ជាតិ

សំលេងសន្លឹកឆ្នោតសណ្តោះអាសន្នជ្រើសតាំងតំណាងនិតិកាលទី៦នៅក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ សំលេងសន្លឹកឆ្នោតជ្រើសតាំងសំណាងរាស្រ្តនិតិកាលទី៦នៅក្នុងខេត្តមណ្ឌលគិរី ដែលប្រជាពលរដ្ឋនបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្តដាឆ្នាំ២០១៨ម្សិលមិញនេះ មានតែគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ទេ ដែលមានការគាំទ្រពីសំណាក់ពីប្រជាពលរដ្ឋរហូតដល់ទៅដល់២៥.៥៧៧សន្លឹកឆ្នោត ក្នុងចំណោមអ្នកដែលបានទៅបោះមានចំនួនសរុប៣៣.៥៦៥នាក់។

ចំណែកសម្លេងសន្លឹកឆ្នោតរបស់គណបក្សផ្សេងៗដូចជា គណបក្សខ្មែររួបរួមជាតិដែលមានលេខរៀងទី១មានសន្លឹកឆ្នោតចំនួន៥៥៤សន្លឹក គណបក្សសញ្ជាតិខ្មែរដែលមានលេខរៀងទី៤មានសំលេងសន្លឹកឆ្នោតចំនួន២៨៧សន្លឹក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលមានលេខរៀងទី៦មានសន្លឹកឆ្នោតចំនួន១៤២សន្លឹក គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានលេខរៀងទី៧មានសន្លឹកឆ្នោតចំនួន២៤៣សន្លឹក គណបក្សសម្ព័ន្ធប្រជាធិបតេយ្យដែលមានលេខរៀងទី១០មានសន្លឹកឆ្នោតចំនួន១.០៧៤សន្លឹក គណបក្សខ្មែរឈប់ក្រដែលមានលេខរៀងទី១២មានសន្លឹកឆ្នោតចំនួន៤៣៣សន្លឹកឆ្នោត គណប្សហ៊្វុនស៉ិនប៉ិចដែលមានលេខរៀងទី១៣មានសន្លឹកឆ្នោត៩៦៦សន្លឹក គណបក្សឆន្ទះខ្មែរដែលមានលេខរៀងទី១៧មានសន្លឹកឆ្នោត៨៤៥សន្លឹក គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាដែលមានលេខរៀងទី១៨មានសន្លឹកឆ្នោតចំនួន១.៣៣៧សន្លឹក។ ហើយចំនួនដែលអ្នកដែលបានទៅបោះឆ្នោតសរុបមានចំនួន៣៣.៥៦៥ ក្នុងបញ្ជីឈ្មោះចំនួន៤០.៦០៤នាក់ សន្លឹកឆ្នោតបានការចំនួន៣១.៨០៧សន្លឹក សន្លឹកឆ្នោតមិនបានការចំនួន១.៧៥៧សន្លឹក សន្លឹកឆ្នោតខូច៤៦សន្លឹក៕ ដោយ៖(រមនា)

 

 

SHARE
RELATED POSTS
ថ្ងៃទី 23ខែមិថុនាឆ្នាំ 2018 ថ្ងៃនេះបញ្ជាការដ្ឋានអង្គរក្សនិងធ្វើការចល័តកងទ័ពនិងយោធបរិក្ខានៅតាមបណ្ដោយផ្លូវជាតិលេខ 5អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ឬភ័យខ្លាចអ្វីឡើយ
អភិបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសីទកាសែត បំភ្លឺជុំវិញការដោះដូរទីតាំងស្នងការដ្ឋាននគរបាល និងបញ្ហានៅមន្ទីរដែនដី
ការរដ្ឋានចាក់ដីលុបសមុទ្រ របស់អ្នកមានលុយនិងអំណាច មិនខ្ចីកាយដីចេញពីសមុទ្រវិញទេ

Leave Your Reply

*