ថ្ងៃ​សៅរ៍, ខែ​មករា 23, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

ផ្លូវ​លេខ​ ២០០ ជុំវិញ​មន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ​ ត្រូវបាន​រដ្ឋបាល​ខេត្ត​បើកកិច្ច​ប្រជុំ​សម្រេចហើយ​

ខេត្តព្រះសីហនុ៖ កិច្ចប្រជុំដោះស្រាយការរៀបចំផ្លូវលេខ ២០០ ស្ថិតក្នុងសង្កាត់លេខ៤ (ផ្លូវ​ក្រោយ​មន្ទីរពេទ្យ​បង្អែក​) ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ។ កិច្ចប្រជុំ​នេះ​រៀបចំ​ឡើងកាល​ពីវេលាម៉ោង ០៨:៣០ នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ។

​ឯកឧត្ដម​ គួច ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មាន​ប្រសាសន៍​បើកអង្គប្រជុំថា មន្ទីរពេទ្យ​ដើរ​តួនាទី​យ៉ាង​សំខាន់​ទៅលើ​វិស័យ​សុខាភិបាល​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​សាងសង់​មន្ទីរ​ពិសោធន៍​ដើម្បី​ស្របតាម​ជំងឺ​រាតត្បាត​ កូវីដ​១៩ និង​ជំងឺ​ផ្សេងៗទៀត​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែកយើង​នេះ​ អញ្ចឹង​ការ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​នៅជុំវិញ​មន្ទីរពេទ្យ​ពិតជាមានការ ចាំបាច់ណាស់ តម្រូវ​ឲ្យ​យើងអស់គ្នា​រួមគ្នា​គិត​ រួមគ្នា​ដោះស្រាយ​ ដើម្បី​ប្រយោជន៍​ខេត្តយើងទាំងអស់គ្នា​។

ឯកឧត្ដម​បន្តថា​ ការ​អភិវឌ្ឍ​ផ្លូវ​លេខ​​ ២០០នេះពិតជាមានសារ:ប្រយោជន៍សំខាន់ណាស់ ដើម្បី​សោភ័ណភាព​និងភាព​ងាយស្រួល​ដល់​ពលរដ្ឋ​មក​ទទួល​សេវា​សុខភាព​។ ឯកឧត្ដម​បន្តថា​ លោក​ពិតជាមាន​ការ​ចាប់អារម្មណ៍​ណាស់​ផលរបរ​ដែលនៅទីនោះ​ មិនត្រឹមតែ​ចាប់យក​ដីទីតាំងសាធារណ:ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​បុគ្គល​នោះទេ​ នៅ​ទីនោះក៏បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយសក្រុងព្រះសីហនុយើងផង​ សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​ផង ដែល​កំពុង​បម្រើ​សេវាកម្ម​ ភ្លើងពណ៌​ក្រហម​ព្រោងព្រាត​ លោក​មិនដឹង​ថា​ ការធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​គេបោច​គេទាញយ៉ាងណានោះទេ​ លោកមិននឹក​ស្មានថា​ នៅជុំវិញ​មន្ទីរពេទ្យ​ត្រូវ​បាន​គេយកទៅ​បម្រើ​សេវាកម្ម​ដ៏​ស្មោករោគ​យ៉ាងនេះសោះ​ មាន​មួយ​ចំនួន​មិនមែន​ទាំងអស់នោះទេ​។

ឯកឧត្ដម​បញ្ជាក់​ថា​ ការដោះ​ស្រាយនៅទី​នេះ​មាន​ ៤ចំណុច៖

ទី១- ហេដ្ឋារចនាសម្ពន្ធ​ (ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ​)
ទី២- បម្រើឲ្យ​វិស័យ​សុខាភិបាល​
ទី៣- សោភ័ណភាព​ទីក្រុង​ព្រះសីហនុ​
ទី៤- យប់ឡើង​មាន​ការ​បង្កប់​សេវា​បោយដៃ​ជាច្រើន​ អាច​និង​លើសពី​ ១០ទីតាំង (គាត់​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ស្ត្រី​ខ្មែររបស់យើង ដែលបាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ប្រើប្រាស់​លើសេវា​ទាំងនោះ​) ឯកឧត្ដម​ថ្លែងថា​ (យប់មុន​ចង់​បោយដៃ​ដោយ​ទាំង​ចៅហ្វាយ​ខេត្ត​ទៀតផង​)។

បើតាម​របាយការណ៍​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​ ដែល​ធ្វើការ​បញ្ជាក់​ដោយ​ លោក​ អុី​ សុខឡេង​ អភិបាលក្រុង​ ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ​ការរស់នៅ​ជាប់ផ្លូវ ចំណុច​ផ្លូវ​លេខ​ ២០០ មាន​ ផ្ទះដែលមាន​មនុស្ស​រស់នៅ​អចិន្ត្រយ៍​ ២៥គ្រួសារ។ ផ្ទះកំពុងជួល​ ៣៥គ្រួសារ, ផ្ទះបិទទ្វារចោល​ និងដាក់ស្លាកជួល​ ៣០គ្រួសារ, ផ្ទះដែលចិនទិញ​ ៣ខ្នង, ដីទំនេរ​ ដែល​មិនទាន់​មានផ្ទះ​ ២ទីតាំង, សំណង់​គ្រោងដែក​ ២ទីតាំង, សំណង់បេតុងអាមេ​ ២ទីតាំង, (សរុបចំនួនខ្នងផ្ទះ​ និង​គ្រួសារ​ ១២៨ខ្នងផ្ទះ, ស្មើនិង​ ១៥៣គ្រួសារ)។

