ជាតិ

លោកជំទាវ ម៉ែនសំអនអញ្ជើញទៅបោះឆ្នោតជ្រើតាំងតំណាងរាស្រ្តនីតិកាលទី៦

ខេតស្វាយរៀង៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀងអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ នៅ សាលាបឋមសិក្សា ក្រុងព្រះសីហនុ ក្រុងស្វាយរៀង និងមន្ត្រីរាជការ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត យ៉ាងច្រើនកុះករ។

យោងតាមពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ខេត្តស្វាយរៀង បានឲ្យដឹងថា នៅខេត្តស្វាយរៀង មាន៨០ ឃុំ សង្កាត់ មាន៩២៦ការិយាល័យ សម្រាប់បំរើការបោះឆ្នោត និងមានប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ៣៥២០៦១នាក់ មាន៥អាសនៈ និងមានគណបក្សនយោបាយ ចំនួន១៤ រួមមាន ១.គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣.គណបក្សហ្វ៊ុនស៊ិនប៉ិច
៤.គណបក្សខ្មែររួបរួមជាតិ
៥.គណបក្សសញាតិកម្ពុជា
៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៧.គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ
៨.គណបក្សខ្មែរឈប់ក្រ
៩.គណបក្សខ្មែរតែមួយ
១០.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ១១.គណបក្សមាតុភូមិយើង
១២.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៣.គណបក្សឆន្ទះខ្មែរ
១៤.គណបក្សជនជាតិដើមប្រជាធិបតេតយ្យ។ សូមបញ្ជាក់ថា៖គណបក្សដែលបានចូលរួមសម្រាប់ខេត្តស្វាយរៀងដែលបានដាក់ពាក្យ ឈរឈ្មោះបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ នេះមានតែ១៤គណបក្សទេនិងអ្នកសង្កេតការណ៍ជាតិ ៣១៦៧នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ ២៧៥៩នាក់ ក្នុងនោះពេញសិទ្ធ ១៨១៦នាក់ បំរុង៩៤៣នាក់។

ដោយឡែកការងារ សន្តិសុខសណ្តាប់ធ្នាប់ ទូទៅនៅក្នុងខេត្តស្វាយរៀងថ្ងៃបោះឆ្នោតនេះ ពុំមានអ្វីគួរអោយ កត់សម្គាល់នោះទេ ដោយមានកម្លាំង សមត្ថកិច្ចការពារសុវត្ថិភាព គ្រប់ការិយាល័យបោះឆ្នោត ហើយសំរាប់ប្រជាពលរដ្ឋក៏បានទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករគ្រប់ៗការិយាល័យផងដែរ៕ ដោយ៖(សោមសុនឌីណេ)

 

 

 

SHARE
RELATED POSTS
ខេត្តកំពត​ប្រារព្ធ​ពិធីអបអរ​សាទរ​ខួប​លើកទី១៥៥ទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម​៨ឧសភា​ឆ្នាំ​២០១៨​
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប
លោកជំទាវ លាង ហៃជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុកនិងប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះកន្លងមក

Leave Your Reply

*