ជាតិ

ការ​ផ្ដល់ភាព​កក់ក្ដៅ​ដល់​ ពលរដ្ឋ​មូលដ្ឋាន​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ធ្វើឲ្យ​មានការ​កោតសរសើរ​យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ​

ខេត្តព្រះសីហនុ៖ កាលពី​ព្រឹកថ្ងៃទី ២៥ កក្កដា​ ឆ្នាំ​ ២០១៨ ម៉ោងជាង​ ៦ មិនទាន់ភ្លឺស្រលះល្អ​ ស្របពេលដែលមេឃកំពុងរលឹមស្រិចៗ​ ឯកឧ​ត្ដម​ យន្ត​ មីន​ អភិបាលខេត្ត​ រួមជាមួយក្រុមការងារ​ បានសស្រាក់ស្រស្រាំចុះពិនិត្យស្ថានភាពទូទៅនៅស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ ដែលកន្លងមក​ តំបន់មួយចំនួននៅចំណុចនេះ​ បានរងការប៉ះពាល់ដោយទឹកជំនន់ហូរកាត់ផ្តាច់ការធ្វើដំណើររបស់ប្រជាលរដ្ឋនៅចំណុចស្ពានស្ទឹងសំរោង​ និងស្ពានគគី​ ។

ក្នុងឱកាសនៃការចុះមើលស្រែប្រជាជនតាមភូមិនេះដែរ ឯកឧត្តម និងមន្ត្រីរួមដំណើរក៏បានជួយស្ទូងប្រជាជនដែលកំពុងស្ទូងប្រវាសដៃគ្នា នៅទីតាំងផ្សេងគ្នាចំនួន០២កន្លែងផងដែរ​ ដើម្បីជួយជាង កម្លាំង​ចិត្ត​ដល់កសិករ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា​ ជំនន់ដើមរដូវនេះបានបណ្តាលអោយខូចស្រូវប្រជាពលរដ្ឋទាំងបីភូមិនេះអស់ចំនួន៥៥ហិចតា និងខូចផ្លូវអស់ជាច្រើនកន្លែងផងដែរ។
ករណីនេះ ឯកឧត្តម បញ្ជាក់អោយដឹងទៀតថា ខេត្តព្រះសីហនុ នឹងផ្តល់ស្រូវពូជប្រភេទស្រូវស្រាលចំនួនជាង០៥តោនដើម្បីអោយប្រជាពលរដ្ឋដែលការខូចខាតនេះយកទៅសាបជាសំណាបរួចដកយកទៅចែកចាយគ្នាស្ទូងឡើងវិញ។

គួររំលឹក​ផងដែរថា​ ចំពោះផ្លូវដែលខូចខាតទាំងអស់ទាំងក្រុងនិងជនបទ នឹងធ្វើការជួសជុលឡើងវិញនៅពេលមេឃរាំងបន្តិច។ រាល់បញ្ហាទាំងនេះ ឯកឧត្ដម​លោកបាន​ ស្នើសុំអោយពលរដ្ឋទាំងអស់មានការយោគយល់៕

 

SHARE
RELATED POSTS
ប្រកាសផ្លាស់ប្ដូរប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ក្រោមអធិបតីភាព​ឯឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន(មានវីដេអូ)
ឯកឧត្ដម​សេនី​យ៌​ឯក ឌី វិជ្ជា បាន​ជំរុញ​ដល់​មន្ត្រីនគរបាល ស្នងការដ្ឋាន​ខេត្តស្វាយរៀង បង្ករ​ការទប់ស្កាត់​ប​ទ​ល្មើស និង​រឹ​ត្យ​បន្តឹង ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ

Leave Your Reply

*