អង្គប្រជុំ​ក៏បាន​លើកយក​ ច្បាប់​ភូមិបាល​ មាត្រា​ ៧១ ចែងថា​ ត្រូវ​ចាត់ទុកជា​ការ​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់រដ្ឋ​ អចលនទ្រព្យ​ដោយខុសច្បាប់​ ការ​ចូលកាន់​កាបទ្រព្យសម្បត្តិ​របស់រដ្ឋជាភោគៈ​ ក្រោមច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១ចូលជាធរមាន​ ការចូល​កាន់កាប់​អចលនទ្រព្យ​របស់រដ្ឋ​ដោយខុសច្បាប់​ដែល​ត្រូវ​បាន​កំណត់រួចហើយ​ និង​សាធារណៈ​របស់រដ្ឋ​ ទោះជាមុន​ ឬក្រោយ​ច្បាប់ភូមិបាល​ចូល​ជា​ធរមាន​។
មាត្រា​ ៧១ និង​ មាត្រា​ ៧២ ដែលមាន​ទោស​កំណត់ក្នុង​ មាត្រា​ ៨១ រាល់ការ​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់រដ្ឋ​ជា​អចលនទ្រព្យ​ដោយខុសច្បាប់​ ដែលចែង​ក្នុង​មាត្រា​ ៧១ ត្រូវ​ផ្ដន្ទាទោស​ ដាក់ពន្ធនាគារ​ពី ២ឆ្នាំ ដល់​ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥លានរៀល ដល់១០លានរៀល​។

ជា​ចុងក្រោយ​ កិច្ចប្រជុំ​បាន​​កណត់ថា​ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ និង​ចេញ​លិខិត​ជូនដំណឹង​រាល់អ្នក​ដែលរស់នៅនិងមានដី​ជុំវិញ​ មន្ទីរពេទ្យ​បង្អែកចំការចេក ក្រុងព្រះសីហនុ​ និង​ត្រូវ​ចូលរួម​ប្រជុំ​ដោះស្រាយ​នា​ពេលឆាប់ៗ​ខាងមុខនេះ​ នៅមុន​ដាច់ឆ្នាំ​ ២០២០៕ ដោយ៖ អ៊ង​ នី​

ចែកចាយ240Tweet150

ទំនាក់ទំនងប្រកាស

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
លោកស្រី ហៀក ហ៊ីមុល្លី បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់សិលា

លោកស្រី ហៀក ហ៊ីមុល្លី បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់សិលា

ខែ​មករា 2, 2021
ពិធីចែកអំណោយ កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដល់មន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ

ពិធីចែកអំណោយ កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដល់មន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ

ខែ​មករា 1, 2021
ស្រ្តីមេម៉ាយទីទាល់ក្រទទួលអំណោយពីក្រុមសប្បុរសជន

ស្រ្តីមេម៉ាយទីទាល់ក្រទទួលអំណោយពីក្រុមសប្បុរសជន

ខែ​ធ្នូ 26, 2020

Discussion about this post

Recommended

ពលរដ្ឋរិះគន់លោកភី មន្ត្រីប៉ូលិសអន្តោប្រវេសន៍ បើល្បែងភ្នាល់គ្រប់ប្រភេទ ទៀតហើយកំពុងតែវាយលុកពេញក្រុងសៀមរាបហើយ អាជ្ញាធរមិនបង្រ្កាប ប្រហែលជាខ្លាចឥទ្ឋិពលម្ចាស់ល្បែង….

ពលរដ្ឋរិះគន់លោកភី មន្ត្រីប៉ូលិសអន្តោប្រវេសន៍ បើល្បែងភ្នាល់គ្រប់ប្រភេទ ទៀតហើយកំពុងតែវាយលុកពេញក្រុងសៀមរាបហើយ អាជ្ញាធរមិនបង្រ្កាប ប្រហែលជាខ្លាចឥទ្ឋិពលម្ចាស់ល្បែង….

ខែ​មិថុនា 17, 2019
ប្រជាពលរដ្ឋ​កំពុង​សាទរ​ ឯកឧត្ដម​ គួច​ ចំរើន​ ដែល​អនុវត្ត​ទប់ស្កាត់​សំណង់​របស់លោក​ គិត ប៊ុន​

ប្រជាពលរដ្ឋ​កំពុង​សាទរ​ ឯកឧត្ដម​ គួច​ ចំរើន​ ដែល​អនុវត្ត​ទប់ស្កាត់​សំណង់​របស់លោក​ គិត ប៊ុន​

ខែ​កុម្ភៈ 29, 2020

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ
សន្តិសុខ និង សង្គម

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ច្បាប់នៅមិនទាន់អនុវត្តនិតិវិធីលើករណីមន្រ្តីនគរបាលលួងលូមក្មេងស្រីជាអនីតិជនទៅសេពសន្ទវនៅឡើយទេ

ខែ​មករា 22, 2021
ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