ថ្ងៃ​សៅរ៍, ខែ​មករា 23, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម សង្គម​

អ្នកម៉ៅការ​សំណង់​ នៅ​កាសុីណូ​ ខ្សាច់សរ​ ប្រាប់ថា​ ធ្វើការ​រួចរាល់​យូរហើយ​ មិនទាន់បើកលុយ​ឲ្យគ្រប់​ ដោយសារ​មាន​ការ​ចោទប្រកាន់​ថា​ បាត់កាត​ តម្លៃ​ ៥០ដុល្លារ

ខេត្តព្រះសីហនុ៖ មេការ​សំណង់​ម្នាក់​ដែលមានឈ្មោះ​ សុកខុម​ ម៉ៅការ​បន្ត​ពី​ឈ្មោះ​ វណ្ណា​ អ្នក​បកប្រែ​នៅ​ក្នុង​ក្រុមហ៊ុន​ កាសុីណូ​ និង​សណ្ឋាគារ​(ខ្សាច់សរ)​ ភូមិ៤​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​ បាន​ផ្ដល់​ព័ត៌មាន​មកកាន់​អង្គភាព​សារព័ត៌មាន​ VD7news យើង​ថា​ រូប​លោកជាអ្នកម៉ៅការ​បាន​ធ្វើការ​រួចរាល់​រយៈ​ពេល​ជាង១ខែ​ហើយ​ ប៉ុន្តែ​ខាងមេការ​ បកប្រែ​ជនជាតិ​ចិន​ មិនទាន់​បើកលុយបង្គ្រប់​ចុងក្រោយ​ឲ្យ​រូប​លោក​​ក្នុងការ​ដោះស្រាយ​ថ្លៃកម្មករ​និង​ជីវភាព​នោះឡើយ​រហូត​មកដល់​ពេលនេះ​ នេះបើគិត​មកដល់ថ្ងៃទី​ ០១ ខែ​ធ្នូ​ ឆ្នាំ​ ២០២០។ លោកបន្តថា​ លុយ​ទាំងនោះ​សរុប​ប្រហែល​ ១ពាន់ដុល្លារ ដោយ​គាត់​លើកឡើង​ថា​ មូលហេតុដែលមេការមិនបើកលុយឲ្យលោក ដោយសារ​​មានការ​ចោទប្រកាន់​មកលើ​រូបលោកថាបាន​ធ្វើឲ្យ(បាត់កាតចេញចូលកន្លែងការងារ) ហើយគេកាត់ក្នុងកាតមួយ ៥០ដុល្លារ តាមគោលការណ៍របស់​សណ្ឋាគារ​និង​កាសុីណូ​ (ខ្សាច់សរ​)។

