សន្តិសុខ

អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា ក្រោមប្រធានបទ (ការចំណាកស្រុក និងបម្លាស់ទីរបស់ជនជាតិដើមភាគតិច)

ខេត្តមណ្ឌលគិរី៖ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចដោយផ្តល់ឱកាស និងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចពេញលេញក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន និងចូលរួមរាល់សកម្មភាពក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា ក្រោមប្រធានបទ (ការចំណាកស្រុក និងបម្លាស់ទីរបស់ជនជាតិដើមភាគតិច) ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្កការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិចមកពីក្រុង/ស្រុកទាំង០៥ក្នុងខេត្ត ប្រមាណជា៣០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅលើភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨។

លោកចឹង សុចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរអំពីជីវភាព សុខភាព សុវត្ថិភាព និងសេចក្តីសុខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាខេត្តមណ្ឌលគិរី។ ឯកឧត្តម បានបន្ថែមថា ទិវានេះពិតជាមានសារៈសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំឡើងសំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក និងសិទ្ធិរបស់បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា ហើយការរៀបចំទិវានេះឡើងក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិចដោយផ្តល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

តាមការលើកឡើងរបស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក យន់ សារ៉ោម បានឱ្យដឹងថា ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាមានច្រើនក្រុមខុសៗគ្នា ហើយការរស់នៅភាគច្រើនរស់នៅក្នុងភូមិភាគឥសាន នៃប្រទេសកម្ពុជា ដោយឡែក ការរស់នៅរបស់ជនជាតិដើមភាគតិច មានលក្ខណៈខុសៗគ្នាទៅតាមក្រុម ជនជាតិដើមភាគតិចនីមួយៗ ដូចជាធ្វើស្រែចំការ ប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ ការគោរព ប្រពៃណី ទំនៀមទំលាប់ ការសែនព្រេន និងការដឹកនាំតាមរបៀបប្រពៃណីជាដើម៕ដោយ៖(រមនា)

 

 

SHARE
RELATED POSTS
ថ្នាក់ដឹកនាំគណបក្ស ចុះសាកសួរសុខទុក្ខ អ្នកស្រី កង ណារុំ សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ស្ត្រី​វ័យក្មេង​ជិៈ​ម៉ូ​ដឹកឈើ ដួល​ស្លាប់ យ៉ាង​អ​ណោ​ច​អ​ធ័​ម​បំផុត ដោយសារតែ​ភាពក្រីក្រ
មិនថាថ្ងៃសៅរ៍ឬអាទិត្យ​ ឬថ្ងៃបុណ្យទាននោះទេ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល តែងតែបន្តការបំរើការងារសាធារណៈ និងរក្សាការពារសន្តិសុខសុវត្តិភាព​ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយអស់ពីកម្លាំងកាយចិត្ត!

Leave Your Reply

*