សន្តិសុខ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំប្រជា ពលរដ្ឋកោះធំចំនួន ៦០០នាក់មកជិះកំសាន្តផ្លូវរថភ្លើងពីភ្នំពេញមកស្ថានីយរមាសស្រុកទឹកផុសខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ទទួលបដិ្ឋសណ្ឋាកិច្ចឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ប្រជាពលរដ្ឋស្រុកកោះធំ
៦០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះនៅស្ថានីយរមាសស្រុកទឹគផុស មានឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកអ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការខេត្ត ប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុកទឹកផុស មន្រ្តីមន្ទីរសាធារណការខេត្តស.ស.យ.ក និង ប្រជាពលរដ្ឋ សរុបចំនួន២០០នាក់។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមឈួរ ច័ន្ទឌឿនរួចមកតំណាងអោយប្រជាពលរដ្ឋស្រុកកោះធំនិងតំណាងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីដែលសាងសង់និងបើកដំណើរឡើងវិញនូវផ្លូវរថភើងបន្ទាប់ផ្អាកដំណើរការ៤៥ឆ្នាំកន្លងមកនិងបានធ្វើការប្តេជ្ញាចិត្តទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨គឺបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីបន្តថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើននិងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានថ្លែងថាៈការដឹកនាំប្រជាពលរដ្ឋ ស្រុកកោះធំឲ្យធ្វើដំណើរតាមរថភ្លើងនេះ ក្នុងគោលបំណងជំរុញឲ្យមានការគាំទ្រការធ្វើដំណើរតាមរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបនឹងតភ្ជាប់ឡើងវិញទាំងស្រុងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីខកខានដំណើរការអស់ជាច្រើនឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថាៈការនាំប្រជាពលរដ្ឋមកជិះរថភ្លើងនៅពេលនេះ ចង់បង្ហាញប្រជាពលរដ្ឋពីកិច្ចខិតខំរបស់រាជរដ្ឋាភិ
បាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែនក្នុងការស្តារឡើងវិញប្រព័ន្ធផ្លូវដែករបស់កម្ពុជា ដែលត្រូវបានខកខានដំណើរ និងបំផ្លាញចោលនៅក្នុងសម័យសង្គ្រាម។ បន្ថែមពីលើនេះទៀតចង់ឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះធំធ្វើដំណើរតាមរថភ្លើង ចង់អោយបងប្អូនប្រជាពល
រដ្ឋមើលសមិទ្ធផលរីកចំរើន របស់រាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអំពាវនាវអោយប្រជា
ពលរដ្ឋទាំងអស់បន្តថែរក្សាសន្តិភាពអោយបានគង់វង្សដូចបច្ចុប្បន្ននេះនិងអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ៕ ដោយ​៖(រី ភារិទ្ធិ)

 

 

 

SHARE
RELATED POSTS
កម្លាំងប៉ុស្តិនគបាលសង្កាត់ចាកអង្រែលើឃាត់ខ្លួនជនសង្ស័យ១នាក់និងដកហូតថ្នាំញៀនបានចំនួន១៧កញ្ចប់តូច
ពិធីក្រុងពាលី យកជោគជ័យ នៅសល់តែ៣ថ្ងៃទៀត ផ្ទះបណ្តែតទឹកជនជាតិវៀតណាមចំនួន ២.០៣៤គ្រួសារ អាជ្ញាធរខេត្តនឹងត្រូវបន្លាស់ទី ទៅកាន់កន្លែងថ្មី!!!
ល្បែង​កន្ទុយលេខយួន ខ្មែរ នៅតែបន្ត​ទ្រង់ទ្រាយ​ធំ​ឡើងៗក្នុង​ខេត្តកំពង់ស្ពឺខណៈគ្មានសមត្ថកិច្ចណាមានឆន្ទៈក្នុងការបង្ក្រាបសោះនោះ

Leave Your Reply

*