សន្តិសុខ

ការចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា សង្ស័យថាជារឿងប្រឌិត

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍មកអង្គភាព សៀមរាបថ្មី នៅថ្ងៃទី១២ ខែកក្កដា មុននេះថា ! ការចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុង ស្រុកស្វាយលើ !!!!! ហាក់មិនប្រក្រតីគេសង្ស័យថា ជារឿងប្រឌិត ដើម្បី ចាប់ ខ្លួនអ្នកកាសែត យ៉ាងអយុត្តិធម៌ ខណៈប្រជាពលរដ្ឋ នៅម្តុំកន្លែងកើតហេតុ បានអះអាងថា អត់មានលឺសម្លេងកាំភ្លើង ឬការបាញ់អី នោះ ទេ លុះឃើញ ប៉ូលិសមកសួរនាំទើបពួកគាត់មានការភ្នាក់ផ្អើល ដោយហេតុថា មិនមាន នរណា
ម្នាក់បានលឺស្នូរកាំភ្លើង សូម្បីតែសម្លេង បន្តិចក៏មិនមានដែរ ។

ហេតុការណ៍គួរអោយហួសចិត្តមួយនេះ បានធ្វើអោយមហាជនរិះគន់យ៉ាងខ្លាំងថា !!!!!
មន្ត្រីយោធានោះបាញ់គម្រាមមកលើអ្នកកាសែតទើបសមជាង ព្រោះគេមិនដែល ឃើញអ្នកកាសែត ណាម្នាក់ មានកាំភ្លើងនោះទេ គឺមានតែទូរស័ព្ទដៃ កាមេរា ! ហើយចំពោះការចោទប្រកាន់នេះ សមត្ថកិច្ចមិនបានបង្ហាញ អាវុធនោះ ដែរ ! មានតែសំដីអះអាងប៉ុណ្ណោះ ។
មហាជននៅមានចម្ងល់មួយទៀតថា ! តើ មូលហេតុអ្វីបានជាលោកព្រះអាជ្ញាខេត្តព្រះវិហារគ្រាន់តែលឺសម្លេងរាយការណ៍ ឬប្ដឹង តាមទូរស័ព្ទ ក៏បញ្ជាអោយចាប់ខ្លួនអ្នកការសែតនោះភ្លាម ។

សូមបញ្ជាក់ថា ! អ្នកបើករថយន្ត តាកូម៉ារូបនោះមានឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក់ ស្រុក, ខេត្តព្រៈវិហារ គឺជាអ្នកប្តឹងទៅលោកព្រះរាជអាជ្ញាខេត្តព្រះវិហារ ! មន្ត្រី យោធាបាន អះអាងថា ឈ្មោះ ឆោម ស៊ីថា អ្នកកាសែត បានបើកឡានដេញ បាញ់គម្រាម មកលើខ្លួនចំនួន០២គ្រាប់ និងរកឃើញសំបកផ្ទុះ ។​ ដោយ៖(ម៉េងហួត)

 

 

 

SHARE
RELATED POSTS
ថៃឃាត់ខ្លួនជនជាតិខ្មែរម្នាក់ រួមនិងរថយន្តដែលមានដឹកឈើគ្រញូង
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានប្រារព្ធពិធីសូត្រមន្តបង្សុកូល ជូនបុព្វការីជន យុទ្ធជន ពលី មរណះ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ?
ពលរដ្ឋ​ ៖ ​ឈ្មោះ គ្រី យ៉ា លក់​ដី​អោយ​គាត់ គ្មាន​ការទទួលខុសត្រូវ

Leave Your Reply

*