ជាតិ

ធ្លាប់តែ​ឃើញសំរាម​និង​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឥឡូវនេះ​បាន​ទៅដល់​កន្លែង​ចាក់​សំរាម​ផ្ទាល់​ម្ដងមើល​…

ខេត្តព្រះសីហនុ៖ ចំពោះ​បញ្ហា​សំរាម​នៅក្នុង​ខេត្តព្រះសីហនុ​ឯណោះ​វិញ​ ថ្មីៗ​នេះ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ខ្លះ​ៗដែល​មក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ហើយ​ពួកគាត់​បានមើលឃើញ​ពី​ការ​ចាក់សំរាម​ឬបោះចោល​ពាសវាលពាសកាល​គ្មាន​អនាម័យ​គ្មាន​សណ្ដាប់ធ្នាប់​របស់​ពលរដ្ឋ​មួយ​ចំនួន​តូច​ក៏ដូចជា​ការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុកកន្លងមកនេះ។

ឆ្លើយតប​និង​ការ​រិះគន់​ទាំងនេះ​ លោក ហេង ប៉េង​ហាក់ តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម (K.S.W.M) បាន​រៀបរប​ពី​ទុក្ខ​លំបាក​របស់​ក្រុមហ៊ុនលោកដែល​កំពុង​តែ​ជួប​ប្រទះ​ខ្លះ​ៗ​ លោក​បានថ្លែងកាលពីថ្ងៃទី ២៨ ខែ​សីហា​ ឆ្នាំ​​ ២០១៨ ​ថា​ “បញ្ហា​ចម្បង​របស់​ក្រុមហ៊ុន​ប្រមូលសំរាមរបស់លោក​ គឺ​ ផ្លូវ​លំបាក និងមានចម្ងាយ ៣៤គីឡូម៉ែត្រទីរួមខេត្ត និង​ផ្លូវ​ចូល​ចាក់សំរាម​តែងតែ​ជាប់​រថយន្ត​ ព្រោះ​ភក់ផុង​ខ្លាំង​ធ្វើឲ្យ​មានការ​កកស្ទះ​ ស្របពេល​ដែល​រដូវ​ធ្លាក់ភ្លៀង​មិនអាច​និង​ធ្វើផ្លូវ​ឲ្យ​បានល្អ​ជាងនេះ​នៅឡើយ​”។

លោក​បាន​បន្ត​ថា​ បញ្ហា​សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ​​មាន​ការ​កើនឡើង​ខ្លាំង​ដែល​មិនអាច​នឹកស្មាន​ដល់​ បើគិតពី​ឆ្នាំ​ ២០១៧ កន្លង​មក​សំរាម​មានត្រឹមតែ​ ១២០ តោន ​ក្នុង​មួយថ្ងៃ​ មកដល់​ ខែ៧ ខែ៨ ឆ្នាំ​២០១៨នេះ កើនឡើងរហូតដល់​ ៥០០ ទៅ ៦០០ តោន​ ក្នុង​មួយ​ថ្ងៃ​ៗ​។ ហើយ​សម្រាប់​សម្ភារៈ​ក្នុង​ការ​ប្រមូល​វិញ លោកថា​ រថយន្ត​ទាំងតូច​ទាំងធំ​របស់ក្រុមហ៊ុនលោក កើនឡើងដល់​ ២០គ្រឿង ខណៈ​ដែល​គ្រឿងចក្រ​សម្រាប់​កាយ​ មាន៥គ្រឿង​ ស្របពេលនេះលោកនិង​ទិញ​បន្ថែម​ទៀត​ ហើយក៏មានកម្លាំង​កម្មករ​ជាច្រើន​ផងដែរ​ ចំពោះ​កម្មករ​ទាំងអស់​ក្រុមហ៊ុន​របស់​លោក​ បាន​ផ្គត់ផ្គង់​ចំពោះ​ពួកគាត់​ដូចជា​អាហារ​និង​ការ​ស្នាក់នៅ​ទៀតផង​។

