋដែលបានផ្តិតមេដៃផ្ទេរសិទ្ធិត្រឹមត្រូវ ហើយក៏បានលក់បន្តឲ្យទៅឈ្មោះ ឃួន សាមិត្ត តាំងពីឆ្នាំ២០១៤មកម្លេះ ដោយមានទាំងមេឃុំជាអ្នកស៊ីញ៉េដឹងឮទៀតផង ហើយលោកក៏ឈប់មកកាន់កាប់ ដីខាងលើនេះដែរ ចុះហេតុអ្វីបានជាលោក កែម មុន្នីវណ្ណ មកចោទប្រកាន់ថាលោក ជាអ្នកបោះបង្គោលរំលោភយកដីគេ ហើយកាប់បំផ្លាញដំណាំបែបនេះទៅវិញ ធ្វើឲ្យមហាជនមានការយល់ច្រឡំ វាយតម្លៃលើរូបលោកមិនល្អ ប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោក ហើយករណីនេះលោក នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ទៅតុលាការ ពីព្រោះថាលោក កែម មុន្នីវណ្ណ មិនត្រឹមតែចោទពួកលោក ខុសការពិតប៉ុណ្ណោះទេ ថែមទាំងមកវាយបំផ្លាញបង្គោលរបង របស់ម្ចាស់ដីថ្មីដែលលោកបានលក់ឲ្យ ហើយប្តឹងពួកលោកទៅតុលាការថែមទៀត។ លោក សែម សឿន ស្នើរឲ្យអាជ្ញាធរខេត្តកំពត ជួយពិនិត្យ និងដោះស្រាយពីបញ្ហាវិវាទដីធ្លីនេះ ព្រោះលោកចង់ដឹងថា អ្នកដែលចោទពួកលោកថា បានរំលោភយកដីគេនោះ មានភ័ស្តុតាងអ្វីបញ្ជាក់ខ្លះ ពីព្រោះលោក កែម មុន្នីវណ្ណ គ្មានឯកសារអ្វីសំគាល់ឲ្យត្រឹមត្រូវឡើយ មានតែបង្កាន់ដៃទទួលពាក្យមួយសន្លឹក និងលិខិតសាលាកប័ត្រ ទើបតែចុះឆ្នាំ២០២០តែប៉ុណ្ណោះ លោកសង្ស័យថា លោក កែម មុន្នីវណ្ណ នេះទៅវិញទេ ដែលជាអ្នកចង់បានដីគេ មកបំផ្លាញបង្គោលរបងគេ ហើយចោទអ្នកដ៏ទៃថា បោះបង្គោលយកដីរបស់ខ្លួន។

ពាក់ព័ន្ធនឹងការប្រតិកម្មលើកឡើង របស់លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ជុំវិញបញ្ហាទំនាស់ដីធ្លីនេះ លោក កែម មុន្នីវណ្ណ ដែលជាអ្នកចោទប្រកាន់លោក សែម សឿន និងអ្នកផ្សេងទៀត ថាបានរំលោភយកដីរបស់ខ្លួននោះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើង ជាច្រើនស្ថាប័ន នៅល្ងាចថ្ងៃទី១៥ ខែធ្នូនេះថា លោកពិតជាបានវាយបំផ្លាញបង្គោលរបងទាំងនោះមែន តែលោកធ្វើបែបនេះ គឺដើម្បីស្វែងរកមុខអ្នក ដែលធ្វើបង្គោលរបងនេះ ព្រោះថាការធ្វើរបងនេះ គឺធ្វើលើដីរបស់លោក ដែលគាត់បានកាន់កាប់ តាំងពីឆ្នាំ១៩៩៣មកម្លេះ។ ចំពោះបញ្ហាដែលលោក ចោទប្រកាន់មកលើ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមិនបានបកស្រាយអ្វីនោះទេ ដោយគ្រាន់តែនិយាយថា បើចង់ដឹងច្បាស់សូមឲ្យ អ្នកពាក់ព័ន្ធដែលលោកបានចោទប្រកាន់នោះ យកឯកសារមកដាក់លើតុ ដោះស្រាយតាមច្បាប់ជាក់ស្តែង ព្រោះលោកគ្មានលទ្ធភាព តតាំងជាមួយគេឡើយ។

