សន្តិសុខ

គ្រាន់តែទទួលបានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរភ្លាម ត្រូវយកទៅប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋភ្លាម …..!

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា គ.ស២០១៨នេះ លោកអធិការនគរបាលស្រុកមេមត់ បានបញ្ជាឲ្យលោកអនុសេនីយ៍ឯក ហ៊ាង តារាវុធ អធិការរងទទួលផែនអត្តសញ្ញាណកម្ម យកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលទទួលបានពីការិយាល័យជំនាញខេត្តត្បូងឃ្មុំទៅប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋផ្ទាល់ដោយមិនបង្អង់យូរ ឬបង្កក់ទុកយូរនោះឡើយ ។

ក្នុងឱកាសដែលលោក ហ៊ាង តារាវុធ អធិការរង ចុះទៅប្រគល់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋនោះ លោកបានបញ្ជាក់ប្រាប់បងប្អូនថា ៖ ការងារថតផ្តល់អត្តអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ គឺយើងមានគោលការណ៍ចុះថតផ្តល់ទៅតាមបណ្តាលឃុំ នៃស្រុកមេមត់ ហើយក៏យើងធ្វើនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ជារៀងរាល់ថ្ងៃដោយមិនគិតថ្ងៃសៅរ៍ ឬអាទិត្យនោះទេ ។

លោកអធិការរងបានបញ្ជាក់បន្ថែមទៀតថា ៖ យុទ្ធនាការថតផ្តល់អត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរនេះ មិនមែនធ្វើតែពេលមុនបោះឆ្នោតនោះទេ គឺធ្វើរាល់ថ្ងៃ ដោយថតផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៥ ឆ្នាំឡើង ភ្ជាប់ជាមួយសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចំលងបញ្ជាក់សំបុត្រកំណើត និងសៀវភៅស្នាក់នៅក២ ឬសៀវភៅគ្រួសារក៤ ឬលិខិតបញ្ជាក់ពីអាជ្ញាភូមិ.ឃុំដែលខ្លួនរស់នៅ ។ ហើយសន្លឹកអត្តសញ្ញាណប័ណ្ណដែលអគ្គនាយកដ្ឋានបានបោះពុម្ពរួចរាល់ក៏បញ្ជូនមកការិយាល័យជំនាញខេត្តត្បូងឃ្មុំ ហើយបញ្ជូនបន្តមកជំនាញស្រុកមេមត់ ដើម្បីចុះគល់បញ្ជីចប់សព្វគ្រប់ ត្រូវយកមកប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមបំណងរបស់ខ្លួនដូចថ្ងៃនេះ ដោយមិនបង្អង់យូរឡើយ ។

បន្ថែមពីនោះទៀតលោកអធិការរងបានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋថា ចំពោះអ្នកដែលធ្លាប់បានថតអត្តសញ្ញាណប័ណ្ណគំរូថ្មី (មានស៊ីម) ម្តងរួចហើយ តែមិនទាន់បានទទួលសន្លឹកអត្តសញ្ញាណប័ណ្ណសុំកុំព្យាយាមថតម្តងទៀត ត្រូវសួរទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឬសួរមកជំនាញអត្តសញ្ញាណកម្ម ដើម្បីយើងមានវិធានការក្នុងការស្វែងរកអត្តសញ្ញាណប័ណ្ណនោះ តាមរយៈជំនាញអត្តសញ្ញាណកម្ម ៕ ដោយ៖(សារឿន)

 

 

SHARE
RELATED POSTS
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហឹង្សារកាប់ជាច្រើនកាំបិតទៅស្រ្តីម្នាក់
លោកវរសេនីយ៍ ឯក សាំហេង ប្រធានគណះកម្មាធិការ(ស-អ-ក)ស្រុកក្រូចឆ្មារបាននាំអំណោយយកទៅជូន គ្រួសានៃសព
កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជយ័២ ចុះទៅដុតកម្ទេចទីតាំងជល់មាន់

Leave Your Reply

*