សន្តិសុខ

លោកឧត្តមសេនីយ៍យោធាពាក់ ផ្កាយ៣កាងរឿងកាយដីជេរប្រមាថប្រធានមន្ទីររ៉ែថាមពលម៉ាចាស់ដៃ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍យោធាពាក់ផ្កាយ៣ឡើងតាមជើងខោម្នាក់ត្រូវបានមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺនិងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុរិះគន់ថាគ្មានសុជីវធម៌សោះ មានឋាន្តនរសក្តិពាក់រហូតដល់ផ្កាយ៣លើស្មារទៅហើយនោះបែរជាមកស្រែកជេរប្រមាថមន្ត្រីជំនាញនិងលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺម៉ាចាស់ដៃ ខណះដែលមន្ត្រីជំនាញបានចុះទៅពិនិត្យក្រុមឈ្មួញរកស៊ីជីកកាយអាចម៍ដីលក់មិនបានសុំច្បាប់ទម្លាប់ហើយត្រូវបានលោកផ្កាយ៣រូបនោះកាងនៅពីក្រោយខ្នងមិនគោរពច្បាប់បន្តិចសោះយកច្បាប់ព្រៃនិងអំណាចរបស់ខ្លួនមកគំរាមមន្ត្រីជំនាញតែម្តង។

