ថ្ងៃ​សុក្រ, ខែ​មករា 22, 2021
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

មហាជនផ្ទុះចម្ងល់យ៉ាងខ្លាំង ខណ:ពេលលោក លៀម សុដា អភិបាលរងខេត្ត ចុះទៅអនុវត្តន៍និតិវិធី ផ្ទុយពីសជណ របស់រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ការចុះ​ពិនិត្យ​ដីទំនាស់​ដឹកនាំ​ដោយ​លោក លៀម​ សុដា​ អភិបាលរង​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងខេត្ត​ មានភូមិ មានសង្កាត់​ បាន​ធ្វើការ​សិក្សាជាថ្មីឡើងវិញ​ម្ដងទៀត​ ពី​បញ្ហា​ដីធ្លី​នៅ​តំបន់​(អូរអារេវ​) ភូមិ​២ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ កាលពីម៉ោង៨ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២០។ ពលរដ្ឋ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងមូលដ្ឋានមើលឃើញថា ខុសពីសជណរបស់រដ្ឋបាលខេត្ត ក្នុង​នោះ​លោក​ លៀម​ សុដា​ បាន​ពិនិត្យ​និង​តម្រូវ​ឲ្យ​ស្រង់ឈ្មោះ​ពលរដ្ឋ​ដែល​មានដី​នៅ​ក្នុង​ទីតាំង​ទំនាស់​រួមមាន​ទំហំ​ជាង​១ហិកតារ រវាងពលរដ្ឋ​ ១៨គ្រួសារ និង​ លោក គិត​ ប៊ុន​ លោកស្រី​ ឡឹក​ លក្ខិណា​ (ប្ដីប្រពន្ធ​)។

បើយោងតាម​លិខិត​លេខ​ ០៤៤/២០ សជណ​ ចុះថ្ងៃទី​ ២៦ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២០ ដែល​មាន​ខឹមសារ​ថា​៖ (ជម្រាបមក
លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី/ប្រពន្ធ) ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យ លោក និងលោកស្រី ត្រូវផ្អាកការ សាងសង់ និងត្រូវរុះរើសំណង់ព្រមទាំងការ្យទាំងឡាយចេញពីលើទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុ ខាងលើក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើតាម​ប្រភពពីមន្ត្រី​ក្នុងខេត្ត​និង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ សជណ​ ឬ​ សេចក្ដីជូនដំណឹង​ តម្រូវ​ឲ្យ​លោក​ គិត​ ប៊ុន​ លោកស្រី​ ឡឹក​ លក្ខិណា​ (ប្ដីប្រពន្ធ​) រុះរើ​សំណង់​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ ថ្ងៃ​ផុត​ឱសានវាទ​បាន​មកដល់​បែរជា​ អភិបាលរង​ខេត្ត​លោក​ លៀម​ សុដា ដឹកនាំក្រុមការងារខេត្តមកស្រង់ស្ថិតិសារជាថ្មី​ លើដី​បម្រុង​របស់ខេត្ត​និង​ដី​ប្រជាពលរដ្ឋ​ ១៨ គ្រួសារ​ទៅវិញ​ រឿងនេះ​បានធ្វើឲ្យ​មានការ​មិន​សប្បាយចិត្ត​ជាខ្លាំង​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រី​អនុវត្ត​ច្បាប់​​ក្រោមឱវាទ​​ក្នុង​មូលដ្ឋានផងដែរ​។

