សន្តិសុខ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនាំយកទៀនព្រះវស្សារ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឍគង់ចាំព្រះវស្សារនៅវត្តចំនួន៨ក្នុងស្រុកកូនមុំ

ខេត្តរតនគិរី៖ ទានព្រះវស្សារ ព្រមទាំងទេយ្យវត្ថុ សម្ភារៈបរិក្ខា និងបច្ច័យមួយចំនួន ត្រូវបានលោកឧត្ដមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី រួមទាំងមន្ត្រីរាជការក្រោមឳវាទក្នុងខេត្ត នាំយកទៅប្រគេនព្រះសង្ឍ គង់ចាំព្រះវស្សារនៅវត្តចំនួន៨ ក្នុងស្រុកកូនមុំ។

នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី ព្រមទាំងលោកស្រី បាននាំយកថវិការចំនួន៤លាន ៤សែន ៨ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោក ទៅប្រគេនព្រះសង្ឍចំនួន៨វត្ត ក្នុង ១វត្តៗ ទទួលបាន ប្រាក់ចំនួន៥៦ម៉ឺនរៀល ទៀនវស្សារ ១គូរ. មី៧កេះ .អង្ក ៥០គីឡូក្រាម .ទឹកសុទ្ធ ២កេះ .ត្រីខ ១យួរ .ទឹកត្រី ២យួរ .ទឹកសេអ៊ីវ ៣យួរ .ស្លាដក ១កញ្ចប់ និងភេសជ្ជៈ មួយចំនួនទៀត។

មានប្រសាស្ត្រក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី បានបញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងមានឳកាសធ្វើបុណ្យ ធ្វើទាន តាមទំនាមទំលាប់ ប្រពៃណីខ្មែរ។ ទាំងនេះក៏ដោយសារប្រទេសកម្ពុជាយើង មានអ្នកដឹកនាំប្រទេសដ៏ឆ្នើម គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកឧត្ដមសេនីយ៍ត្រី បានបន្ថែមទៀតថា វត្តអារាម មិនត្រឹមតែបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ជាទីសក្ការៈ បូជា របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគោរពព្រះពុទ្ធសាសនាតែប៉ុណ្ណោះទេ វត្តអារាម គឺជាទីកន្លែងប្រមូលផ្ដុំវប្បធម៌ ប្រពៃណី និងជាថ្នាលសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ជាបណ្ណាល័យផ្ទុកនូវអក្សរសាស្ត្រជាតិខ្មែរ តាំងពីដូនតាមក ដូច្នេះយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សា អភិរក្ស នូវព្រះពុទ្ធសាសនាឲ្យបានល្អបន្តទៅក្មេងជំនាន់ក្រោយទៀត៕ ដោយ៖(ភួង ផុន 10.08.2018)

 

 

 

SHARE
RELATED POSTS
ពុទ្ធោ គួរអោយអាណិតណាស់ បុរស០២បានស្លាប់ដោយសារ រន្ទះបាញ់ក្នុងថ្ងៃតែមួយ
កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ក្រូច​ឆ្នា ប្រើប្រាស់​វិធានការ​ញុះ ឃាត់​បាន​ខ្លួន​ជនសង្ស័យ ០១ នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ
ទីតាំងល្បែងស៊ីសងអាប៉ោងត្រូវសមត្ថកិច្ចបង្ក្រាបធ្វើការឃាត់ខ្លួនបានចំនួន៦នាក់

Leave Your Reply

*