ជាតិ

លោកវរសេនីយ៍ ឯកធាម ពិសិដ្ឋ នាយការិយាលយ័បុគ្គលិក បាននាំយកអំណោយ ទៅជូនគ្រួសា នៃសព

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៤កើតខែទុតិយាសាឍឆ្នាំច សំរិទ្ធសក័ ត្រូរនិងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ឯក ធាម ពិសិដ្ឋ នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីនគរបាលចំណុះការិយាល័យជំនាញ អធិការដ្ឋាននគរបាលស្រុកអូររាំងឪ និងប្រជាការពារ សរុបចំនួន ៨០នាក់ បានចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្ដរសក្ដិថ្នាក់ អនុសេនីយ៍ទោ ជាកិច្ចបច្ចាមរណៈ និងនាំយកបច្ច័យចូលបុណ្យ ជូនគ្រួសារសព លោកអនុសេនីយ៍ទោ សន កុយ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន អធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយជំងឺបេះដូង ។

ថវិកាមានដូចខាងក្រោមៈ
១.លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ចំនួន ៨០ ម៉ឺនរៀល
២.លោកអភិបាលស្រុកអូររាំងឪ ចំនួន ៤០ ម៉ឺនរៀល
៣.ថវិកាមន្រ្តីនគរបាលខេត្ត និងសប្បុរសជន ចំនួន ២ លាន ៧៦ ម៉ឺរៀល សរុបថវិកាទាំងអស់ ចំនួន ៣ លាន ៩៦ ម៉ឺនរៀល ។
ដែលបានពីការខិតខំអំពាវនាវ និងយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ចំពោះមន្ត្រីនគរបាលដែលបានប្រឹងប្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិ និងអង្គភាពកន្លងមក ។

ក្នុងឳកាសដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទាំងអស់ សូមសម្ដែងនូវសមានចិត្ត ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួង ដ៏ដួងវិញ្ញាណក្ខន្ទសព លោកអនុសេនីយ៍ទោ ទៅកាន់សុគតិភព ៕ដោយ៖សារឿន

 

SHARE
RELATED POSTS
ខេត្តកំពត​ប្រារព្ធ​ពិធីអបអរ​សាទរ​ខួប​លើកទី១៥៥ទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម​៨ឧសភា​ឆ្នាំ​២០១៨​
លោកឧត្តមសេនីយ៍ ទោ លន់ សុ ផាត ស្នងការដ្ឋាននគរបាលខេត្តបាននាំអំណោយ យកទៅចែកជូនប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះ
អបអរសាទរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានមុខងារថ្មី អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ

Leave Your Reply

*