ចរាចរណ៍​

សង្ស័យស្រវឹងទៀតហើយបានជាទៅបុកខក្បាលនាគពុះចែកទ្រូងផ្លូវ

រាជធានីភ្នំពេញ៖ រថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងបានបើកទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវដែលបណ្តាលអោយរថយន្តរងការខូចខាត ខ្ទិច យ៉ាងដំណុំតែម្តង។ ដែលបានកើតឡើងនៅវេលាម៉ោង 11 និង 40 នាទីយប់ត្រូ វនឹងថ្ងៃទី8ខែ 8ឆ្នាំ2018ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 5 ក្នុងសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងផងដែរថារថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ខាងលើនេះពាក់ស្លាកលេខភ្នំពេញ 2N 3517 ដែលបើកបរដោយបុរសម្នាក់ដែលគេសង្ស័យថាស្ថិតក្នុងស្ថានភាពស្រវឹងហើយបើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើបានវាយចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនេះតែម្ដងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ចិចយ៉ាងដំណំ ប៉ុន្តែក៏ជាសំណាងល្អហើយដែលមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍ខាងលើនេះឡើយ។

សូមបញ្ជាក់ផងដែរថាចំណុចកើតហេតុខាងលើនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុង សង្កាត់ ឬស្សីកែវ ខណ្ឌឫស្សីកែវ នេះកាលពីម្សិលមិញក៏មានករណីបុកជាមួយនឹងក្បាលនាគពុះចែកទ្រូងផ្លូវចំនួន 2ករណីផងដែរមកដល់ថ្ងៃទី8 យប់នេះក៏ស្រាប់តែមានរថយន្តបង្កខាងលើបុកក្បែរៗនេះទៀត។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់អធិការដ្ឋានខណ្ឌឬស្សីកែវក៏បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យមើលរួចហើយក៏បានហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលើយកទៅរក្សាទុកនៅឯអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយពីព្រោះថាបង្កឲ្យខូចខាតដល់សម្បត្តិរដ្ឋ៕

 

SHARE
RELATED POSTS
ជនសង្ស័យ ២នាក់ត្រូវបានប្រជាពលរដ្ឋដេញតាមចាប់បានត្រូវបានប្រគល់ជូនសមត្ថកិច្ច
រន្ធត់ណាស់កម្មករបេះស្វាយ មិនទាន់​ដឹងថា​ របួស​ប៉ុន្មាន​នាក់នោះទេ​
ស្លាប់ម្នាក់ទៀតហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍

Leave Your Reply

*