ជាតិ

ពិធីដង្ហែទានព្រះវស្សាដ៏ធំមួយដែលអាជ្ញាធរខេត្តរតនគិរី បានប្រារពធ្វើឡើងប្រគេនព្រះសង្ឃចំនួន៣៦វត្តក្នុងទូទាំងខេត្ត

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមទាំងមន្ត្រីរាជការ ប្រមាណជាជិត ២ពាន់នាក់ បានរួមគ្នាធ្វើពិធីដង្ហែទានព្រះវស្សា ដើម្បីវេប្រគេនព្រះសង្ឃ គង្គនៅវត្តទាំង៣៦ នៅក្នុងខេត្តរតនគិរី។

ពិធីដង្ហែទានព្រះវស្សានេះ បានប្រារពធ្វើឡើង នៅថ្ងៃទ២៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមដោយ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី និងឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី។ ក្បួនដង្ហែនេះ ត្រូវបានហែរពីសាលាខេត្តរតនគិរី ឆ្ពោះទៅវត្តរតនារាម ហៅវត្តភ្នំស្វាយ ដើម្បីវេប្រគេនព្រះ ដែលមកពីគ្រប់វត្តក្នុងខេត្តរតនគិរី មកគង្គនៅទីនោះ។

ការដង្ហែទានព្រះវស្សានេះ គឺជាការបង្ហាញពីទឹកចិត្តគោរពប្រត្តិប័ត តាមគន្លងប្រពៃណី នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែរុងរឿងថ្កំថ្កើង ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា ម្យ៉ាងវិញទៀត ដើម្បីព្រះសង្ឃដុតបំភ្លឺ បូរជាថ្វាយព្រះ ព្រមទាំងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យសម្មាស សម្ពុធ ក្នុងឳកាសព្រះសង្ឃចូលកានព្រះវស្សា រយៈពេល៣ខែផងដែរ។

ព្រះចៅអធិការវត្តទាំងអស់ បានសម្ដែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ដែលបាននាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំងអស់ក្នុងខេត្ត។

គួរបញ្ជាក់ថា ព្រះសង្ឃដែលគង់រងចាំព្រះវស្សារយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១រោជ ខែសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ក្នុងរយៈពេល ៣ខែនេះ នៅគ្រប់ព្រះវិហារ នៃទីវត្តទាំងឡាយ គេតែងតែរក្សាភ្លើងទានវស្សាឲ្យនៅឆេះជានិច្ចដរាបគ្រប់៣ខែ។ ហើយក្នុងអំឡុង ៣ខែនេះ ព្រះសង្ឃមិនអាចនិមន្តទៅផ្ទះឯកជនបានឡើយ បើសិនជាមាន ពុទ្ធបរិស័ទនិមន្ត៕
ដោយ ភួង ផុន 26.07.2018

 

SHARE
RELATED POSTS
រដ្ឋបាលខេត្តកំពតរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ “ព្រះបរមរតនកោដ្ឋ”
ថ្ងៃទី 23ខែមិថុនាឆ្នាំ 2018 ថ្ងៃនេះបញ្ជាការដ្ឋានអង្គរក្សនិងធ្វើការចល័តកងទ័ពនិងយោធបរិក្ខានៅតាមបណ្ដោយផ្លូវជាតិលេខ 5អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ឬភ័យខ្លាចអ្វីឡើយ
ប្រារព្ធពិធីបុណ្យចំរើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថសីហមុនីគម្រប់ព្រះជន្មគម្រប់៦៥ យាងចូល៦៦ព្រះវស្សា

Leave Your Reply

*