សន្តិសុខ

លោកឧត្តមសេនីយ៍ ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនមន្ត្រីនគរបាលប៉ុស្តិ៍ទាំង០៦ក្នុងស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨​ លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូង ឃ្មុំនិងសហការី បានអញ្ជេីញសួរសុខទុកបងប្អូនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៦ ស្ថិតក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដែលត្រូវបានទឹកជំនន់ជន់លិច ដោយបានពាំនាំនូវអំណោយដែលបានមកពីសប្បុរសជននានា ពិសេសអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះរួមមាន÷
១,ប៉ុស្តិ៍ព្រែកអាជី ២,ប៉ុស្តិ៍កោះពីរ, ៣,ប៉ុស្តិ៍កំពង់ទ្រាស នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ,៤ប៉ុស្តិ៍ពាមជីលាំង៥,ប៉ុស្តិ៍បឹងព្រួលនិង៦,ប៉ុស្តិ៍ជីរោទ៍១ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោយក្នុង១ប៉ុស្តិ៍ទទួលបាន: អង្ករ១០០គីឡូក្រាម,ម៉ី៤កេស,ត្រីខ៤យួរ,ទឹកផ្លែឈេី០១កេស,ទឹកសុទ្ធ៣យួរ, អាវយឺតម្នាក់១,មុង-ភួយ-ក្រណាត់ស-ថ្នាំពេទ្យនិង ថវិកា២១០,០០០រៀលផងដែរ ។ យេីងខ្ញុំសូមបញ្ជាក់ជូនថានេះជាអំណោយលេីកទី១ប៉ុណ្ណោះ ហេីយលោកឧត្តមសេនីយ៏ស្នងការនឹងខិតខំចលនាសប្បុរស
ជនរកមូលនិធិបន្ថែមទៀតទុកសំរាប់ឧបត្ថម្ភបងប្អូននាពេលខាងមុខបន្តទៀត៕ ដោយ៖(សារឿន)

 

SHARE
RELATED POSTS
ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ចុះសួរសុខទុក្ខនាយទាហាននាយទាហានរងពលទាហាននៃកងវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង
ទីបំផុត​ក្មេងស្រី​ ០២នាក់ត្រូវបានស្លាប់ បន្ទាប់ពី​ជួបគ្រោះ​រវាងម៉ូតូ​និង​រថយន្ត​
លោកអ៊ុំ ចំរើនដើរអួតក្តែងថាខ្លួន បានត្រៀមលោកមេប៉ុស្តិនិងនាយរងប៉ុស្តិណាដែលចេះរណបខ្លួនអោយកាន់ដំណែងអធិការរង

Leave Your Reply

*