ដើម្បីកុំអោយមហាជននឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់មានការភ័ន្តច្រឡំខ្ញុំបាទជាភ្នាក់ងារសារព័ត៌មានVD7 NEWS ប្រចាំនៅខេត្តព្រៃវែង សូមធ្វើការជម្រាបជូនដល់សាធារណ:ជនអោយបានជ្រាបថារូបនេះជាលោក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានចុះបង្ក្រាបក្រុមចោរដែលជាជនជាតិចិនបានធ្វើសកម្មភាពគាស់ទ្វាឡានដឹកស្រូវដើម្បីយកលុយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៧នាទីនៅចំណុចរង្វង់មូលស្វាយអន្ទរ។
ដូច្នេះខ្ញុំបាទសូមធ្វើការច្រានចោលនិងបដិសេធន៍ទាំងស្រុងចំពោះអាខោនហ្វេសប៊ុកដែលមានឈ្មោះថា សម្លេងហ្គីតាផ្តើមស្នេហ៍ ដែលបានយករូបលោកអធិការមកផុសនឹងសរសេរនូវពាក្យដែលមិនសមរម្យជាលក្ខណ:បំពុលសង្គមមិនតែប៉ុណ្ណោះក៏បានលួចយកអត្ថបទដែលខ្ញុំបានសរសេរផ្សាយដោយរំលោភលើកម្មសិទ្ធិបញ្ញើរបស់ខ្ញុំ ដូច្នេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សូមមេត្តាជួយស្រាវជ្រាវវែកមុខរកជននេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ក្នុងករណីនេះគឺខ្ញុំបាទបានចុះទៅយកព័ត៌មានដោយផ្ទាល់គឺមិនដូចអ្វីដែលម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ សម្លេងហ្គីតាផ្តើមស្នេហ៍ នោះផុសឡើយ សូមមហាជននឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទទួលជ្រាបជាព័ត៌មាន។ដោយក្តីគោរពពីខ្ញុំ សូ សុខា សូមអរគុណ!
Discussion about this post