ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៩៦៤គ្រួសារ ដែលស្ថិតនៅទីតាំងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ហើយការនាំយកអំណោយនេះដោយឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត និងគណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ ព្រមទាំងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះផងដែរលោក អ៊ី សុខឡេង ប្រធានអនុសាខា បានធ្វើការអានរបាយការណ៍ស្តីពីបងប្អូនប្រជាពលរដ្ឋទីទ័លក្រដែលមកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាពេលនេះមានចំនួន ៩៦៤គ្រួសារ ហើយក្នុងនោះប្រជាពលរដ្ឋរស់តាមថ្នល់ តាមការដ្ឋានមានចំនួន ៤៨០គ្រួសារ និងគ្រួសារទីទ័លក្រមកពីសង្កាត់លេខ៤ មានចំនួន ២៥៦គ្រួសារ ចំណែកឯគ្រួសារផ្ទុកមេរោគអេដស៍មានចំនួន ១៦០គ្រួសារ និងសិស្សសាលាដុនបូស្កូចំនួន ៦៨នាក់ ហើយនាឱកាសនោះផងដែរលោក អ៊ី សុខឡេង ប្រធានអនុសាខា តំណាងឲ្យបងប្អូនប្រជាពលរដ្ឋចំនួន ៩៦៤គ្រួសារ បានសូមថ្លែងអំណរគុណដល់ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រដោយពាំនាំសួរសុខទុកពីសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះជួបគ្រោះធម្មជាតិនានានៅទូទាំងប្រទេស សម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាត្រូវជួយបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងដោយមិន បានដឹងនោះទេ ។
ជាមួយគ្នានោះឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាមានលទ្ធភាពក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខេត្តព្រះសីហនុ ពិសេស(អង្គការម្លប់តាប៉ាង)ដែលបានធ្វើសកម្មភាពជួយដល់កុមារក្នុងក្រុងព្រះសីហនុ ក៏ដូចជាគ្រួសារក្រីក្រនូវកម្មវិធីជាច្រើនដូចជាប្រមូលកុមារឱ្យស្នាក់នៅរៀន សូត្រក្នុងមណ្ឌល និងជួយកុមារនៅតាមចិញ្ចើមផ្លូវបានចូលរៀនសូត្រនៅសាលារដ្ឋ ព្រមទាំងគ្រួសារដែលផ្ទុកមេរោគអេដស៍ នៅក្នុងខេត្តព្រះសីហនុ ហើយអង្គការបានធ្វើសកម្មភាពចំគោលដៅ ទោះក្នុងស្ថានភាពបែបនោះសាខាកាកបាទក្រហមកម្ពុជាខេត្តបានខិតខំកៀរគថវិកាចែកជូនដល់ប្រជាពលរដ្ឋរបស់យើងបានជាបន្តបន្ទាប់ ដោយក្នុងសាខាកាកបាទក្រហមកម្ពុជាខេត្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយជីវភាពប្រជាពករដ្ឋងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលការគ្រឹះរបស់កាកបាទក្រហមកម្ពុជា ។
ជាទីបញ្ចប់ឯកឧត្តមប្រធានគណៈកម្មាការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា ខែកន្លងមកខេត្តជួបព្រឹត្តិការណ៍ពីរ គឺគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតប្តីប្រពន្ធពីរគ្រួសារ បន្សល់ទុកកូនកំព្រា ទោះបីរាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រី ក្រ ហើយរដ្ឋបាលខេត្ត/ក្រុង បានរៀបចំសណ្តាប់ធ្នាប់សាធារណ: ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ចូលរួមអនុវត្តវិធានសុខាភិបាលដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីប្រជុំជនត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍យើង។ សូមបញ្ជាក់ផងដែរអំណោយដែលបានជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុចំនួន ៩៦៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួ ប្រេងឆា ១ដប និងថវិកា ៥០,០០០រៀល ផងដែរ៕


















Discussion about this post