សន្តិសុខ

លោកវរសេនីយ៍ត្រី ឪ សេង បានដឹកនាំកម្លាំងអធិការប៉ូលិសចុះ​បង្ក្រាប​គ្រឿងញៀន​

ខេត្តព្រះវិហារ៖ ស្រុកជាំខ្សាន្ត កំលាំងអធិការប៉ូលិសដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ឪ សេង ចុះឆែកឆេលំនៅដ្ឋានមួយកន្លែងនៅភូមិឈើទាលគង។ នៅព្រឹកថ្ងៃទី,០៦ ,០៨ ,២០១៨ កំលាំងប៉ូលិសស្រុកជាំក្សាន្តបានធ្វើការឆែកឆេរផ្ទះមួយកន្លែងនៅភូមិឈើទាលគង់ឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារនៅវេលាម៉ោង ៩នឹង៤៥ នាទីប៉ូលិសបានរកឃើញម៉្សៅក្រាមសរថ្លា(ម៉ាទឹកកក)ចំនួន ០៣ កញ្ចប់ នឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ០២ នាក់ផងដែរ។
១ ឈ្មោះ មុំ ឡៃ ស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែភ្នៅរាជធានីភ្នុំពេញបច្ចុប្បន្នមករស់នៅបណ្តោះអាសន្ននៅភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។
២ ឈ្មោះប៉ែត ទូយ ភេទប្រុស អាយុ ៤២ ឆ្នាំ ជាចំណាកស្រុកមករស់នៅបណ្តោៈអាសន្ននៅភូមិឃុំខាងលើដូចគ្នា ជនសង្ស័យទាំង ២ ត្រូវបានកំលាំងប៉ូលិសស្រុកជាំក្សាន្តយកទៅសួរនាំនឹងកសាងសុំណុំរឿងដើម្បីចាត់ការបន្តទៅតាមច្បាប់។​ រាយការណ៍​ដោយ៖(ម៉ែន សុគន្ធា VD7)ប្រចាំ​ខេត្តព្រះវិហារ

 

 

SHARE
RELATED POSTS
ដើមធ្នង់ក្នុងតំបន់រមណីយ៍ដ្ឋានត្រូវឈ្មួញលួចកាប់ដឹកយកទៅបាត់បានសម្រេចហើយ
បើកបរ​ដោយ​ព្រ​ហឺ​ន ម្ចាស់​គោយន្ត​កន្ត្រៃ ដឹកអុស​ម្នាក់​បាន​ស្លាប់
បុរសជាជនជាតិបរទេស មានវ័យជាង60ឆ្នាំបានដេកស្លាប់ក្នុងបន្ទប់ជួលមួយកន្លែងនៅជាន់ខាងលើ(មានវីដេអូ)

Leave Your Reply

*