ឆ្លើយតប​និង​ការ​ចោទប្រកាន់​របស់​លោក​ សុកខុម​ អ្នកម៉ៅការបន្ត​ខាងលើ​, លោក​ វណ្ណា​ ជាអ្នក​បកប្រែ​ និងជាមេការ​ផ្ទាល់ពី​ថៅកែ​ជនជាតិ​ចិន​បាន​ប្រាប់​ព័ត៌មាន​ VD7news យើង​នៅព្រឹកថ្ងៃទី​ ០១ ខែ​ធ្នូ​ ឆ្នាំ​ ២០២០ថា មិនមែន​ដូច​គាត់និយាយទេ​ លុយ​នៅសល់​ប្រហែលជា​ ៦-៧០០ដុល្លារ ប៉ុណ្ណោះ​ ហើយ​នៅ​ក្នុង​ច្បាប់​ក្រុមហ៊ុន​ គេ​តម្រូវ​ឲ្យយើង​ធ្វើកាត​ កន្លែង​គេហ្នឹង​តឹងតែង​ ដោយក្នុងកាត១​ គេកាត់​លុយ១០ដុល្លារ ហើយបើ​បាត់កាត​ហ្នឹង​គេកាត់​លុយ​ ៥០ដុល្លារ ស្រាប់តែបន្ទាប់មក​​គាត់បានធ្វើឲ្យបាត់​កាតគេអស់រលីង​ ហើយគាត់បានធ្វើថ្មីឲ្យ​គេ​ ប៉ុន្តែគេមិនទទួល​យកទេ​ (ដោយសារ​គាត់ធ្វើ​កាតអាក្លែងក្លាយ)​ យកទៅឲ្យ​គេ​ ​កាតក្លែងក្លាយ​គេអត់​ទទួល​យកទេ​ ហើយ​គេ​និយាយថា​ អ្នកឯង​យកកាត​ឲ្យគេ​មក ទើបគេបើកលុយ​ឲ្យ។ លោក​ វណ្ណា​ បន្តថា​ គាត់ហ្នឹង​រអ៊ូ​ច្រើន​និយាយ​អត់ប្រយោជន៍​។ លោកបញ្ជាក់​ថា​ សម្រាប់​គោលការណ៍​បើកលុយ​ គេនៅ​តែបន្ត​បើកឲ្យ​រហូត​ទេ​ ប្រសិនបើ​គាត់​យកកាតមក​ឲ្យ​គេវិញ​។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ លោក​ ឡុង ជាមេការ​ម្នាក់ទៀត​ធ្វើការ​នៅក្នុង​កាសុីណូ​ខាងលើ​ ក៏បាន​លើកឡើង​ផងដែរ​ប្រាប់​ព័ត៌មាន​យើងថា​ រូប​គាត់​ក៏មិនទាន់​បាន​បើកលុយ​ដូច​គ្នាផង​ដែរ​រយៈ​ពេល​យូរមកហើយ​។ ចំណែក​កាត​ដែល​កម្មករ​ធ្វើឲ្យ​បាត់បង់​គាត់​មិនដឹង​ច្បាស់លាស់​ពី​ច្បាប់ក្រុមហ៊ុន​ទេ​ គាត់ដឹង​តាម​រយៈ​មេការចិនដែរ​ថា​ បើមានការ​បាត់​កាតគេ​តម្រូវ​ឲ្យកាត់លុយសងតែ​ ១០ដុល្លារទេក្នុងកាតមួយស្លឹក​ បាត់ក៏ដោយ​មិនបាត់ក៏ដោយ​ នេះជា​ការ​លើកឡើង​របស់​មេការ​ឈ្មោះ ឡុង​ ដែល​បាន​ការ​បញ្ជាក់​ដោយផ្ទាល់ពី​មេការ​ជនជាតិ​ចិន​។

ជុំវិញ​និង​បញ្ហា​នេះ​ លោក យ៉ូវ​ ខេមរា​ ប្រធាន​មន្ទីរការងារ​ និង​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​សារព័ត៌មាន​ VD7news យើង​ថា​ ពាក់ព័ន្ធ​និងការ​ម៉ៅការ​ហ្នឹង​វាមិន​ស្ថិតនៅ​ក្នុងច្បាប់​មន្ទីរការងារទេ​ ការ​ម៉ៅការ​ពាក់ព័ន្ធ​និង​ច្បាប់​ទំនុកចិត្ត​ រឿងនេះ​ទាល់តែ​គាត់ប្ដឹង​ទៅ​ អាជ្ញាធរ​មានសមត្ថកិច្ច​ ឬប៉ូលិស មន្ទីរការងារ​ទទួល​ដោះស្រាយតែ​រឿងប្រាក់ឈ្នួល​ប៉ុណ្ណោះ​​។ (នេះជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ប្រធាន​មន្ទីរការងារ​ខេត្តព្រះសីហនុ​)។

បញ្ហា​នេះ​លោក​ សុក​ ខុម​ ប្រាប់ថាមិនមាន​កិច្ចសន្យា​ការងារ​នោះទេជាមួយខាងមេការ​ លោក​ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់លេខ៤​ផងដែរ​ ប៉ុន្តែដោយសារ​លោក​មិន​បាន​ធ្វើកិច្ច​សន្យា​ការងារ​ពីមុន​ លោកក៏បាន​ សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ខាង​មេការ​ជួយ​ពន្លឿន​ការ​បើកប្រាក់​ថ្លៃកម្លាំង​ពលកម្ម​ដែលកម្មករនិងលោក​ខំធ្វើការ​រហូត​រួចរាល់​ សូម​កុំឲ្យ​មាន​ការ​កាត់​លុយ​ថ្លៃបាត់កាត​យ៉ាង​ដូច្នេះ​អី។