ទាក់ទងនឹងករណីនេះផងដែរ លោក ឃួន សាមិត្ត ដែលបានទទួលសិទ្ធិកាន់កាប់ដីធ្លីតពីឈ្មោះ សែម សឿន និងឈុន សារឿន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានយើង តាមទូរស័ព្ទនៅល្ងាច ថ្ងៃទី១៥ ខែធ្នូនេះថា លោកពិតជាបានទិញដីខាងលើ នៅឆ្នាំ២០១៤ពិតប្រាកដមែន គឺចំនួនជាង១០ហិចតា មកដល់ពេលបច្ចុប្បន្ន ដោយសារលោកជាប់រវល់ការងារច្រើន ពុំសូវបានចុះទៅពិនិត្យ ក៏ត្រូវបានជនមិនស្គាល់មុខ ដែលលោកឮគេថា មានខ្នងបង្អែកនៅខេត្តកំពត ជាអ្នកចូលមករំលោភបំពាន ហើយបានលួចដីរបស់លោក លក់អស់មួយចំណែកថែមទៀត។ កាលពីពេលថ្មីៗនេះ លោកក៏បានបោះបង្គោលឡើងវិញ ស្រាប់តែមានលោក កែម មុន្នីវណ្ណ មកវាយបំផ្លាញរបងថ្ម របស់លោកតែម្តង ដែលជារឿងបំផ្លាញលើទ្រព្យសម្បត្តិអ្នកដ៏ទៃទាំងស្រុង លោកថា ករណីនេះ លោកនឹងប្តឹង ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃផងដែរ។

ចំពោះរឿងវិវាទដីធ្លីដ៏ចម្រូងចម្រាសនេះ អ្នកសារព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយបំភ្លឺពីលោក ប៉ឹល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកកិច្ចការដីធ្លីបាននៅឡើយទេ អំពីវិធានការដោះស្រាយវិវាទដីធ្លីនេះ ដោយសារតែអ្នកសារព័ត៌មានយើង ទូរស័ព្ទទៅលោកនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានមានប្រសាសថា កំពុងជាប់ប្រជុំ ក្រោយមកទៀតយើងបានព្យាយាមទំនាក់ទំនងតាម ប្រព័ន្ធតេឡេក្រាមតែលោកមិនបានឆ្លើយតបឡើយ៕ ដោយ៖ ហង្ស​ សុភាព​

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅពេលក្រោយ៖

ចែកចាយ235Tweet147

ទំនាក់ទំនងប្រកាស

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
របងថ្ម​ហ៊ុំព័ទ្ធ​ យ៉ាង​អានាធិបតេយ្យ​ ពី​សំណាក់​អ្នកមាន​លុយ​​មាន​អំណាច​ ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​របស់រដ្ឋ​ ធ្វើឲ្យ​មហាជន​កើតមាន​ចម្ងល់​

របងថ្ម​ហ៊ុំព័ទ្ធ​ យ៉ាង​អានាធិបតេយ្យ​ ពី​សំណាក់​អ្នកមាន​លុយ​​មាន​អំណាច​ ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​របស់រដ្ឋ​ ធ្វើឲ្យ​មហាជន​កើតមាន​ចម្ងល់​

ខែ​មករា 5, 2021
ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ត្រូវក្រុមជនខិលខូចយកបង្គោលទៅបោះយក​

ដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ត្រូវក្រុមជនខិលខូចយកបង្គោលទៅបោះយក​

ខែ​មករា 2, 2021
វាយរបង​ ស័ង្កសី​ កម្ទេចចោល​រាបដល់ដី​ ដោយ​សារ​វិវាទ​ដីធ្លី​

វាយរបង​ ស័ង្កសី​ កម្ទេចចោល​រាបដល់ដី​ ដោយ​សារ​វិវាទ​ដីធ្លី​

ខែ​ធ្នូ 27, 2020

Discussion about this post

Recommended

នាយក្រូចនិងយាយចឺមដង្ហែទៀនព្រះវស្សានិងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ.នៅវត្តត្រពាំងត្រាវ.ស្រុកកំពង់រោទ៍

នាយក្រូចនិងយាយចឺមដង្ហែទៀនព្រះវស្សានិងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ.នៅវត្តត្រពាំងត្រាវ.ស្រុកកំពង់រោទ៍

ខែ​កក្កដា 29, 2019
ក្ដៅៗ ដី៥០០០ហិកតារ ដូចសម្លរកំពិស បន្ទាប់ពីឧកញ៉ា នឹងអភិបាលស្រុក ឥឡូវដល់វេនអភិបាលរង ខេត្តបាត់ដំបងត្រូវ ACU នាំខ្លួនទៅភ្នំពេញហើយ

ក្ដៅៗ ដី៥០០០ហិកតារ ដូចសម្លរកំពិស បន្ទាប់ពីឧកញ៉ា នឹងអភិបាលស្រុក ឥឡូវដល់វេនអភិបាលរង ខេត្តបាត់ដំបងត្រូវ ACU នាំខ្លួនទៅភ្នំពេញហើយ

ខែ​កក្កដា 3, 2020

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ
សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