សន្តិសុខ

ដីស្រែចំការរាប់រយហិចតាត្រូវបានលិចលង់ដោយទឹកជំនន់

ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងដីស្រែចំការរាប់រយហិចតាត្រូវលិចលង់ដោយសារគ្រោះទឹកជំនន់។ បើតាមរបាយការណ៍ពីអជ្ញាធរមូលដ្ឋានរបស់ឃ្លាបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានVD7NEWS ថាទូរលេខនេះគឺទូរលេខតែចំនួនមួយឃុំតែប៉ុណ្ណោះគឺក្នុងមួយឃុំមាន9ភូមិ ដែលទូរលេខច្បាស់ការក្នុងរយះពេល2ថ្ងៃគិតត្រឹមពីរថ្ងៃទី6នឹងថ្ងៃទី7គឺចំនួនផ្ទៃដីដែលត្រូវលិចលង់នោះគឺសរុបចំនួន368ហិចតាក្នុងនោះដែរពូជស្រូវដែលត្រូវខាតបង់នោះគឺស្រូវIR ស្រូវធ្ងន់ ហើយនឹងស្រូវកណ្តាល ហើយនឹងលើសពីរនេះទៀតក៏នៅមានផ្លូវលំមួយចំនួនដែរដែលត្រូវលិចហើយក៏បណ្តាលអោយមានបែកភក់រអិលដែលជាផលពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ ខាងលើ។

សូមបញ្ជាក់ផងដែរថាចំនួនដែលខាតបង់ដោយសារទឹកជំនន់នោះគឺមួយឃុំតែប៉ុណ្ណោះសំរាប់ភូមិ ឃុំដ៏ទៃទៀតយើងនៅពុំទាន់ដឹងច្បាស់នៅឡើយទេដោយខាងអាជ្ញាធរមូលដ្ឋានកំពុងតែស្រង់ទូរលេខបន្តទៀត ហើយសំរាប់យើងខ្ញុំដែលជាភ្នាក់ងារសារព័ត៌មានក៏កំពុងតែសហការជានឹងអជ្ញាធរដើម្បីនឹងទទួលបានព័ត៌មានបន្តទៀតយើងខ្ញុំនឹងជំរាបជូនបងប្អូននៅពេលក្រោយ៕

 

 

SHARE
RELATED POSTS
ដំណឹង​បឋម​ ប្រទះឃើញ​សាកសព​ក្មេងប្រុស​តូច អណ្តែត​ទឹក
ផ្លូវលំមួយកន្លែងនៅកែងនឹងផ្លូវសហព័ន្ធរុស្សី ទល់មុខក្រសួងពាណិជ្ជកម្ម ដែលប្រជាពលរដ្ឋតែងហៅថាផ្លូវលំទឹកថ្លា ឥឡូវក្លាយជាកន្លែងចាក់សំរាមយ៉ាងអនាធិបតេយ្យ នឹងជាទីតាំងស្តុកទឹកស្អុយ
ទោះកើត​មិន​មែនថ្ងៃ​ជាមួយ​គ្នា​..តែ​ពួកគាត់ប្ដីប្រពន្ធស្លាប់ជាមួយគ្នា

Leave Your Reply

*