ជាតិ

អភិបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសីទកាសែត បំភ្លឺជុំវិញការដោះដូរទីតាំងស្នងការដ្ឋាននគរបាល និងបញ្ហានៅមន្ទីរដែនដី

ខេត្តព្រះសីហនុ៖ នៅព្រឹកព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១ នាសាលាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:ខេត្តព្រះសីហនុ នឹងដឹកនាំបើកធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺទាក់ទិនព័ត៌មាន ជុំវិញការដោះដូរទីតាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបញ្ហាមិនប្រក្រតីមួយចំនួន ដែលកើតមាន នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។

នៅ​ក្នុង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្ដម​ យន្ត​ មីន​ បាន​ថ្លែង​ថា​ លោក​មិនបាន​ទទួល​ដំណឹង​ពីការ​ដោះដូរ​ស្នងការ​ ខេត្ត​ព្រះសីហនុ​ក៏ដូចជា​ ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ នោះដែរ​ ហើយ​ចំពោះ​ឯកសារ​នៃ​សារព័ត៌មាន​ទាំងនោះ​ លោក​ក៏​មិនទាន់​ទទួល​បាន​ដំណឹង​ថា​ មាន​ការ​ដោះដូរ​នោះដែរ តែ​ឯកឧត្ដម​ក៏បាន​បញ្ជាក់​ផង​ដែរ​ បើ​មាន​ដូច្នេះ​មែន​លោក​ចាំមើលបន្តទៀត​។

ចំណែកឯ​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តវិញនោះ ឯកឧត្ដម​ក៏​បាន​បញ្ជាក់​ជំហរផងដែរថា​ រាល់​បញ្ហា​និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​រត់​ឯកសារ​ធ្វើ​ប្លង់ដី​នោះ​ក៏​មានទាក់ទង​និង​វិស័យ​សំណង់​ខេត្តផងដែរ​ ចំពោះ​ការ​សុីញ៉េ​ចេញ​ប្លង់​ ឬឯកសារមួយៗយើងត្រូវតែសិក្សា​ឲ្យបាន​ច្បាស់លាស់​សិន​ ដើម្បីជៀសវាង​ការ​មាន​ជម្លោះ ​ព្រោះ​តែ​ការ​សុីញ៉េរ​ ជាន់គ្នា​ធ្វើ​ឲ្យកើតជា​បញ្ហា​ ស្របពេល​ដែលខេត្ត​ព្រះសីហនុ​ទាំងមូល​ កំពុង​មានកំណើនឡើងថ្លៃដីធ្លី។

ឯកឧត្ដម​ក៏បានអំពាវនាវ​ផងដែរ​ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មេត្តាដល់ការយឺតយ៉ាវទាំងអស់នេះផង ព្រោះ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​អ្នក​រិះគន់​ដល់​មន្ទីរដែនដី​ ក៏ដូចជា​ លោក​ ចែង​ ស្រុង​ ប្រធាន​មន្ទីរដែនដី​ ក្នុង​ការ​ធ្វើ​ឯកសារ​ដីធ្លី​នេះ​។

ជា​ចុងក្រោយ​ ឯកឧត្ដម​ យន្ត​ មីន​ ក៏បាន​អំពាវនាវ​បន្ថែម​ទៀត​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រដូវ​ឆោះឆ្នោតនេះ​ ជិតឈាន​ចូល​មកដល់​ហើយ​ គឺ​ថ្ងៃទី​ ២៩ ខែកក្កដា​ ឆ្នាំ២០១៨ ខាងមុខ​សូម​មេត្តា​ ទៅបោះឆ្នោតទាំងអស់គ្នាដើម្បីប្រទេសយើងបាន​សុខ​សន្តិភាព​ ក្រោមការដឹកនាំ​របស់​សម្ដេច​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

 

SHARE
RELATED POSTS
ពិធីសូត្រមន្តបង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ ក្រោម​អធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង
ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ លែង​ពិបាក​ហើយ អាច​ទៅ ០២កន្លែង​នេះ​បាន !
សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗដល់កងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោត

Leave Your Reply

*