បើតាមលោក​ សំ​ ប្រាក់​ វរសេនីយ៍​ឯក​ ប៉ុស្តិ៍​សង្កាត់លេខ៤​ ក៏បានបញ្ជាក់ប្រាប់ VD7news យើង​នៅល្ងាច​ថ្ងៃទី​ ០១ ខែ​ធ្នូ​ ឆ្នាំ​ ២០២០ថា ដល់តែ​ខាង​ភាគី​អ្នកម៉ៅការ​យក​កិច្ចសន្យា​ការងារ​មក​ដាក់ពាក្យ​បណ្ដឹង​ ព្រោះ​ការរំលោភ​លើ​ទំនុកចិត្ត​មិនអាច​ធ្វើការ​លើកឡើង​បានទេ​ បើមិនមាន​ឯកសារច្បាស់លាស់​។ រឿង​នេះ​លោក​មិនទាន់បាន​ទទួល​ដំណឹង​ពី​អ្នកម៉ៅការទាំង​នោះទេ​៕ ដោយ៖ VD7NEWS

ចែកចាយ237Tweet148

ទំនាក់ទំនងប្រកាស

ខំទុកចិត្តបើកលុយឲ្យមុននិងឱ្យលុយខ្ចីបន្ថែមចុងក្រោយផ្ទះមិនទាន់ហើយ…

ខំទុកចិត្តបើកលុយឲ្យមុននិងឱ្យលុយខ្ចីបន្ថែមចុងក្រោយផ្ទះមិនទាន់ហើយ…

ខែ​ធ្នូ 28, 2020
តើមានអីជាអាថ៌កំបាំងនៃសំណង់ មហាភូមិគ្រឹះរបស់អធិការស្រុកមុខកំពូល ខេត្តកណ្តាល នៅលើចំណីស្ពានព្រែកតាម៉ាក់ ត្រើយខាងលិច ?

តើមានអីជាអាថ៌កំបាំងនៃសំណង់ មហាភូមិគ្រឹះរបស់អធិការស្រុកមុខកំពូល ខេត្តកណ្តាល នៅលើចំណីស្ពានព្រែកតាម៉ាក់ ត្រើយខាងលិច ?

ខែ​វិច្ឆិកា 18, 2020
អាជ្ញាធរខេត្តព្រះសីហនុចុះណែនាំ និងផ្អាកអាជីវកម្ម KTV និងកន្លែងកម្សាន្ត

អាជ្ញាធរខេត្តព្រះសីហនុចុះណែនាំ និងផ្អាកអាជីវកម្ម KTV និងកន្លែងកម្សាន្ត

ខែ​វិច្ឆិកា 13, 2020
គ្រឿងចក្រកែរច្នៃគ្មានសន្ទះក្រោយ កំពុងសម្រុកជីកដីសណ្តមាត់ស្ទឹងស្នាយពលលក់ដោយសេរីដែលគេស្គាល់ច្បាស់ថាជារបស់ (តាស្រូយ)

គ្រឿងចក្រកែរច្នៃគ្មានសន្ទះក្រោយ កំពុងសម្រុកជីកដីសណ្តមាត់ស្ទឹងស្នាយពលលក់ដោយសេរីដែលគេស្គាល់ច្បាស់ថាជារបស់ (តាស្រូយ)

ខែ​កញ្ញា 6, 2020

Discussion about this post

Recommended

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យវិសាខបូជានិងរាប់បាតព្រះសង្ឃចំនួន៨០អង្គមកពីតាមបណ្តាលវត្តអារាមក្នុងខេត្តទាំងមូល

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យវិសាខបូជានិងរាប់បាតព្រះសង្ឃចំនួន៨០អង្គមកពីតាមបណ្តាលវត្តអារាមក្នុងខេត្តទាំងមូល

ខែ​ឧសភា 20, 2019
មេបញ្ជាការរងប៉េអឹមខេត្តកំពត ប្រតិកម្មនឹងការចុះផ្សាយថា លោករំលោភយកដីពលរដ្ឋ

មេបញ្ជាការរងប៉េអឹមខេត្តកំពត ប្រតិកម្មនឹងការចុះផ្សាយថា លោករំលោភយកដីពលរដ្ឋ

ខែ​ធ្នូ 16, 2020

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ
សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