សន្តិសុខ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី ជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តរតនគិរី ដែលរស់នៅតាមដងទន្ល ឲ្យមានការប្រុងប្រយ័ត្ន

ខេត្តរតនគិរី៖ បន្ទាប់ពីមានភ្លៀងធ្លាក់រាយប៉ាយ ជាប់ៗគ្នាទូទាំងខេត្តរតនគិរី ជាច្រើនថ្ងៃកន្លងមក ធ្វើឲ្យទឹកទន្លេបឹងបួរ មានសភាពឡើងជាលំដាប់ជិតដល់កំរិតប្រកាសអាសន្ត គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចេញសេចក្ដីជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ បឹង អូរ ព្រែក ប្រឡាយ ដែលអាចងាយមានផលប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀង មេត្តាត្រៀមលក្ខណៈប្រុងយ័ត្នឲ្យបានខ្ពស់។

ការជូនដំណឹងរបស់អាជ្ញាធរខេត្តនេះ បានធ្វើងឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីក្នុងខេត្តរតនគិរី ត្រូវគ្របដណ្ដប់ដោយភ្លៀងរលឹម ជាប់ៗគ្នាអស់រយៈពេល១១ថ្ងៃមកហើយ បើគិតមកដល់ថ្ងៃទី១៨ ខែកក្កដានេះ។ ចំណែកផលដំណាំរបស់ប្រជាពលរដ្ឋ ក៏នៅមិនទាន់មានផលប៉ះពាល់នៅឡើយទេ ក៏ប៉ុន្តែទឹកទន្លេសេសាន្ត និងទន្លេស្រែពក ជិតដល់កំរិតប្រកាសអាសន្តហើយ។

លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដានេះថា សីតុណ្ហភាពមានកំរិតពី ២៦អង្សាសេ ទៅ២១អង្សាសេ ចំណែកទន្លេស្រែពក មានកំពស់ទឹក ៧.៨៦ម៉ែត្រ ក្នុងនោះ កំរិតប្រកាសអាសន្ត ១២.០០ម៉ែត្រ ហើយទន្លេសេសាន មានកំពស់ទឹក ៦.១០ម៉ែត្រ ដែលមានកំរិតកំពស់ទឹកប្រកាសអាសន្ត ៨.០០ម៉ែត្រ។

បើទោះជាកំពស់ទឹកទន្លេ នៅមិនទាន់ដល់កំរិតប្រកាសអាសន្ត យ៉ាងណាក៏ដោយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ និងសូមគ្រប់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដានសភាពការណ៍ឲ្យខ្ជាប់ខ្ជួន និងត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ក្នុងករណីគ្រោះអាសន្នកើតមានឡើង៕ ដោយ៖(ភួង ផុន 18.07.2018)

 

SHARE
RELATED POSTS
លោក ឡាយ វណ្ណះ​ ត្រូវបានដកចេញពីដំណែង
បុរស់ម្នាក់រន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅស្រុកកំពង់រោទ៏
បុរសម្នាក់ត្រូវបានតុលាការខេត្តចេញដីការឃាត់ខ្លួនដោយសារតែយកដីលក់បន្តច្រើនលើក ហើយអ្នកទិញចុះដកបង្គោថ្មចេញពីដី

Leave Your Reply

*