សន្តិសុខ

ផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តីតិចតួច ទាញដំបងវ៉ៃប្រាវ ម្នាក់ដេកគុក ម្នាក់ដេកពេទ្យ

ខេត្តតាកែវ៖ បុរសម្នាក់ដែលគេដឹងថា ទើបតែចេញពីគុកបាន៥ថ្ងៃ បានបង្ករហិង្សាដោយចេតនា បានទាញដំបងវាយទៅលើបុរសម្នាក់ទៀតបណ្តាលឲ្យបែកក្បាលហូឈាមស្រោចខ្លួន នៅក្នុងវង់ផឹកស៊ី ដោយសារតែទាស់ពាក្យសម្តីគ្នាតិចតួច។ហេតុការណ៍នេះបានកើតឡើង កាលពីវេលម៉ោង២០និង៤០នាទី យប់ថ្ងៃចន្ទ័២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងប្រិយ ឃំុអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ប្រភពពីីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ជនបង្ក ហើយនឹងជនរងគ្រោះ កំពុងតែអង្គុយផឹកស៊ីជាមួយ ស្រាប់តែមួយសន្ទុះក្រោយមក គេបានឮសំលេងជនបង្កហើយនឹងជនរងគ្រោះ ឈ្លោះប្រកែកគ្នា ជេគ្នា ទៅវិញទៅមក ពេលនោះក៌ឃើញជនបង្កទាញបានដំបងមូល វាយទៅលើជនរងគ្រោះ បណ្តាលបែកក្បាលហូឈាមស្រោចខ្លួន។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ក្រោយពេលកើតហេតុ នៅរសៀលថ្ងៃទី១៤ខែឆ្នាំដដែល កំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីធ្វើការសួរនាំ។សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះឡុង ថា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ បានយកដំបងវាយទៅលើឈ្មោះម៉ាង ជ្រិន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកសិករ រស់នៅភូមិឃំុជាមួយគ្នា បណ្តាលឲ្យបែកក្បាលដេចំនួន២ថ្នេរ។បច្ចុប្បន្នជនបង្ករួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណំុរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ៖(សុខន)

 

 

 

SHARE
RELATED POSTS
កម្លាំងសមត្ថកិច្ចចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចខាងជើងទំនប់បឹងកក់
រំលំដើមឈើសង្កត់ខ្សែរភ្លើងទុសេរខ្សែភ្លើងឆេះផ្អើលទាំងព្រឹកនៅផ្លូវម៉ៅសេងទុងខណ្ឌចំការមន
ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់

Leave Your Reply

*