ជា​ចុងក្រោយ​លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងខេត្តទាំងភ្ញៀវ ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មេត្តា​វេច្ច​ខ្ចប់​សំរាម​ឲ្យ​បានត្រឹមត្រូវ​កុំ​បោះចោល​ពាសវាលពាសកាល​ជា​ពិសេស​ក្នុង​ដី​ទុកចោល​ទំនេរ​ដែល​អាច​និង​មាន​ការ​រិះគន់​ដល់​ក្រុមហ៊ុន​របស់​លោក​។ ហើយក៏សូមបញ្ជាក់ថា ក្នុងរយ:ពេលនេះឡានដឹកសំរាមប្រភេទធុនតូចមិនអាចចរាចរឡើងទៅទីលានចាក់សំរាមបានទេដោយសារផ្លូវខូចខ្លាំង ក្រុមហ៊ុនយើងខ្ញុំនៅបន្តព្យាយាម និងរិះរកគ្រប់មធ្យោបាយដើម្បីបំរើសេវាប្រមូលសំរាមដែលកំពុងកើនឡើងយ៉ាងគំហុគក្នុង ខេត្ត-ក្រុងព្រះសីហនុយើងនេះ។

ចំពោះ​ការរិះគន់បញ្ហា​សំរាម​ក្នុង​ខេត្តព្រះសីហនុនេះផងដែរ​ ក្រុមការងារ​ក្រុង​+ខេត្ត​ ពិសេស​ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ នៃ​គណ:អភិបាលខេត្តព្រះសីហនុ​ បាន​ចូល​រួម​យ៉ាង​សកម្ម​ផងដែរ​ គ្រប់ពេលវេលា​និងគ្រប់ទីកន្លែង​ឲ្យ​តែ​មាន​បញ្ហា​សំរាមនេះកើតឡើង​។ ឯកឧត្ដម​ ក៏បាន​ថ្លែង​ថា​ “ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​កំពុងមាន​សន្ទុះ​នៃការអភិវឌ្ឍ​លឿន​នោះ កាកសំណល់​ រឹងរាវ​ ក៏មានការ​កំណើន​កើនឡើង​ផងដែរ​ នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋបាលខេត្ត​ព្រះ​ស​ហី​នុ កំពុង​យកចិត្តទុកដាក់ និង​គិតគូរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​នេះ ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​សោភ័ណភាព បរិស្ថាន​ល្អ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ផងដែរ​។

ជាក់ស្ដែង រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អនុវត្ត និង​បន្ត​អនុវត្តន៍​វិធានការ និង​ដំណោះស្រាយ​នានា ទាក់ទិន​ទៅនឹង​បញ្ហា​កាកសំណល់​ រឹង រាវ ​ក្នុង​ខេត្ត​ ក៏ដូចជាមន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​កាយ​សំរាម នៅតាម​អូរ និង​ប្រឡាយ​នានា ក៏ដូចជា​ការសម្អាត​សំរាម​តាម​តំបន់​ឆ្នេរ ក្នុង​ក្រុងព្រះសីហនុ​ទៀតផង។ លោក​បន្ត​ថា​ មិនមែន​តែ​ពួកយើងជា ថ្នាក់ដឹកនាំ​នោះទេ​ដែលមាន​តួនាទី​ក្នុង​ការ​សំអាត​នេះ​ ប្រជាពលរដ្ឋ​ក៏ត្រូវមាន​ការ​សហការ​ល្អ​ផងដែរ​ក្នុង​ការ​សំអាតសំរាមទាំងនេះ​ជា​មុខមាត់​ខេត្តព្រះសីហនុយើងទាំងអស់គ្នា​៕ ដោយ៖ អ៊ង​ នី​

 

SHARE
RELATED POSTS
ផ្លូវក្រាលកៅស៊ូជាង៥១kmsសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
លោក​ឧ​ត្ត​ម​សេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​គណ:ស្នងការ អមដំណើរ​ចុះ​ត្រួតពិនិត្យ ទីតាំង​កន្លែង​ប្រារព្ធ​ពិធី សម្ពោធ​ស្ពាន សម្តេច​តេ​ជោ កោះ​ប៉ែន
ដំណើរឆ្ពោះទៅទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៨​ ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​

Leave Your Reply

*