បើតាមសម្តីរបស់លោកផាន់ ឧត្តម អាយុ២៦ឆ្នាំជាមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺបាននិយាយអោយក្រុមអ្នកកាសែតប្រចាំខេត្តកំពង់ស្ពឺដឹងថា កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅគណបញ្ជាការឯកភាពស្រុកសំរោងដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលដំណាំស្រែស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីចុះពិនិត្យរួចហើយក៏ប្រទះឃើញមានក្រុមឈ្មួញមួយក្រុមដែលរកស៊ីជីកាយអាចម៍ដីលក់នោះសង្ស័យមិនបានសុំច្បាប់ទម្លាប់ ក៏ទូរសព្ទ័ទៅខាងមន្ត្រីជំនាញរ៉ែនិងថាមពលអោយចុះទៅពិនិត្យនិងសួរនាំរឿងជីកកាយមានច្បាប់ទម្លាប់ដែលឬទេ?។លោកបានបន្តទៀតថាបន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចហើយលោកផាន់ ឧត្តម រួមជាមួយមន្ត្រីចំនួន២នាក់ទៀតរួមដំណើររថយន្តមួយគ្រឿងបានចុះទៅធ្វើការសួរនាំតៃកុងរថយន្តដឹកដីនោះនិយាយថា គ្រឿងចក្រដែលកំពុងជីកកាយយកអាចម៍ដីនោះថៅកែមានឈ្មោះ លឹម ហេង ដែលរស់នៅម្តុំផ្សារព្រៃផ្តៅ ហើយការជីកកាយយកអាចម៍ដីនេះនៅក្នុងភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ប្រភពពីមន្ត្រី ដដែលបានបន្តថាបន្ទាប់មកពួកគាត់បានទូរសព្ទ័ទៅលោកលឹម ហេង ដើម្បីសួរនាំ និងណែនាំអោយសុំច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់ បង់ស៊ុយសារចូលរដ្ឋ ហើយក៏លោកលឹម ហេងបានណាត់ក្រុមការងារទៅជួបនៅមុខបន្ទាយទាហានទន្លេរកន្ទិល ក៏ស្រាប់តែលេចមុខលោកផ្កាយ៣ម្នាក់អតីតបម្រើការងារនៅបន្ទាយទន្លេរកន្ទិលនេះបច្ចុប្បន្នទៅបម្រើការងារនៅអគ្គហើយ មកអះអាងកាងស្រែកឡូឡា ជេរប្រមាថមន្ត្រីរ៉ែនិងថាមពលខេត្តមិនតែប៉ុណ្ណោះ ជេរប្រមាថទាំងលោកប្រធានមន្ទីររ៉ែនិងថាមពលនូវពាក្យអសុរសថែមទៀតមិនអាចទទួលយកបាននៅមុខមន្ត្រីក្រោមឱវាទរបស់លោកផ្កាយ៣នោះ និងមុខមហាជន អ្នកធ្វើដំណើរនាំគ្នារិះគន់ថា មានបុណ្យសក្ត័ធំរហូតដល់ពាក់ផ្កាយ៣លើស្មារទៅហើយនោះគ្រាន់តែជំនាញមកសួរនាំរឿងជីកកាយដីមានច្បាប់ទម្លាប់ដែលឬអត់ អាងអំណាចរបស់ខ្លួនបានជេរប្រមាថ មាក់ងាយមន្ត្រីតូចតាចជាងខ្លួន។តាមប្រភពពីមន្ត្រីដដែលបាននិយាយទៀតថាលោកផ្កាយ៣រូបនោះឡើងបុណ្យតាមខ្សែរស្រឡាយប៉ុណ្ណោះ ហើយតែងតែអួតក្តែងៗថាមិនខ្លាចអ្នកណានោះទេ(អ្នកណាមិនស្គាល់អញ នៅលំពែងព្រះរាមនេះ)ការលើកឡើងរបស់លោកផ្កាយ៣នេះហាក់បីដូចជាមិនគោរពសិទ្ធអ្នកដទៃនោះឡើយ ធ្វើអ្វីអាងអំណាចបុណ្យសក្ត័របស់ខ្លួន តើមន្ត្រីមានចរិកបែបនេះតើគួរអោយប្រជាពលរដ្ឋនិងមន្ត្រីថ្នាក់ក្រោយគោរពដែលឬទេ?។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់មានមុខរបរជាអ្នកប្រមូលសំរាមបាននិយាយអោយដឹងថាកន្លងមកលោកផ្កាយ៣រូបនោះធ្លាប់សុំស្រាបៀរលោកចំនួន១០កេសយកទៅជប់លៀងក្នុងកម្មវិធីមួយ ប៉ុន្តែលោកគ្មានលទ្ធិភាពអោយ ស្រាប់តែលោកផ្កាយ៣រូបនោះខឹងកៀងគរប្រមូលប្រជាពលរដ្ឋផ្តិតមេដៃថាកន្លែងចាក់សំរាមរបស់លោកប៉ះពាល់បរិស្ថានទៅវិញ ធ្វើអោយលោកខកខានខាតដំណើរការអាជីវកម្មប្រមូលសំរាមមួយរយះពេលទៅ។ប្រការនេះហើយបានជាប្រជាពលរដ្ឋលើកឡើងថាលោកផ្កាយ៣រូបនេះអាងអំណាច ធ្វើអ្វីមិនគិត ដូចនេះសូមអស់លោកថ្នាក់លើ ផ្កាយ៤ ផ្កាយ៥ សម្តេចតេជោ ហ៊ុនសែន មេត្តាជួយពិនិត្យមើលទង្វើររបស់លោកផ្កាយ៣រូបនេះផងទានល្មមថ្នាក់លើយកលោកផ្កាយ៣រូបនេះទៅដុសក្អែរចេញម្តងហើយបើអាងអំណាចជេរប្រមាថមន្ត្រីបម្រើការងារប៉ុណ្ណឹងហើយ ចុះទម្រាំប្រជាពលរដ្ឋស្លូតត្រង់ទៀតមិនដឹងថាលោកផ្កាយ៣រូបនេះសំឡុតគំរាមបែបណានោះទេ បើបណ្តែតបណ្តោយតទៅទៀតខ្លាចក្រែងប៉ះពាល់ដល់កិត្តិយសលោកផ្កាយ៣ដទៃជាច្រើនរូបទៀតដែលល្អៗ គោរពច្បាប់ ស្រលាញ់កិត្តយស សេចក្តីថ្លៃថ្នូរ ស្រលាញ់អាណិតប្រជាពលរដ្ឋនោះ៕

 

SHARE
RELATED POSTS
ឃើញគ្លីបវីដេអូរគេវាយធ្វើបាបកូនស្រី ស្ត្រីជាម្ដាយមកប្ដឹងទាមទាយកកូនទៅវិញ
ប្រជាពលរដ្ឋ៥៦៥គ្រួសារដែលរងគ្រោះដោយទឹកជំនន់ចំនួន៣ឃុំក្នុងស្រុកទឹកឈូ​ បានទទួលអំណោយស្រូវពូជពីឯកឧត្តម ជាវ តាយ អភិបាលខេត្ត
ភ្ញាក់ផ្អើលដោយឃើញមនុស្សមួយក្រុមចូលទៅបោះបង្គោលលើដីដែលមានប័ណ្ណកម្មសិទ្ឋិ

Leave Your Reply

*