បើតាម​លោក​ស្រី​ មុំ​ សុផន​ មេភូមិ​២ បាន​ប្រាប់​សារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា​ កាលដែល​សង្កាត់​ឲ្យ​រូបគាត់​យក​សេចក្ដី​ប្រកាស​ទៅបិទ​នៅ​ជញ្ជាំង​ឃ្លាំង​លោក​ គិត​ ប៊ុន​ លោក​ស្រី​ ឡឹក​ លក្ខិណា​នោះ​ រហូត​មកដល់ពេលនេះ​ប្រហែល​ជា​ជាង​ ២សប្ដាហ៍​ហើយ​ មិនទាន់​ឃើញ​ចុះ​មក​អនុវត្ត​នោះទេ​។ លោកស្រី​មេភូមិ​បន្ត​ថា​ ម្សិលមិញ​ថ្ងៃទី​ ១៦មិនា មានខាងខេត្តចុះស្រង់ឈ្មោះពលរដ្ឋ ១៨គ្រួសារ លោកស្រី​លើកឡើង​ថា​ (ធ្វើការ​ថយក្រោយទៅ​វិញ​ លោកស្រី​អត់យល់​ទេ​??) លោកស្រី​បញ្ជាក់​ថា​ សេចក្ដី​ជូនដំណឹង​ឲ្យ​លោក​ គិត​ ប៊ុន​ លោក​ស្រី​ ឡឹក​ លក្ខិណា​ រុះរើ​សំណង់​ ស្រាប់តែ​ម្សិលមិញ​បែរជា​ ទៅ​ពិនិត្យ​ទីតាំង​ដី​និង​ឲ្យ​ពលរដ្ឋ​ ១៨ គ្រួសារថត​ពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ឡើងវិញ​។ លោកស្រី​មានចម្ងល់ថា​ ចុះ​ចំណារ​របស់​ឯកឧត្ដម​ គួច​ រើន​ ទៅណាទៅ​??។ លោកស្រី​ពន្យល់​​ថា​ ក្នុងដី​ទំហំ​ ១ហិកតារ​កន្លះ ជា​ចំណា​ររបស់លោក​ ម៉ម​ ឈៀង​ ហើយ ប្រជាពលរដ្ឋ​១៨ គ្រួសារក៏នៅ​ក្នុងដីនោះដែរ​ បើ​ដោះស្រាយ​ឲ្យលោកម៉ម ឈៀងហើយ​គឺ​ដូចជា​ដោះស្រាយ​ជូន​ពលរដ្ឋ​ ១៨ គ្រួសារ អញ្ចឹង​ដែរ​។

បើ​តាម​ប្រសាសន៍​លោក​ ឈិត​ សសុផាត ចៅសង្កាត់​លេខ១​ បាន​ឲ្យដឹងថា​ លោកគោរព​តាម​គោលការណ៍​របស់​ខេត្ត​ បញ្ហា​នេះ​ដល់តែ​ឯកឧត្ដម​ អភិបាល​ខេត្ត​រៀបចំ​គណ:កម្មការមួយ​ដើម្បី​ចុះ​មក​អនុវត្ត​នៅសេចក្ដីជូនដំណឹងហ្នឹងទើបបាន។ លោក​បន្តថា​​ អភិបាលរង​ខេត្តបានចុះ​មក​ ប៉ុន្តែ​បើគាត់​រៀបចំ​បែបហ្នឹង​លោក​មិនដឹងដែរ​មិន​ដឹង​គាត់​គិតយ៉ាងមិច?​ ខ្ញុំអត់យល់​?? លោក​នឹកស្មាន​ថា​ ការ​ចុះមកនេះ​គឺ​អនុវត្ត​សេចក្ដី​ជូនដំណឹង​ ស្រាប់តែ​អញ្ចឹង​លោក​មិនដឹង​និយាយ​យ៉ាងមិច លោកកំពុងតែ​ឆ្ងល់​ដែរ​?​ សូម​ទូរស័ព្ទ​សួរគាត់​ផ្ទាល់ទៅ​ចុះ។

បើតាម​ប្រសាសន៍​ឆ្លើយតប​តាម​ Telegrem របស់​លោក​ លៀម​ សុដា​ អភិបាលរង​ខេត្ត​យ៉ាងខ្លីថា​ (ទីចាត់ការអន្តរវិស័យកំពុងដំណើរនីតិវិធីបន្ត)។ ក្នុង​នោះ​​ប្រសាសន៍​ឆ្លើយ​តប​របស់​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ក៏មិនខុស​គ្នា​នោះ​ដែរ​ ឯកឧត្ដម​ថា​ (ទុកអោយសមត្ថកិច្ចដោះស្រាយសិន)។

