ខេត្តព្រះសីហនុ៖ កម្មករសំណង់ម្នាក់បានស្លាប់ ដោយឆក់ខ្សែភ្លើងអគ្គិសនី ក្នុងការដ្ឋានមួយកន្លែង នៅក្រុងព្រះសីហនុ។
ករណីនេះកើតឡើង នៅចំណុចការដ្ឋានផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០។
ជនរងគ្រោះឈ្មោះ វិន ចិត្តា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្ន កន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិកែងតាសុខ ឃុំកំពង់ហៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
នគរបាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត ធ្វេីកោសល្យវិច័្ឆយ រួចមកបាន សន្និដ្ឋានជំហានដំបូងថា សាកសពពិតជាស្លាប់ដោយសារ ឆក់ខ្សែភ្លេីងពិតប្រាកដមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕


Discussion about this post