សន្តិសុខ

បទល្មើសល្បែង ស៊ីសង បញ្ជល់មាន់ បានកំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេង ដោយមិនចំណាត់ការបង្ក្រាប?

ខេត្តត្បូងឃ្មុំ៖នៅសព្វថ្ងៃនេះ មានបទល្មើសល្បែងស៊ីសង កំពុងតែកើតរាលដាល យ៉ាងពេញទំហ៊ឹង ដូចជាមាន់ជល់ បៀរ អាប៉ោង យូគី។ ដែលកើតមានឡើងស្ថិតនៅក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដ៏ធំដុះស្លែរ មួយកន្លែង ដោយ គេបានស្គាល់នៅឈ្មោះ មេបនល្បែង ជាជើងខ្លាំងពីរនាក់។
1/ឈ្មោះទ្រី
2/ឈ្មោះធា
នាក់ទាំងពីរដែលមានឈ្មោះខាងលើជា មេបនល្បែងគ្រប់គ្រង់នូវសង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង និងយូគី ហើយក៏ជាអ្នករត់ការដើម្បីឲ្យវង់ ល្បែង របស់ពួកគេមានដំណើរ ការជាអចិន្ត្រៃយ៍ យ៉ាងរលូន ដោយគេសង្កេតឃើញថា៖ ចាប់តាំងពី វង់ល្បែងមួយកន្លែង នេះបានកើតឡើង ជាច្រើនឆ្នាំកន្លងមក គេសង្កេតឃើញថា ពុំដែលឃើញ មានលោកសមត្ថកិច្ចនិងជំនាញ នៅក្នុងមូលដ្ឋាន ចុះទៅទប់ស្កាត់ឬបង្ក្រាប ម្តងណាឡើយ ។

ទើបធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជិតវងល្បែងទាំងនោះបាននាំគ្នារិះគន់យ៉ាងចំៗទៅលើអាជ្ញាធរ មូលដ្ឋាននៅក្នុងស្រុកត្បូឃ្មុំថា មានការឃុបឃឹតគ្នាជាប្រពន្ធ័ ដោយមិនមានការបង្ក្រាបទុក្ខឲ្យវង់ល្បែងបញ្ជល់មាន់ដ៏ធំមួយកន្លែងនេះ មានដំណើរ ការលេងទៅបានយ៉ាងរលូន ដោយមិនមានការភយ័ខ្លាចអំពីច្បាប់របស់ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចណាឡើយ៕ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
ខេត្តកំពតបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ
ទឹកជំនន់ដែលហូរពីប្រទេសឡាវមកដល់ប្រទេសកម្ពុជាយើងហើយ…!!!
មន្ទីរសុខាភិបាលខេត្តត្រូវខិតខំលុបបំបាត់ឲ្យអស់នូវសេវាសុខាភិបាលខុសច្បាប់និងពង្រឹងគណៈវិជ្ជាជីវៈដល់គ្រូពេទ្យ

Leave Your Reply

*