ជុំវិញ​បញ្ហា​នេះ​មាន​ការ​វិវត្តន៍​បន្ត​យ៉ាងណានោះ​ សារព័ត៌មាន​យើង​និង​តាមដាន​ផ្សាយជូនមហាជនចំពោះ​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​តម្លាភាព ពាក់ព័ន្ធ​និង​ដីធ្លី​នៅចំណុចនេះ​ ឆ្លើយតប​និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ ដែល​ឆ្ងល់ថា​ ប័ណ្ណ​សម្គាល់​សិទ្ធដី​លេខ​ A1- 911 ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៣ ត្រូវបាននិរាករណ៍តាមលិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រីទៅហើយ បែរជាអាចយកមកប្តឹងផ្តល់ឡើងវិញនោះ ពលរដ្ឋ​នៅតែ​មាន​ការ​ហួសចិត្ត​ខ្លាំងណាស់៕ ដោយ៖(អ៊ង នី)


 

ចែកចាយ254Tweet159

ទំនាក់ទំនងប្រកាស

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
លោកស្រី ហៀក ហ៊ីមុល្លី បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់សិលា

លោកស្រី ហៀក ហ៊ីមុល្លី បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកកំពង់សិលា

ខែ​មករា 2, 2021
ពិធីចែកអំណោយ កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដល់មន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ

ពិធីចែកអំណោយ កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដល់មន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ

ខែ​មករា 1, 2021
ស្រ្តីមេម៉ាយទីទាល់ក្រទទួលអំណោយពីក្រុមសប្បុរសជន

ស្រ្តីមេម៉ាយទីទាល់ក្រទទួលអំណោយពីក្រុមសប្បុរសជន

ខែ​ធ្នូ 26, 2020

Discussion about this post

Recommended

នេះសំណាងហើយ! ចេះទៅបុកដើមឈើ ចុះបើរ៉េចង្កូតចូលផ្ទះ ប្រជាពលរដ្ឋ មិនដឹងជាស្លាប់និងរបួសប៉ុន្មាននាក់ទេ

នេះសំណាងហើយ! ចេះទៅបុកដើមឈើ ចុះបើរ៉េចង្កូតចូលផ្ទះ ប្រជាពលរដ្ឋ មិនដឹងជាស្លាប់និងរបួសប៉ុន្មាននាក់ទេ

ខែ​មិថុនា 19, 2019
ម្ចាស់រោងសិប្បកម្ម ដែលត្រូវភ្លើងឆេះអស់ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ

ម្ចាស់រោងសិប្បកម្ម ដែលត្រូវភ្លើងឆេះអស់ទាមទាឲ្យក្រុមហ៊ុន CRD ទទួលខុសត្រូវ

ខែ​ឧសភា 7, 2020

ចំណាត់ក្រុម

  • Uncategorized
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​
សន្តិសុខ និង សង្គម

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ
សន្តិសុខ និង សង្គម

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021
ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?
ព័ត៌មាន​ដីធ្លី​

ជម្លោះដីធ្លីនៅឬទ្ធី២ ឃុំកែវផុសស្រុកស្ទឹងហាវ កើតឡើងដោយសារអ្វី?

ខែ​មករា 17, 2021
ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​
ព័ត៌មានជាតិ

ថ្ងៃបើកបវេសនកាលថ្មី ជាថ្ងៃដែលមានអត្ថន័យជ្រាលជ្រៅបំផុត សម្រាប់វិស័យអប់រំ​

ខែ​មករា 14, 2021
ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល
សន្តិសុខ និង សង្គម

ហ្គេមបាញ់ត្រីពីរកន្លែងពិតជាខ្លាំងមែន សមត្ថកិច្ចបង្ក្រាបមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែបើកវិញបានដដែល

ខែ​មករា 14, 2021
មេកន្ទុយលេខចំនួន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅឃុំកំពង់ពពិល
សន្តិសុខ និង សង្គម

មេកន្ទុយលេខចំនួន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅឃុំកំពង់ពពិល

ខែ​មករា 9, 2021

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក


ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ស្នងការខេត្តឧត្តរមានជ័យ​មិនខ្វល់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព​របស់ប្រមុខរាជរដ្ឋាភិបាល ទុកអោយពលរដ្ឋរងគ្រោះរាល់ថ្ងៃ​

ខែ​មករា 21, 2021
ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ទីតាំងហ្គេមបាញ់ត្រី៣​កន្លែង​ កំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីខណ្ឌដូនពេញ

ខែ​មករា 17, 2021

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