សន្តិសុខ

ពិធីបុណ្យ រុក្ខទិវា៩កក្កដា ត្រូវបានប្រារព្វឡើងនៅ ក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព អភិបាលរងខេត្ត

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលរងខេត្ត លោក អៀង វុធ បានធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា០៩ ខែកក្កដា ឆ្នាំ២០១៨» ដែលប្រារព្ធឡើងនៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។ពិធីនោះក៏មានអញ្ជើញចូលរួមឯកឧត្តម កែវ ពៅ ប្រធានមន្ទីរគមនាគមន៍និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្ម ប្រធានរដ្ឋបាលព្រៃឈើ មន្ទីពាក់ព័ន្ធ និងមន្ត្រីរាជការ ជាច្រើននាក់។

គូសបញ្ជាក់អំពីខ្លឹមសារសំខាន់ នៃការប្រារព្ឋពិធីរុក្ខទិវានេះគឺមានអត្ថន័យ សំខាន់ណាស់ចំពោះប្រទេសជាតិយើង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ជាអាទិភាពក្នុង ក្របខណ្ឌកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងពីពហុប្រយោជន៍ នៃព្រៃឈើ ហើយគោលនយោបាយដ៏ ប្រពៃនេះត្រូវបានព្រះសង្ឃ និង បងប្អូនប្រជាពលរដ្ឋយើងចូលរួម យ៉ាងសកម្មនិងសស្រាក់សស្រាំបំផុត។

ផ្អែកលើគោលនយោបាយ ដ៏ត្រចះត្រចង់នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញយ៉ាងខ្លាំងក្លាដល់រដ្ឋបាលព្រៃឈើ ដែលជាសេនាធិការ និងដោយមានការចូលរួមសហការពី ស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផងនោះ បានរៀបចំប្រារព្វ”រុក្ខទិវា”នៅលើទីតាំងតាមបណ្តារាជធានី-ខេត្តជារៀងរាល់ឆ្នាំ នាពេលកន្លងមក។

ពិសេសព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាការរំឭកនិងចងចាំផងដែរនូវព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបដិសន្ធិ “បុណ្យរុក្ខទិវា”នេះឡើងជាព្រះរាជប្បវេណីតាំងពីឆ្នាំ១៩៥២ នៅសម័យសង្គម រាស្ត្រនិយម ដោយមានការចូលរួមយ៉ាងផុលផុសពី ប្រជាពលរដ្ឋគ្រប់ស្រទាប់ នៅក្នុងសង្គមជាតិយើងទាំងមូល ហើយនៅទីបំផុតត្រូវ បានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា”បុណ្យរុក្ខទិវា”តរៀងមកទល់បច្ចុប្បន្ននេះ។

ទិវានេះពិតជាផ្តល់នូវឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាតិយើង ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ជាសក្ខីកម្មបង្ហាញពីសាមគ្គីភាពស្អិតល្មួតរវាងព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការជំរុញលើកទឹកចិត្តចូលរួមចលនាដាំដើម ឈើ នៅគ្រប់ទីកន្លែង វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យ និង ការពារថែរក្សាព្រៃឈើ សត្វព្រៃគ្រប់ប្រភេទ ដើម្បីផ្តល់សារប្រយោជន៍ដ៏សម្បូរបែប ដល់សង្គមជាតិយើងទាំងមូល។

រដ្ឋមន្ត្រីក្រសួងធ្លាប់ បានបញ្ជាក់ទៀតថាៈជាលទ្ធផលជាក់ស្តែងគិតចាប់ពីឆ្នាំ១៩៨៩រហូតមកដល់ឆ្នាំ២០១៧ ពិធី “រុក្ខទិវា”បានប្រារព្វធ្វើនៅតាម បណ្តារាជធានី-ខេត្តមានចំនួន១៤ ទូទាំងប្រទេស សរុបចំនួន ២៧លើក នៅលើផ្ទៃដីទំហំ៤៨៤,៦៥ហិកតា ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប តាកែវ កំពត ព្រៃវែង ស្វាយរៀង កំពង់ចាម ព្រះសីហនុ មណ្ឌលគិរី និងព្រះវិហារ ហើយទទួលបានផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាវិជ្ជមានលើការបង្កើតធនធាន និងគម្របព្រៃឈើឡើងវិញ។ ដោយ​៖(រី ភារិទ្ធិ)

 

 

SHARE
RELATED POSTS
បុគ្គលិក​អង្គការ​ម្នាក់ ត្រូវ​រថយន្តបុក​អូស​ជាង ៣០ ម៉ែត្រ ជាប់​ទាំង​ម៉ូតូ ទាំង​សាកសព ធ្លាក់​កាវ​ថ្នល់
ភ្នំ​នៅ​ខេត្តកំពត​កំពុង​រង​ការកាប់​​ទន្ទ្រានធ្វើជាកម្មសិទ្ធិឯកជន ភ្នំខ្លះទៀតត្រួវជីកកកាយស្ទើអស់ទាំងស្រុង
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំអំណោយមនុស្សធម៍ សាខាកាកបាទក្រហមខណ្ឌមានជ័យបានផ្តល់ជូនប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ២២ខ្នងផ្ទះ

Leave Your Reply

*