សន្តិសុខ

ថ្លើមធំណាស់ដើរលេងមិនជួយធ្វើការឪពុកម្ដាយ ស្ដីបន្ទោសលេបថ្នាំសម្លាប់ខ្លួន

ខេត្តរតនគិរី៖ យុវជន២នាក់បងប្អូនភ្លោះ នាំគ្នាផឹកថ្នាំកណ្ដៀរសម្លាប់ខ្លួន បន្ទាប់ពីរខឹងនឹងឪពុកម្ដាយស្ដីបន្ទោស រឿងដើរលេងផឹកស៊ីមិនចូលផ្ទះជួយធ្វើការឪពុកម្ដាយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧.៣០នាទី យប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ យុវជនដែលនាំគ្នាផឹកថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ១.ញ៉ាញ ទូច ទី២.ឈ្មោះ ញ៉ាញ មាស អ្នកទាំង២នាក់មានអាយុ២៥ឆ្នាំ ជាបងប្អូនភ្លោះ ជនជាតិខ្មែរ មុខរបរ ដើរលេង មានលំនៅភូមិ.ឃុំ កើតហេតុខាងលើ។

បើតាមការរៀបរាប់ពីឪពុកម្ដាយយុវជនទាំង ២នាក់ បានឲ្យដឹងថា គ្រួសារគាត់មានកូន៥នាក់ កូនស្រី៣នាក់ កូនប្រុស២នាក់ ហើយកូនប្រុសភ្លោះទាំង២នាក់នេះ ជាកូនទី២។ ក្រុមគ្រួសារគាត់មានមុខរបរ ដើរស៊ីឈ្នួលចូកស្មៅតាមចំការឲ្យគេ ធ្វើការមួយថ្ងៃបានប្រាក់ត្រឹមតែទិញអង្ក ទិញម្ហូបសម្រាប់មួយថ្ងៃតែប៉ុណ្ណោះ។ ចំណែកកូនប្រុសសំណប់ចិត្តភ្លោះរបស់គាត់ទាំងពី មិនដែលជួយធ្វើការឪពុកម្ដាយ ជួយរកលុយផ្គត់ផ្គង់ក្នុងគ្រួសារទេ គឺពួកគេគិតតែពីដើរលេង ផឹកស្រាដេកតាមចំការអ្នកភូមិ មិនសូវចូលផ្ទះទេ ពោលគឺក្នុង១ខែ ពួកគេចូលផ្ទះបានតែ៥ ទៅ៦ថ្ងៃតែប៉ុណ្ណោះ។ ពួកគាត់បានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ គាត់បានស្ដីបន្ទោសឲ្យកូនទាំងពីនាក់នេះយ៉ាងខ្លាំង បងប្អូន២នាក់ក៏បាននាំគ្នាដើរចូលទៅក្នុងផ្ទះបាត់ទៅ មួយសន្ទុះក្រោយមក ស្រាប់តែ ឮសម្លេងស្រែកហៅឲ្យគេជួយ។ ពួកគាត់ក៏ស្ទុះចូលទៅឃើញកូនប្រកាច់បែកពពុះមាត់បាត់ទៅហើយ។

ក្រោយពីកើតហេតុ ឪពុកម្ដាយ និងសាច់ញាតិបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីទាំងយប់។ ហើយនៅវេលាម៉ោង៨.៣០នាទីយប់ថ្ងៃដដែលនោះ ឈ្មោះ ញ៉ាញ ទូច ត្រូវជាកូនបង បានស្លាប់នៅមន្ទីរពេទ្យ។ ដោយឡែកកូនប្អូនឈ្មោះ ញ៉ាញ មាស ត្រូវបានសង្គ្រោះ កំពង់សម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យ។

បន្ទាប់ពីធ្វើការពិនិត្យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា អ្នកដែលស្លាប់ឈ្មោះ ញ៉ាញ ទូច បានផឹកថ្នាំកណ្ដៀរជិតអស់ ១ដបម្នាក់ឯង ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន រីឯប្អូនរបស់គេឈ្មោះ ញ៉ាញ មាស ផឹកបានតែបន្តិចបន្ទួចប៉ុណ្ណោះ៕ ដោយ៖(ភួង ផុន 09.08.2018)

 

 

SHARE
RELATED POSTS
រថយន្តមួយគ្រឿងបុកម៉ូតូវីវ៉ាពីក្រោយដួលយ៉ាងដំណំ បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​របួស​…(មានវីដេអូ)
ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចបានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យ
ផ្តន្ទាទោសនគរបាលក្រុងម្នាក់ ដាក់គុក១០ឆ្នាំ ព្រោះតែបាញ់សម្លាប់មនុស្សនៅ ខារ៉ាអូខេ

Leave Your Reply

*