ជាតិ

សម្ដេចៅហ្វាវាំង គុង​ សំអុល ផ្តាំផ្ញើ ដល់សមាជិកសមាជិកា យើងថា: នៅថ្ងៃបោះឆ្នោតនេះ សូមបងប្អូនយើងប្រមូលគ្នាទៅបោះឆ្នោត កុំបីខានអោយសោះ ហើយកំុជឿពាក្សឃោសនារបស់ជនអគតិ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ៣:០០រសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកពង់ឆ្នាំង។
ក្រោមអធិបតីភាព សម្តេច ចៅហ្វាវាំង គុងសំអុល សមាជិកអចិន្រ្តៃយ៍ គណះកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត​ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ពង្រឹង ខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល ជាមួយសមាជិកសមាជិកា
គណបក្ស ប្រជាជនកម្ពុជា
នឹងមានការអញ្ជើញចូលរួម ឯកឧត្តមបណ្ឌឹត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងារចុះជួយខេត្ត ឯឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត កំពង់ឆ្នាំង​ អមដំណើរដោយលោកជំទាវកែវ ច័ន្ទមុន្នីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រតិភូក្រុមការងារថ្នាក់
កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងនិងអជ្ញាមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាច្រើនរូបបានចូលនៅក្នុងថ្ងៃដ៏ពិសេសវិសាលនេះផងដែរ ប្រជាពលរដ្ឋ(៩ភូមិ) និងបងប្អូនខ្មែរឥស្លាមសរុប៥២៩នាក់។

ថ្ងៃនេះសម្តេចចៅហ្វាវាំង គុង សអុល​ បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញ្ញើជូនសមាជិកសមាជិកា និងប្រជារដ្ឋ ក្រោមការដឹកនាំប្រទេសជាតិ ដ៏ឈ្លាសវៃ របស់សម្តេច អគ្គ មហាសេនាបតី តេជោហ៊ុន សែន
ប្រទេសជាតិយើងមានការរីកចំរើនគ្រប់វិស័យ សមាជិកសមាជិកាយើងបានឃើញ នឹងភ្នែកស្រាប់ហើយ ហេត្ថារចនាសម្ព័ន្ធនាៗ ដូចជាសាលារៀន រោងចក្រសហគ្រាស មន្ទីរពេទ្យ មានផ្លូវក្រាលគ្រួសក្រហម ផ្លូវចាក់កៅស៊ូ ផ្លូចាក់បេតុង។
កម្មករមានការងារធ្វើ ប្រជាពលរដ្ឋមានជីវភាពរស់នៅសមរម្យ។

នៅក្នុងថ្ងៃនេះសម្តេចបានសួរទៅសមាជិកសមាជិកាថា៖
ការបោះឆ្នោតនេះចាប់ពីថ្ងៃទីប៉ុន្មានខែណាឆ្នាំណា?
សមាជិកបានឆ្លើយថា៖ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨
ការិយាល័យបោះឆ្នោតចាប់ពីម៉ោង៧:០០ព្រឹកដល់៣:០០រសៀល
ហើយសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាយើងមានលេខរៀងទីប៉ុន្មាន?
ពួកគាត់ឆ្លើយថាមានលេខរៀងទី២០សញ្ញារូបទេវត្តា។
ចុងបញ្ចប់សម្តេចបានមានប្រសាសន៍ផ្តាំផ្ញើរដល់សមាជិកសមាជិកាយើងថានៅក្នុងថ្ងៃបោះឆ្នោតនេះ​ សូមបងប្អូនយើងប្រមូលគ្នាទៅបោះឆ្នោតកុំបីខានឱយសោះ ហើយកុំជឿពាក្យឃោសនារបស់ជនអគតិ
ដែលនិយាយថាការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងខ្លាយឱយសោះនិងមានពាក្យខ្លះនិយាយថាបងប្អូនមិនបានទៅបោះឆ្នោតក៍គណបក្សប្រជាជនកម្ពុជាឈ្នះដែរពាក្យដែលពួកជនអគតិនិយាយសូមកុំជឿពួកវាអោយសោះ។
សំខាន់បានបោះឆ្នោតដោយមានសញ្ញាសំគាល់ អ្នកបានបោះគឺមានជ្រលក់ទឹកខ្មៅពិសេស ជាប់នឹងម្រាមដៃ លុបមិនងាយជ្រះទេបងប្អូន៕ រី ភារិទ្ធិ

SHARE
RELATED POSTS
លោកឧត្តមសេនីយ៍ ទោ លន់ សុ ផាត ស្នងការដ្ឋាននគរបាលខេត្តបាននាំអំណោយ យកទៅចែកជូនប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសាភ្លើងឆេះផ្ទះ
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គ​ណះ​កម្ម​ការ​ជ្រើសរើស​ពលទាហាន​ថ្មី
លោក សន សំអាត អភិបាលរង​ស្រុក​កំពង់ត្រឡាច អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ៍​ប្រេង និង​ប្រជាពលរដ្ឋ ត្រូវ​ប្រុង​ប្រ​យ័​ត្នខ្ពស់ កុំអោយ​កើតមាន​អគ្គីភ័យ

Leave Your Reply

*