សន្តិសុខ

ជើង​ខ្លាំង​ កាច់មែកត្របែក​ វាយ​ចោរ​លួចម៉ូត​ ប៊ិះ​ក្ស័យ​..

ខេត្តកណ្ដាល៖ ឃើញ​ចោរ២នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់ខ្លួន ក៏​ស្រែកថា “ចោរៗ ជួយ​ផង” ផ្អើល​ប្រជាពលរដ្ឋ នៅ​កណ្តាល  ហេតុការណ៍​នេះបាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅ​ចំណុច​លើ​ទំនប់៩០ ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះ​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​មើល​មង រួច​ទុក​ម៉ូតូ​នៅលើ​ទំនប់​ដោយ​ចាក់សោ.កបិទ​សន្ទះ​សោ និង​ដក​ខ្សែ​ប៊ូ​ហ្ស៊ី​យ៉ាង​ត្រឹមត្រូវ រួច​ដើរ​មកវិញ​ស្រាប់តែ​ឃើញ​ចោរ២នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់ខ្លួន ក៏​ស្រែកថា “ចោរៗ ជួយ​ផង” ផ្អើល​ប្រជាពលរដ្ឋ​ដាក់​សំណាញ់​ស្ទាក់​ពីមុខ ទើប​ជនសង្ស័យ​បើក​ម៉ូតូ​ត្រឡប់​ថយ​មក​ក្រោយ​វិញ មក​បុក​ជនរងគ្រោះ តែ​ជនរងគ្រោះ​បាន​យក​មែក​សង្កែ​វាយ​ទៅលើ​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនរងគ្រោះ។ ពេលនោះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានមក​ព្រួត​ជួយ​ជនរងគ្រោះ​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ស្លាប់បាត់​បង់ជីវិត​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលា​ម៉ោង៥៖០០នាទី​ល្ងាច ខណៈ​ជនសង្ស័យ​ម្នាក់ទៀត បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចខ្លួន​ចេញទៅ​បាត់​ពី​កន្លែងកើតហេតុ​តែម្ដង។

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សា ឆ​វ័​ន្ត ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្ដាលស្ទឹង មុខរបរ​កម្មករ​រោងចក្រ។ ជនរងគ្រោះ​បាន​បាត់បង់​ម៉ូតូ១គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៧ ពាក់​ស្លាក​លេខ កណ្តាល 1W-497។

ជនសង្ស័យ​មាន​គ្នា២នាក់ ទី១.ឈ្មោះ ហួយ លឿង ភេទ​ប្រុស អាយុ៣៤ឆ្នាំ នៅ​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ (ស្លាប់) មូលហេតុ​ប្រជាពលរដ្ឋ​ជួយ​ស្ទាក់​ចាប់បាន វាយ​បណ្ដាល​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាត់វិធានការ​ជួយសង្គ្រោះ ដោយ​ស្លាប់​លើ​រថយន្ត​សង្គ្រោះ​ពេល​ដឹក​នាំយកមក​មន្ទីរពេទ្យ​ជ័យជំនះ។ ជនសង្ស័យ​រូបនេះ មាន​ប្រពន្ធ​ឈ្មោះ ពុធ ទី​ម អាយុ២៣ឆ្នាំ មុខរបរ​កម្មករ​កា​ត់​ដេរ។ រីឯ​ជនសង្ស័យ​ទី២ កំពុង​រត់គេចខ្លួន ដោយបាន​យក​ម៉ូតូ​ជនរងគ្រោះ ជិះ​ចេញទៅ​ជាមួយ​ផងដែរ។

ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មើល​មង​នៅ​កន្លែងកើតហេតុ ហើយ​ជនរងគ្រោះ​ទុក​ម៉ូតូ​នៅលើ​ទំនប់​លេខ៩០ ដោយ​ចាក់សោ.កបិទ​ស​ន្ទៈ​សោ និង​ដក​ខ្សែ​ប៊ូ​ហ្ស៊ី​ចេញ រួច​ជនរងគ្រោះ​ចុះទៅ​មើល​មង ដែលមាន​ចម្ងាយ​ប្រហែល១០០ម៉ែត្រ។ ពេល​មើល​មង​រួច ដើរ​ត្រឡប់​មករក​ម៉ូតូ​វិញ ស្រាប់តែ​ឃើញ​ចោរ២នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់ខ្លួន ទើប​ស្រែកថា “ចោរៗ ជួយ​ផង។

ពេលនោះ មាន​ប្រជាពលរដ្ឋ​បង់សំណាញ់​ដាក់មង​នៅខាងមុខ ស្ទាក់​ពីមុខ​ជនសង្ស័យ ក៏​បើក​ម៉ូតូ​ត្រឡប់​ថយ​មក​ក្រោយ​វិញ មកដល់​ទល់មុខ​ជនរងគ្រោះ ជនសង្ស័យ​ក៏​បើក​ម៉ូតូ​បុក​ជនរងគ្រោះ តែ​ជនរងគ្រោះ​បាន​យក​មែក​សង្កែ​វាយ​លើ​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​គ្នា​ជាមួយ​ជនរងគ្រោះ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មក​ព្រួត​ជួយ​ជនរងគ្រោះ​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ស្លាប់បាត់​បង់ជីវិត​នៅពេល​ដឹក​តាម​រថយន្ត​សង្គ្រោះ​ចេញពី​កន្លែង​កើត​ហ​តុ ហើយ​កម្លាំង​ប៉ុស្តិ៍​រាយការណ៍​មក​ផ្នែក​ជំនាញ ចុះមក​ជួយ​អន្តរាគមន៍​ពិនិត្យ និង​រាយការណ៍​មក​ជំនាញ​ខេត្ត៕

 

SHARE
RELATED POSTS
នេះជាមូលហេតុដែលដាច់ភ្លើងនៅតំបន់ខណ្ឌចំការមន(មានវីដេអូ)
អាជ្ញាធរក្រុងស្ទឹងត្រែង សប្បាយកើបលុយ បណ្តោយឲ្យក្រុមលក់ផលិតផលតាំងពិព័រណ៍ថៃបំផ្លាញសម្បត្តិសាធារណៈ
ភ្ញាក់ងារសារព័តិមានប្រចាំខេត្តក្រចេះម្នាក់ជនមិនស្គាល់មុខ១ក្រុមស្ទាក់វ៉ៃបណ្តាលឱ្យស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់

Leave Your Reply

*