Uncategorized

អាគារខុនដូ SKY3 ដែលមានកំពស់31ជាន់ ទុសេ្សខ្សែភ្លើង

រាជធានីភ្នំពេញ៖ មានករណីទុស្សរខ្សែភ្លើងនៅអាគារ ខុនដូ sky3ដែលមាន កម្ពស់ 31 ជាន់មួយកន្លែងតើប្រជាសំណាងល្អដែលមានការអន្តរាគមន៍ជួយបានទាន់ពេលវេលា ដូច្នេះហើយមិនមានអ្វីរងការខូចខាតធ្ងន់ធ្ងរនោះឡើយ។
ទាំងអស់ក៏ដោយសារតែមានការអន្តរាគមន៍ពីរសំណាក់សមត្ថកិច្ចក៏ដូចប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារខុនដូរខាង។ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានផ្សែងហ៊ុយយ៉ាងខ្លាំងចេញពីលើអាគារ និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកត្រៀមបាញ់ពន្លត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញអាគារខុនដូ កំពស់៣១ ជាន់ខាងលើ មានផ្សែងហ៊ុយចេញយ៉ាងខ្លាំងពីលើកំពូលអាគារ ។
ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដោយសមត្ថកិច្ចក៏បានចេញរថយន្តជាច្រើនគ្រឿងមកត្រៀម ធ្វើការបាញ់ពន្លត់។ ដោយសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្មករអាគារខាងលើ បានឡើងទៅបិតប៉ារ៉ែត និងទាញទុយោទឹក ក្បែរៗនោះមកបាញ់ និងជះពន្លត់ រហូតមិនដល់២០នាទីផង ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រើប្រាស់ទឹករថយន្តពន្លត់អគ្គិភ័យនោះទេ ។
ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មូលហេតុ បណ្ដាលមកពីការទុស្សេខ្សែភ្លើង ។ ចំណែកការខូចខាត អស់ប្រអប់ជណ្ដើរយន្តមួយ ៕ ធ្វើសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញ(ដោយ: សូ សុខា)

 

 

SHARE
RELATED POSTS
ម្ដាយរវល់ កូនរត់លេងក្រោយឡាន ត្រូវឡានរយ៉ែថតកិនស្លាប់ភ្លាមមួយរំពេច..
នៅស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំមួយស្តីពីការបើកយុទ្ធនាការ ឃោសនាបោះឆ្នោតនៅថ្ងៃខាងមុខនេះ?
ប្រជាពលរដ្ឋ​ម្ដុំជិតក្រុម​ទី​ ១៨ ខេត្តព្រះសីហនុ​ កំពុង​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ ដោយ​អំពើ​ឃុបឃិត​ លក់ទិញ​ដី​អនុក្រឹត្យ​របស់​រដ្ឋ​

Leave Your Reply

*